ហេតុអ្វីមនុស្សស្រីចូលចិត្តកាត់សក់ពេលខូចចិត្ត?

ធ្លាប់ឆ្ងល់អត់ថាហេតុអីបានជាមនុស្សស្រីនៅពេលខូចចិត្ត ឬមានបញ្ហាណាមួយតែងតែចូលចិត្តកាត់សក់ទាំងដែលពួកនាងជាមនុស្សស្រឡាញ់សក់បំផុត?

យោងតាម Lisa Conception ជាអ្នកជំនាញនិងគ្រូបង្វឹកផ្នែកស្នេហា និងទំនាក់ទំនងបានលើកឡើងថាហេតុផលមនុស្សស្រីចូលចិត្តកាត់សក់ពេលខូចចិត្តគឺចង់ស្វែងរកខ្លួនឯងជាអ្នកណាឱ្យប្រាកដក្រោយចំណាយក្ដីស្រឡាញ់ និងពេលវេលាយ៉ាងច្រើនជាមួយអ្នកដទៃ។ អ្នកនាងបានបន្តទៀតថាការកាត់ ឬលាបពណ៌សក់គឺជាមធ្យោបាយមួយដ៏រហ័សនិងមានប្រសិទ្ធភាពបំផុត។

បន្ថែមពីលើនេះទៀត Dr. Cherry អ្នកចិត្តសាស្រ្ត និងជំនាញអាពាហ៍ពិពាហ៍ក៏បានលើកឡើងដែរថាការកាត់សក់ប្រៀបដូចជាការកាត់ចោលនូវបញ្ហា និងរឿងស្មុគស្មាញដែលយើងកំពុងជួបប្រទះ។ យើងនឹងមានអារម្មណ៍ថាយើងជាមនុស្សថ្មីម្នាក់ដែលស្រស់ស្រាយមិននៅដេកត្រាំត្រែងជាមួយបញ្ហា ការឈឺចាប់ និងគ្រាំគ្រាទៀតឡើយ។ ហើយយើងក៏បានត្រៀមខ្លួនសម្រាប់ការទទួលស្គាល់ការពិត និងរឿងល្អៗនៅពេលខាងមុខដូចយើងនឹងថែរក្សាសក់ដែលដុះមកតាមក្រោយដែរ។

ជាមួយគ្នានេះដែរ ក៏មានអ្នកជំនាញទំនាក់ទំនង និងស្នេហាលើកមតិឡើងផ្សេងៗគ្នាទាក់ទងនឹងប្រធានបទមួយនេះដូចជាការកាត់សក់ប្រៀបដូចជាការដោះលែងខ្លួនឯងឱ្យមានសេរីភាព ចងចាំការឈឺចាប់ជាមេរៀនជីវិត និងធ្វើជាមនុស្សថ្មីដែលរឹងមាំ ស្រស់ស្រាយ និងឈ្លាសវៃ។

សរុបមកវិញ នៅពេលមនុស្សស្រីចូលចិត្តកាត់សក់រាល់ពេលខូចចិត្តគឺនាងចង់បោះចោលរឿងមិនល្អ បញ្ហាស្មុគស្មាញ ហើយតាំងសតិខ្លួនឯងឱ្យធ្វើជាមនុស្សម្នាក់កាន់តែប្រសើរជាងមុន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ជោគជ័យខ្លាំង! សល់មិនដល់ ២ សប្ដាហ៍ ភាពយន្ដកំពុងល្បី Exhuma ត្រៀមឡើងទៅដណ្ដើមពានធំៗ ដល់ទៅ ៨

Exhuma ជាភាពយន្ដកុនបែបរន្ធត់ព្រឺព្រួច អាថ៍កំបាំង និយាយពី អបិយជំនឿ គ្រូអាគម ការបណ្ដេញខ្មោច ជាដើម។ ភាពយន្ដនេះទទួលបានជោគជ័យ និងមានភាពល្បីល្បាញខ្លាំង ព្រមទាំងត្រូវបានរាយការណ៍ថា គ្រោងនឹងចាក់ផ្សាយចំនួន ១៣៣ ប្រទេសជុំវិញពិភពលោក។

តន្រ្តីករជើងចាស់ រ៉េតធី ដូណា បង្ហើបគន្លឹះតូចៗជួយឱ្យការតែងនិពន្ធចម្រៀងកាន់តែល្អប្រសើរ

ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថាលោក រ៉េតធី ដូណា ជាតន្ត្រីករជើងចាស់ម្នាក់ពោរពេញដោយបទពិសោធន៍ក្នុងការតែងនិពន្ធបទភ្លេង និងចម្រៀង។ ទោះមិនសូវមានគេឯងស្គាល់ច្រើន

សាន ដាណិច ត្រូវ​បាន​មហោស្រព​ភាពយន្ត​ទី​ក្រុង​កាន​ ជ្រើស​រើស​​បំពេញ​ការងារ​តែង​និពន្ធ​

សមិទ្ធិករ​វ័យ​ក្មេង​​ សាន ដាណិច​ ​ត្រូវ​បាន​មហោស្រព​ភាពយន្ត​ ទី​ក្រុង​កាន​ ជ្រើស​រើស​ដើម្បី​បំពេញ​ការងារ​តែង​និពន្ធ​ និង​ថត​ភាព​យន្ត​ខ្នាត​វែង​ដំបូង​របស់​ខ្លួន​​ នា​ទី​ក្រុង​ប៉ារីស​​ ជាមួយ

HYBE ខាតបង់ជាង ៦០០ លានដុល្លារ ក្រោយផ្ទុះជម្លោះបែកផ្សែងជាមួយ Min Hee-Jin

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ព័ត៌មានជម្លោះរវាង HYBE និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ADOR ដែលជាទ្រនំក្រុមចម្រៀង NewJeans បានធ្វើឱ្យកក្រើកពិភព K-Pop យ៉ាងខ្លាំង

កន្លងផុត ១៥ ឆ្នាំ! Koo HyeSun ដាច់ចិត្ដទម្លាយរឿងនឹកស្មានមិនដល់ និងឈឺចាប់កំលុងពេលថតរឿង F4

រឿង Boy Over Flower ឬ F4 ជារឿងភាគកូរ៉េដ៏ល្បីល្បាញមួយ បើទោះជាកន្លងផុតទៅអស់ជាច្រើនឆ្នាំ រឿងមួយនេះនៅតែត្រូវបានគេលើកយកមកនិយាយពាសពេញបណ្ដាញសង្គម។ តួសម្ដែងក្នុងរឿងមួយនេះសុទ្ធតែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំង។

ដល់ណាផ្អើលហ្នឹង! តារាចម្រៀងកំពូលកូរ ពូឃ្លាំង ចុះទៅ Surprise ថ្ងៃមង្គលការនៅខេត្តកំពត

មិនឲ្យភ្ញាក់ផ្អើលម៉េច បើកំពុងតែរៀបចំពិធីមង្គលការសុខៗ ស្រាប់តែលេចមុខតារាដ៏ល្បីមកបង្កើតភាពសប្បាយ សើចក្អាកក្អាយពេញរោងការ!

Kon Ant នឹងផលិតវីដេអូបែបខ្មែរឱ្យទាន់ trend តាមសំណូមពរអ្នកគាំទ្រ

ខណៈវីដេអូឥណ្ឌា Asoka កំពុង trending ខ្លាំងលើ social media ទូទាំងពិភព លោករួមទាំងកម្ពុជាផងដែរ ដោយគេឃើញបុគ្គលល្បីៗមួយចំនួនបានចំណាយពេលផលិតកម្រងវវីដេអូនេះ

តារាចម្រៀង​ លី អ៊ីវ៉ាធីណា Cover បទ «កុលាបក្រហម» ជា ៣ ភាសាពីរោះប្លែក​

បទ​ចម្រៀង «​កុលាប​ក្រហម» សំនៀង​ដើម​របស់​រាជិនី​សំឡេង ម៉េង​ កែវពេជ្ជតា​ ត្រូវ​បាន​តារា​ចម្រៀង​កូន​កាត់​ចិន​ លី​ អ៊ីវ៉ាធីណា យក​មក​ច្រៀង​ឡើង​វិញ​ជាង ​៣ ​ភាសា ​​​យ៉ាង​ពីរោះ​​ផ្អែម

រំជួលចិត្ដ! Jiyeon ប្រាថ្នាចង់រៀបការជាមួយស្វាមីម្ដងទៀតនៅជាតិក្រោយ

សមាជិកក្រុម T-ara គឺ Jiyeon និងស្វាមីលោក Hwang Jae-Gyun ត្រូវបានគេចាត់ទុកជាគូស្នេហ៍កូរ៉េដែលមានភាពផ្អែមល្ហែមខ្លាំង។ ជារឿយៗ អ្នកទាំងពីរតែងរំឮកពីគ្នា និងសរសើរគ្នាទៅវិញទៅមកមិនឈប់។ ស្នេហារបស់អ្នកទាំងពីរ ក៏ត្រូវបានគេចាត់ទុកជាស្នេហាចៃដន្យដ៏ផ្អែមល្ហែមមួយផងដែរ ដោយអ្នកទាំងពីរជួបគ្នាតាមរយៈមិត្ដភក្ដិ។

ស៊ូ ស្រីនិត សុំពេលពង្រឹងសមត្ថភាពឱ្យខ្លាំង ដើម្បីត្រឡប់មកដណ្តើមមកុដវិញ

បវរកញ្ញារាងខ្ពស់ស្រឡះ ស៊ូ ស្រីនិត បានធ្វើឱ្យអ្នកស្នេហាវិស័យបវរកញ្ញាទទួលស្គាល់ថា នាងជាបេក្ខភាពសេះខ្មៅម្នាក់ក្នុងការប្រកួត Miss Grand Cambodia 2023 ដោយសារ វាជាឆ្នាំដំបូងដែលនាង