មិនសរសើរមិនបាន! តារាខេប៉ុប ១១ ដួង ត្រូវអ្នកក្បែរខ្លួនទម្លាយអត្ដចរិតពិតចិត្តល្អខ្លាំង

មិនត្រឹមតែមានទេពកោសល្យ មានរូបសម្រស់ស្អាតទេ តារាកូរ៉េទាំង ១២ ដួងខាងក្រោមនេះត្រូវបានអ្នកធ្លាប់ធ្វើការជាមួយ និងបុគ្គលិកសរសើរមិនដាច់ពីមាត់ថាមានអត្ដចរិតល្អខ្លាំង។ មូលហេតុដូច្នេះហើយទើបមិនថាចេញច្រៀងយូរប៉ុណ្ណាក៏នៅតែមានអ្នកគាំទ្រ ខណៈនរណាៗក៏ប្រាថ្នាចង់នៅក្បែរ។ តោះទៅមើលថាជានរណាខ្លះ៖

១. Lee Teuk សមាជិកក្រុម Super Junior

ជាតារាប្រុសចេញមុខជាផ្លូវការយូរឆ្នាំមកហើយ តែលោកមិនដែលមានរឿងអាស្រូវណាមួយឡើយ។ មិនតែប៉ុណ្ណោះលោកតែងតែត្រូវបុគ្គលិកក្នុងផលិតកម្ម ឬអ្នកធ្លាប់ធ្វើការជាមួយសរសើរថាជាមនុស្សដែលមានភាពអំណត់អត់ធ្មត់ និងចេះយល់ដឹងទុក្ខធុរៈ។ លោកធ្វើឱ្យមនុស្សគ្រប់គ្នាដែលនៅក្បែរមានអារម្មណ៍ថាកក់ក្ដៅ។

២. សមាជិកក្រុម SHINee

បើទោះជាចេញច្រៀងជាង ១០ ឆ្នាំហើយក្ដី ប៉ុន្ដែសន្ទុះនៃការគាំទ្ររបស់ក្រុមបុរសមួយនេះនៅតែមាន ខណៈសមាជិកម្នាក់ៗគឺត្រូវបានមនុស្សគ្រប់គ្នាសរសើរតែម្ដងថាមានអត្តចរិតគួរឱ្យគោរពស្រឡាញ់ ជាពិសេសបុគ្គលិកធ្វើការរួមគ្នា ឬអ្នកថែទាំសុទ្ធសឹងតែនិយាយល្អៗ ពីក្រុម SHINee។ មិនតែប៉ុណ្ណោះ ពួកគេក៏ជាអ្នកបើកចិត្ត និងគាំទ្រ LGBTQ community ផងដែរ។

៣. Siwon សមាជិកក្រុម Super Junior

មានដើមកំណើតចេញពីក្រុមគ្រួសារអ្នកមានស្កុកស្ដម្ភ បើក្រឡេកមកមើលអត្ដចរិតរបស់លោកវិញក៏ត្រូវបានមនុស្សជាច្រើនសរសើរថាល្អ។ លោកតែងត្រូវបុគ្គលិករួមការងារលើកឡើងថាជាមនុស្សដែលទន់ភ្លន់ រួសរាយ និងចេះជួយយកអាសារ។ មិនតែប៉ុណ្ណោះ លោកក៏ឧស្សាហ៍បរិច្ចាគប្រាក់ជួយដល់សង្គមទៀត។

៤. RM សមាជិកក្រុម  BTS

មិនត្រឹមមានកេរ្ដិ៍ឈ្មោះល្បីទេ សមាជិកក្រុម BTS លោក RM ក៏ត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានសុជីវធម៌ និងមានភាពអត់ធ្មត់ច្រើន។ អ្នកធ្លាប់ធ្វើការជាមួយតារាប្រុសនេះ តែងតែនិយាយថាលោកតែងតែដោះស្រាយបញ្ហានានាដោយភាពវៃឆ្លាត និងជាប្រធានក្រុមដ៏ល្អមួយរូប។

៥. Suho សមាជិកក្រុម EXO

ជាតារាគំរូម្នាក់ និងជាប្រធានក្រុមដ៏ឆ្នើម លោកក៏មិនខុសពីតារាដែលបានរៀបរាប់ខាងលើគឺតែងត្រូវបានគេសរសើរថាជាមនុស្សមានអត្ដចរិតល្អ និងស្រួលចុះសម្រុង។ មិនតែប៉ុណ្ណោះសូម្បីតែអ្នកធ្លាប់ចូលបម្រើកងទ័ពជាមួយលោកក៏ចែករំលែកថាលោកជាមនុស្សដែលចាស់ទុំខ្លាំង និងចេះយល់ទុក្ខធុរៈ។

៦. Cha EunWoo សមាជិកក្រុម Astro

ប្រភពផ្ទៃក្នុងបានលើកឡើងថា លោកមិនត្រឹមតែជាសមាជិកលេចធ្លោជាងគេក្នុងក្រុមទេ ថែមទាំងជាសមាជិកដែលមានចរិតត្រឹមត្រូវជាងគេផងដែរ។ លោកចេះយល់កាលៈទេសៈ និងតែងតែគោរពឱ្យតម្លៃដល់អ្នកក្បែរខ្លួន ជាពិសេសលោកតែងឱនគោរពចាស់ទុំដូចគ្នា។

៧. Jackson សមាជិកក្រុម GOT7

ជាក់ស្ដែង តារាប្រុសរូបនេះតែងត្រូវបានគេចាប់អារម្មណ៍ដោយសារភាពក្រមិចក្រមើម និងកំប្លុកកំប្លែងរបស់លោក។ តែបើនិយាយពីចរិតពិតរបស់លោកវិញត្រូវបានអ្នកធ្លាប់រួមការងារជាមួយនិយាយថាក៏មិនសូវជាខុសគ្នាប៉ុន្មាន ដោយលោកតែងធ្វើឱ្យមនស្សជុំវិញមានភាពរីករាយ។ លោកក៏ជាមនុស្សដែលចេះជួយយកអាសារ និងចេះគោរពអ្នកនៅជុំវិញ។

៨. YoonA សមាជិកក្រុម Girls’ Generation

នាងជាតារាស្រីម្នាក់ដែលសឹងតែគ្មានរឿងអាស្រូវតែម្ដង និងតែត្រូវបានប្រជាជនកូរ៉េចាត់ទុកថាជាតារាស្រីម្នាក់ដែលថ្លៃថ្នូរខ្លាំង។ រូបនាងតែត្រូវបានបុគ្គលិកក្នុងក្រុមហ៊ុនសរសើរថា មិនត្រឹមតែស្អាតទេចេះគោរពមនុស្សជុំវិញ ចេះបត់បែនខ្លួន ធ្វើឱ្យអ្នកក្បែរខ្លួនមានអារម្មណ៍ងាយស្រួលធ្វើការជាមួយ។ មួយវិញទៀត ប្រភពផ្ទៃក្នុងបានឱ្យដឹងថានាងក៏តែងតែបរិច្ចាគប្រាក់ជួយសង្គម ប៉ុន្ដែបរិច្ចាគស្ងាត់ៗដោយមិនប្រកាស។

៩.Hani សមាជិកក្រុម EXID

រូបនាងជាតារាស្រីម្នាក់ដែលត្រូវប្រជាជនកូរ៉េស្រឡាញ់ច្រើន ដោយសារតែអត្ដចរិតមិនចេះលាក់របស់នាង។ តារាស្រីនេះ ត្រូវបានបុគ្គលិករួមការងារបង្ហើបប្រាប់ថានៅកញ្ចក់ទូរទស្សន៍បែបណា ចរិតពិតនៅខាងក្រៅរបស់នាងក៏ដូចគ្នា កំប្លែង គួរឱ្យស្រឡាញ់ និងចេះជួយយកអាសារអ្នកដទៃ។

១០.IU

ជាតារាស្រីដែលតែងតែបរិច្ចាគប្រាក់ជួយសង្គម និងចេះជួយអាសារអ្នកក្បែរខ្លួន។ បុគ្គលិកធ្វើការឱ្យរូបនាងតែងតែសរសើរមិនដាច់ពីមាត់ថា IU ចាត់ទុកពួកគេដូចជាគ្រួសារតែមួយអ៊ីចឹង។ មិនត្រឹមតែទទួលបានប្រាក់ចំណូលគ្រប់គ្រាន់ ថែមទាំងការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីនាងទៀតផង។

១១.Sandara Park

តារាស្រីមុខក្មេងមិនចេះចាស់រូបនេះក៏ជាតារាស្រីម្នាក់ដែលតែងត្រូវបានគេនិយាយតៗគ្នាថាជាមនុស្សមានរបៀប មានសុជីវធម៌ និងមានភាពអត់ធ្មត់ច្រើន។ បុគ្គលិកធ្លាប់ធ្វើការរួមគ្នា គេសឹងតែមិនដែលលឺ Sandara និយាយសម្ដីធំដាក់នរណាឡើយ ពោលគឺនាងថ្លៃថ្នូរខ្លាំងតាំងពីការនិយាយស្ដី ហូបចុក និងអាកប្បកិរិយា។

ក្នុងចំណោមតារាខាងលើមាន អាយដល ប្រិយមិត្ត ឬអត់?


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក