Rapper ថៃ SPRITE មិនត្រឹមសរសើរ វណ្ណដា ថែមទាំងជាអ្នកគាំទ្រ និងចេះច្រៀងបទ “នារីជឿនលឿន”

SPRITE គឺ​ជា​តារា​ចម្រៀង Rap ​វ័យ​ក្មេង​របស់​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ពិត​ថា Sukkonlawat Pucsombut កើត​នៅ​ឆ្នាំ ២០០៥។ បច្ចុប្បន្ន​​ម្ចាស់​ពានរង្វាន់ Show Me The Money Thailand រដូវកាលទី២​រូប​នេះ ​ជា​តារា​ចម្រៀង​នៅ​ក្រោម​ផលិតផល HYPETRAIN។ តាម​រយៈ​កម្មវិធី​ទូរទស្សន៍​មួយ​របស់​ប៉ុស្តិ៍​ One31 ដែលមាន​ឈ្មោះ​ថា Sound Check របស់​ថៃ​ SPRITE បាន​រៀប​រាប់​ពី​អារម្មណ៍​ប្រកប​ដោយ​ការ​កោតសរសើរ និង​បង្ហាញ​អារម្មណ៍​ពិតៗ​ក្រោយ​បាន​ធ្វើ​ការ​លើ​បទ “Run The Town” ជា​មួយ​នឹង​ Idol របស់​ខ្លួន​បែប​នេះ។

“​​វណ្ណដា គឺ​ជា​តារា​ Rap ដែល​ខ្ញុំ​​ចូល​ចិត្ត​តាំង​ពី​មិន​ទាន់​បាន​ច្រៀង​ជា​មួយ​គ្នា​មក​ម្ល៉េះ ហើយ​ខ្ញុំ​ធ្លាប់​បាន​ស្ដាប់​បទ​ចម្រៀង​របស់​គាត់​ជា​ច្រើន​នៅ​លើ​យូធូប ហើយ​បទ​គាត់​គឺ​ឡូយ​ណាស់ ហើយ​ខ្ញុំ​ក៏​នៅ​បន្ត​​ស្ដាប់​បទ​គាត់​មក​រហូត”។ តារា​ចម្រៀង​វ័យ​ក្មេង​របស់​ថៃ​រូប​នេះ​បាន​បន្ថែម​ថា​​ ខ្លួន​ពិត​ជា​មាន​ការ​​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​ដឹង​ថា​មាន​វត្តមាន ​​វណ្ណដា ​នៅ​ក្នុង​បទ​ “Run The Town”។ លើស​ពី​នេះ​ទៅ​ទៀត​តារាវ័យ ១៦ ឆ្នាំ​រូប​នោះ បាន​បង្ហាញ​អារម្មណ៍​ក្រោយ​ពេល​បាន​ជួប ​​វណ្ណដា​ នៅ​ខាង​ក្រៅ​ថា ខ្លួនចូលចិត្ត​បង​​វណ្ណដា​មែនទែន ព្រោះ​ម្ចាស់​បទ “នារី​ជឿនលឿន” រូប​នោះ​គួរ​ឲ្យ​ស្រលាញ់ ហើយ​ វណ្ណដា ថែម​ទាំង​បាន​បង្រៀន​ SPRITE ពី​របៀប​ធ្វើ​ភ្លេង​មួយ​ចំនួន។ ក្រៅ​ពី​រៀបរាប់​សរសើរ​ពីសមត្ថភាព វណ្ណដា ហើយ SPRITE ថែម​ទាំង​ច្រៀងបទ “នារីជឿនលឿន” មួយឃ្លា​ថែមទៀត ហើយ​សូម្បីតែ​ពិធីករក្នុងកម្មវិធី​ក៏​បាន​ដឹង​ពី​កិត្តិនាមដ៏ល្បីល្បាយ​របស់ វណ្ណដា ថា​ជា​តារា​រ៉េប​ជួរ​មុខ​របស់​ប្រទេស​កម្ពុជា។

​​វណ្ណដា និង SPRITE បាន​ធ្វើ​ការ​ជា​មួយ​គ្នា​តាម​រយៈ​បទ Rap រួម​គ្នា​ជា​ប្រវត្តិសាស្ត្រ​គឺ​បទ “Run The Town” រួម​ជា​មួយ​នឹង​តារា​ Rap ជួរ​មុខ​របស់​ថៃ​ពីរ​រូប​ទៀត​គឺ​ F.HERO និង 1MILL។ គួស​បញ្ជាក់​ផង​ដែរ​ថា​បទ​មួយ​នេះ​បាន​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី ២២ មេសា​ នៅ​លើ​យូធូប​ឆាណែលរបស់ផលិតកម្ម High Cloud Entertainment។ គិត​ត្រឹម​ថ្ងៃ​ទី ១៦​ នេះ​បទ​មួយ​នេះ​មាន​អ្នក​ចូល​ទស្សនា​ជាង​ ១៣ លាន​ដង​មក​ហើយ​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម