ធ្វើ​យ៉ាងណា​ដើម្បី​យក​ឈ្នះ ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​ខ្លួន? (Self-Doubt)

ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​ខ្លួន​ឯង​គឺ​ជា​អារម្មណ៍​នៃ​ភាព​មិន​ច្បាស់​លាស់​ទៅ​លើ​អ្វី​មួយ​នៃ​ខ្លួន​ឯង។ វា​អាច​ជា​ការ​គិត ជំនឿ អារម្មណ៍ ការ​យល់​ឃើញ ការ​សម្រេច​ចិត្ត ការ​មើល​ឃើញ​ខ្លួន​​ឯង ឬ​ការ​ពិត​ណា​មួយ​ដែល​ខ្លួន​ប្រកាន់​ភ្ជាប់។ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​សួរ​សំនួរ​ទាំង​នេះ​ចំពោះ​ខ្លួន​ឯង​​ នោះ​អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​បទពិសោធន៍​នៃ​ការ​សង្ស័យ​ទៅ​លើ​សមត្ថភាព​ខ្លួន​ឯង​ហើយ។

តើ​អ្នក​មាន​ការ​សង្ស័យ​ចំពោះ​សមត្ថភាព​ខ្លួន​ឯង​ដែរ​ទេ?

ខាង​ក្រោម​នេះ​គឺ​ជា​សំនួរ​មួយ​ចំនួន​ពី​ការ​សិក្សា​ស្រាវជ្រាវ​មួយ​(Oleson et al., 2000) ​សម្រាប់​សួរ​ខ្លួន​ឯង​ដើម្បី​ដឹង​ថា​ខ្លួន​មាន​ការ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​ឬ​ទេ៖

  • តើ​អ្នក​តែងតែ​មិន​ច្បាស់​ពី​ខ្លួន​ឯង​?
  • តើ​អ្នក​មិន​​មាន​ទំនុក​ចិត្ត​អំពី​លទ្ធផល​ដែល​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​អ្នក​មែនទេ?
  • តើ​អ្នក​មិន​ស្គាល់​ច្បាស់​អំពី​កម្រិត​សមត្ថភាព​របស់​ខ្លួន​ឯង​មែន​ទេ?

ធ្វើ​យ៉ាង​ណា​ដើម្បី​យក​ឈ្នះ​ការ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​បាន

  • ឲ្យ​តម្លៃ​ខ្លួន​ឯង៖ ព្យាយាម​គិត​ថា​ខ្លួន​ឯង​មាន​តម្លៃ​គ្រប់​គ្រាន់​បើ​ទៅ​បី​ជា​រឿង​ណា​មួយ​កើន​ឡើង​ ឬ​ថយ​ចុះ​ដោយ​កត្តា​ក្រៅ​ខ្លួន​ដូចជា ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ចំពោះ​អ្នក ការ​សម្រេច​ចិត្ត​របស់​អ្នក ឬ​ចំនួន​លុយ​ដែល​អ្នក​រក​បាន​ជា​ដើម។
  • ស្រលាញ់​ខ្លួន​ឯង​ដោយ​គ្មាន​លក្ខខណ្ឌ
  • អភិវឌ្ឍន៍​ខ្លួន​៖ កសាង​កម្លាំង​ចិត្ត​ និង​អភិវឌ្ឍគុណ​ភាព​នៃ​ជីវិត​របស់​ខ្លួន
  • និយាយ​វិជ្ជមាន​ចំពោះ​ខ្លួន​ឯង៖ និយាយ​អ្វី​ដែល​វិជ្ជមាន ស្រួល​ៗ និង​គាំទ្រ​ចំពោះ​ខ្លួន​ឯង
  • ប្រើ​ពាក្យ​បញ្ជាក់​ខ្លួន​ឯង៖ ឧទាហរណ៍​ដូចជា ខ្ញុំ​រឹងមាំ ខ្ញុំ​អាច​ធ្វើ​វា​បាន ខ្ញុំ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ ខ្ញុំ​មិន​ខ្លាច​អ្វី​ទាំង​អស់​ជា​ដើម។

ខាង​ក្រោម​គឺ​ជា​សំនួរ​មួយ​ចំនួន​ដែល​អ្នក​អាច​នឹង​ឆ្ងល់​បន្ទាប់​ពី​ធ្វើ​រឿង​ខាង​លើ​ហើយ

  • តើ​ខ្ញុំ​អាច​នៅ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បែប​ណា​ទៅ​បើ​ខ្ញុំ​បាន​បង្ក​កំហុស ឬ​ធ្លាប់​បរាជ័យ​រួច​មក​ហើយ
  • តើ​ខ្ញុំ​អាច​នៅ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​បែប​ណា​ទៅ​បើ​គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្ញុំ​សោះ ឬ​គ្មាន​នរណា​ម្នាក់​ស្រលាញ់​ខ្ញុំ​ឡើយ។

ការ​គិត​ពី​សំនួរ​ទាំង​នេះ​ ហើយ​អភិវឌ្ឍ​ផ្នត់​គំនិត​របស់​ខ្លួន​អាច​ជួយ​រារាំង​ការ​សង្ស័យ​ចំពោះ​ខ្លួន​ឯង​កាន់​តែ​ប្រសើរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក