បើចង់ច្បាស់លាស់ជាមួយគ្នាមែន គិតឱ្យដល់ ៥ ចំណុចនេះ

ជាការពិតមនុស្សម្នាក់ៗសុទ្ធតែចង់បានដៃគូជីវិតដែលច្បាស់លាស់អាចចាប់ដៃគ្នា រស់នៅជាមួយដល់ចាស់កោងខ្នង។ ជាមួយគ្នានេះដែរ ការសម្រេចចិត្តក្នុងការជ្រើសគូជីវិតរបស់យើងតែងតែមានច្រើនវិធី ច្រើនរបៀបផ្សេងៗគ្នា។ ដូច្នេះថ្ងៃនេះ AMS ក៏មានគន្លឹះខ្លីៗ ៥ ចំណុចដើម្បីចែករំលែកជូនប្រិយមិត្តដែលចង់សម្រេចច្បាស់ជាមួយមនុស្សជាទីស្រឡាញ់៖

១. តើស្រឡាញ់គេពិត ឬគ្រាន់ខ្លាចឯកា?

ពេលខ្លះការចាប់ផ្ដើមស្នេហារបស់មនុស្សម្នាក់ៗឡើងដោយអារម្មណ៍ខុសៗគ្នា ដូច្នេះហើយមុនពេលសម្រេចចិត្តថាចង់បាននរណាម្នាក់ជាដៃគូជីវិត យើងចាំបាច់សួរខ្លួនឯងសិនថាអារម្មណ៍នោះចេញពីចិត្តពិត ឬគ្រាន់តែជាអារម្មណ៍ដែលខ្លាចខ្លួនឯងរស់នៅក្នុងឯកា។ ដោយសារតែពួកគេជាមនុស្សដែលយើងត្រូវរស់នៅជាមួយអស់មួយជីវិត ជាមនុស្សម្នាក់ដែលនឹងផ្ញើវាសនាជាមួយគ្នា ដូច្នេះប្រសិនបើគិតមិនបានដិតដល់នោះទេ យើងនឹងក្លាយជាមនុស្សអាត្មានិយមម្នាក់ដែលបានចូលទៅបំផ្លាញជីវិត បំផ្លាញបេះដូងរបស់គេដោយមិនដឹងខ្លួន។

២. តើអាចទទួលយកការពិតគ្រប់បែបយ៉ាងរបស់គ្នាបាន ឬនៅ?

មនុស្សម្នាក់ៗសុទ្ធតែមានអតីតកាល និងភាពជាខ្លួនឯង ហើយចំណុចនេះផងដែរភាគច្រើនមនុស្សយើងអាចមិនសូវបានគិតដិតដល់នោះទេនៅពេលចាប់ផ្ដើមស្រឡាញ់គ្នាដំបូងៗ។ ប៉ុន្តែដល់ពេលមួយដែលមានចិត្តចង់ច្បាស់លាស់ហើយ ចំណុចមួយនេះនឹងក្លាយជាចំណុចសំខាន់បំផុត។ ដើម្បីទទួលយកភាពជាខ្លួនឯងរបស់ដៃគូ យើងត្រូវតែរៀនបើកចិត្តស្វែងយល់ពីពួកគេ និងទទួលស្គាល់នូវអ្វីដែលជាធម្មជាតិរបស់ពួកគេឱ្យច្រើន។

ជាពិសេសមិនត្រូវយកភាពអាត្មានិយមរបស់ខ្លួនឯងទៅព្យាយាមកែប្រែនរណាម្នាក់ឱ្យដូចចិត្តខ្លួនឯងចង់បានឡើយ។ ប្រសិនបើធ្វើដូច្នេះ វាមិនខុសពីខ្យល់ដែលគេបញ្ចូលក្នុងប៉េងប៉ោងនោះទេ ដល់ពេលដែលទទួលយកលែងបាន វានឹងបែកធ្លាយមិនសល់ទម្រង់ដើមសូម្បីបន្តិច។

៣. តើអាចប្រាស្រ័យទាក់ទងគ្នា និងយល់ពីគ្នាបានប៉ុណ្ណា?

កត្តាមួយដែលជាមូលហេតុនៃជម្លោះរវាងគូស្នេហ៍គឺការប្រាស្រ័យទាក់ទងគ្នាមិនបានស៊ីជម្រៅ។ មនុស្សម្នាក់ៗតែងតែមានអត្តចរិតខុសៗគ្នា ជាក់ស្ដែងមនុស្សខ្លះមានបញ្ហាចូលចិត្តនិយាយចេញមកក្រៅ ចំណែកឯអ្នកខ្លះវិញពេលមានបញ្ហាគឺមិននិយាយស្ដីអ្វីទាំងអស់ដោយសុខចិត្តបៀមបញ្ហានោះទុកម្នាក់ឯងរហូតដល់ពេលទ្រាំលែងបានដើរដល់ផ្លូវបំបែក។

ដូច្នេះពេលមានបញ្ហា ឬចម្ងល់ណាមួយត្រូវបើកចិត្តនិយាយគ្នា សួររកដំណោះស្រាយ ហើយចាំបាច់គួរជៀសវាងការស្ដីបន្ទោស ចោទប្រកាន់គ្នាឱ្យបានច្រើនតាមដែលអាចធ្វើបានព្រោះមិនមាននរណាម្នាក់ដែលអាចដឹងចិត្តយើងបានគ្រប់ពេលនោះទេ។ ជាពិសេសនៅពេលមានបញ្ហាព្យាយាមឱ្យមែនទែនគឺកុំនិយាយប្រាប់អ្នកដទៃញឹកញាប់ពេកព្រោះក្រោយនិយាយហើយ យើងមិនប្រាកដនោះទេថាពួកគេមានបំណងល្អជាមួយយើងទាំងអស់ឡើយ។

៤. មកដល់ពេលនេះ តើមានអារម្មណ៍ហត់ខ្លាំងដែរទេ?

ប្រសិនបើទាក់ទងគ្នាយូរទោះមានរឿងតិចតួចមែន ប៉ុន្តែមិនមានអារម្មណ៍ធុញថប់ ឬអារម្មណ៍នឿយហត់ នោះអាចត្រូវបានចាត់ទុកជាសញ្ញាល្អមួយក្នុងការចាប់ដៃគ្នាកសាងគ្រួសារហើយ។ ប៉ុន្តែបើទាក់ទងគ្នាយូរទៅ បែរជាមានអារម្មណ៍នឿយហត់ខុសពីពេលចាប់ផ្ដើមដំបូងដោយសារយើងចង់បានស្នេហាមួយមានភាពឥតខ្ចោះពេករហូតត្រូវសម្របតាមអ្នកម្ខាងទៀត បាត់បង់ភាពជាខ្លួនឯង ធ្វើអ្វីមិនមែនចំណូលចិត្តរបស់ខ្លួន និងមិនយល់ចិត្តគ្នាជាដើម នោះមិនមែនជាសញ្ញាល្អឡើយ។ ប្រសិនបើបន្ដរស់នៅគ្នាជាមួយទាំងមានអារម្មណ៍បែបនេះ នោះបើទោះបីជាអាចកសាងគ្រួសារក៏ដោយ ក៏មិនប្រាកដថាអាចមានសុភមង្គលដែរ។

៥. មិត្តភ័ក្ដិជុំវិញខ្លួនជាមនុស្សបែបណា?

ស្ដាប់មើលទៅហាក់ដូចជាកត្តាមួយនេះមិនមែនជារឿងធំដុំអ្វីនោះទេ ប៉ុន្តែរឿងហើយនេះក៏ជាចំណែកមួយដែលអាចធ្វើឱ្យទំនាក់ទំនងស្នេហាប្រេះឆាបានយ៉ាងងាយ។ ជារឿយៗមិនប្រាកដថាមនុស្សនៅជុំវិញខ្លួនទាំងអស់គ្នាសុទ្ធស្រឡាញ់រាប់អាន និងសាទរយើងចេញពីចិត្តនោះទេ។ មានន័យថាអ្នកខ្លះក៏ចាប់ផ្ដើមលួចមានចិត្តច្រណែន ឬចូលចិត្តញុះញង់ពន្លើសឱ្យឈ្លោះគ្នាជាដើម។

ប៉ុន្តែក៏នៅមានមិត្តខ្លះទៀតចាំជួយលើកទឹកចិត្ត ចាំជួយសម្រុះសម្រួល និងចាំផ្ដល់ដំបូន្មានល្អៗធ្វើយ៉ាងណាមិនឱ្យទំនាក់ទំនងរបស់មិត្តប្រេះស្រាំនោះទេ។ ដូច្នេះប្រសិនបើមានមនុស្សមិនល្អនៅជិត គប្បីព្យាយាមជៀសពីមនុស្សប្រភេទនោះឱ្យឆ្ងាយកាន់តែល្អ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តំណាង​ទូត​ខ្មែរនៅ​​កូរ៉េ ដើរ​ម៉ូត​បង្ហាញ​ឈុតបុរាណ​ខ្មែរ​ក្នុង​ពិព័រណ៍​សម្លៀកបំពាក់ប្រពៃណីពិភពលោក

នៅ​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ មាន​ការ​រៀប​ចំ​កម្មវិធី​តាំង​ពិព័រណ៍​និង​បង្ហាញ​ម៉ូត​សម្លៀកបំពាក់​ប្រពៃណី​ពិភពលោក (World Traditional Costumes Fashion Show) ដែល​មាន​ការ​ចូលរួម​ពី​តំណាង​ប្រទេស​ជា​ច្រើន ក្នុង​

តារាបង្ហាញម៉ូដ នេត រក្សា រៀបចំមង្គលការនៅលើទឹកដីអាល្លឺម៉ង់ខាងស្វាមី

អតីតលំដាប់រងទី៣ Miss Universe Cambodia 2020 នេត រក្សា ដែល​កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​មហាជន និង​អ្នក​គាំទ្រ​ខ្មែរ ចំពោះ​ជីវិត​ឯកជន​របស់​អ្នកនាង និង​គ្រួសារ។ ដោយ​តារា​បង្ហាញ​ម៉ូដ និង​ជា​អ្នក​ជំនួញ​ស្រី​មួយ​រូប

Niall Horan អតីតសមាជិកក្រុម One Direction កោតសរសើរក្រុម BTS

ក្នុងគ្រាចូលរួមកម្មវិធីផតខាស Therapuss របស់ Jake Shane ដើម្បីផ្សព្វផ្សាយអាល់ប៊ុមថ្មី Dinner Party ដែល ចេញផ្សាយកាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ Niall Horan បាននិយាយពីភាពខុសគ្នារវាងក្រុមចម្រៀងបុរសក្នុង

“ខ្ញុំគិតថា ខ្ញុំស្លាប់ហើយ” MAMAMOO រំឭកដល់គ្រាជួបគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅសម្ដែង

កាលពីថ្ងៃទី ៨ ខែមិថុនា សមាជិកក្រុម MAMAMOO គឺ Solar Moonbyul Wheein និង Hwasa បានជួបជុំគ្នានៅក្នុងកម្មវិធី Zzanbro ភាគទី ១៤៨ នៅលើគណនី YouTube ឈ្មោះ Zzanbro Shin Dong Yup ដោយ

ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធទៅក្នុង

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេល

PPDW ឆ្នាំនេះ ប្រមូលផ្ដុំទៅដោយអ្នកច្នៃម៉ូដល្បីៗ ក្រោមប្រធានបទ «Artistic Freedom»

កម្មវិធី Phnom Penh Designers Week ឆ្នាំ ២០២៦ នេះ​បាន​រៀបចំ​ឡើង​យ៉ាង​គគ្រឹកគគ្រេង​ដែល​មាន​ការ​ចូលរួម​ច្រើន​ពី​សំណាក់​អ្នក​ចូលរួម និង​អ្នក​ច្នៃ​ម៉ូដ​ល្បី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​រចនា​ទាំងអស់ បាន​បង្ហាញ​ពី​សមត្ថភាព​មាន​ទាំង​ប៉ុន្មាន

Jung Kyung Ho និង Sooyoung សម្រេចចិត្តបញ្ចប់ទំនាក់ទំនងស្នេហា ១៤ឆ្នាំ

នៅថ្ងៃទី៩ ខែមិថុនា នេះ តារាសម្ដែង Jung Kyung Ho និង Sooyoung សមាជិកក្រុម Girls' Generation បានបញ្ជាក់ជាផ្លូវការថា ពួកគេបានសម្រេចចិត្តចែកផ្លូវគ្នា ក្រោយទាក់ទងអស់ពេល ១៤ឆ្នាំ.

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​

ពេលនេះ The Zero Project ក្លាយជាទីចាប់អារម្មណ៍ របស់សារព័ត៌មានកូរ៉េកាន់តែច្រើន

The Zero Project ជាកម្មវិធី reality show survival ដែលសាងឡើងដោយដៃកូនខ្មែរកំពុងតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកម្សាន្តកម្ពុជា។