ជាធម្មតាមនុស្សទាំងអស់តែងតែប្រាថ្នាចង់បានដៃគូដែលចេះយោគយល់គ្នា យល់ចិត្តគ្នា និងចេះលើកទឹកចិត្តគ្នាជាដើម។ ជាពិសេសសម្រាប់មនុស្សស្រីតែម្ដង ប្រសិនបើឃើញមនុស្សប្រុស ៤ ប្រភេទនេះគួរជៀសឆ្ងាយបើមិនចង់ឈឺចាប់៖
១. មិនគោរពមនុស្សស្រី
មានមនុស្សប្រុសមួយចំនួនតែងតែបង្ហាញនូវទង្វើខ្វះការគោរពទៅកាន់មនុស្សស្រីដែលធ្វើឱ្យនាងមិនមានអារម្មណ៍ល្អឡើយ។ ជាក់ស្ដែងមនុស្សប្រុសប្រភេទនេះពេលរៀបការច្រើនមានគំនិតថាស្រ្តីគួរតែនៅផ្ទះ ធ្វើការងារផ្ទះ មើលថែកូន និងចង្រ្កានជើងឆ្នាំងជាដើម។ លើសពីនេះ បុរសប្រភេទតែងតែចាត់ទុកខ្លួនជាម្ចាស់ និងចូលចិត្តឱ្យអ្នកម្ខាងទៀតសម្របតាមខ្លួនដោយមិនគិតពីអារម្មណ៍នាងឡើយ។
២. លម្អិតពេក
ការសន្សំសំចៃគឺជារឿងល្អ ប៉ុន្តែក៏មិនគួរលម្អិតពេកដល់ថ្នាក់មិនអាចលើកលែងសូម្បីមួយកាក់ មួយសេននោះទេ។ ភាគច្រើនពួកគេមិនសូវចំណាយទិញអំណោយជូនមនុស្សគេខ្លួនស្រឡាញ់ទេ។ ប្រសិនបើមនុស្សស្រីចំណាយលើអ្វីច្រើនដែលខ្លួនស្រឡាញ់ ហើយមិនត្រូវចិត្តពួកគេនោះ គេច្បាស់ជាស្ដីបន្ទោសជាមិនខាន។ ហើយរាល់សម្ដីនៃការស្ដីបន្ទោសគឺប្រៀបដូចជាអាវុធកំពុងបំបាក់ទឹកចិត្តនាងដូច្នោះដែរ។
៣. មិនច្បាស់លាស់
ចំពោះប្រភេទទី ៣ គឺមនុស្សដែលគួរត្រូវប្រយ័ត្នបំផុតព្រោះពួកគេមិនចេះស្កប់ស្កល់ និងច្បាស់លាស់ជាមួយអ្នកណាម្នាក់ឡើយ។ ដូច្នេះប្រសិនបើជួបមនុស្សប្រុសប្រភេទនេះគួរតែនៅឆ្ងាយ មិនថាពួកគេមានគុណសម្បត្តិប៉ុណ្ណាព្រោះធម្មជាតិគេនៅចូលចិត្តមានអ្នកថ្មីជានិច្ច។ ចេតនាបែបនេះប្រៀបដូចជាជាន់ឈ្លី និងមិនឱ្យតម្លៃលើក្ដីស្រឡាញ់ឡើយ។
ដូច្នេះបើមិនចង់ឈឺចាប់គួរនៅឆ្ងាយៗពីមនុស្សប្រភេទនេះជារៀងល្អ៕


























Account
Security
Favourite Content