នារីៗ នេះជាបុរសដែលសក្ដិសមនឹងក្តីស្រឡាញ់របស់អ្នក

មួយ​សំណួរ​ដដែល​ៗ​ពី​នារី​ជាច្រើន ជុំវិញ​​របៀប​ជ្រើសរើស​ដៃគូ​ដ៏​សក្ដិសម​ជាមួយ​ខ្លួន។ ក្នុង​ការ​ជ្រើសរើស​បុរស ដើម្បី​កុំឲ្យ​ឈឺចាប់​គ្រាំគ្រា​ចិត្ត និង​រាងកាយ​នា​ថ្ងៃក្រោយ សូម​កុំ​សម្លឹង​យក​រូប​សម្រស់ និង​ទ្រព្យ​សម្បត្តិ​ជា​ធំ គួរ​មើល​ពី​ទង្វើ​ប្រចាំ​ថ្ងៃ​ល្អ​ជាង។

មនុស្ស​ប្រុស​ដែល​សក្ដិសម​នឹង​ក្ដី​ស្រលាញ់​របស់​អ្នក គឺ​ជា​បុរស​ដែល​ធ្វើឲ្យ​អ្នក​សើច។ ស្រឡាញ់​បុរស​ដែល​ផ្ដល់​ឲ្យ​អ្នក​នូវ​ពេលវេលា​របស់​គាត់ ជំនួស​ឲ្យ​ការឲ្យកាដូ តែ​គ្មានវត្តមាន​គាត់។ ស្រឡាញ់​បុរស​ដែល​អួត​ពី​អ្នក​ចំពោះមុខ​អ្នក​ដទៃ ពេល​ដែល​អ្នក​មិន​នៅ​ក្បែរ។ ស្រឡាញ់​បុរស​​ដឹង​ពី​ភាព​ខុស​គ្នា​រវាង​ការ​ស្រើបស្រាល​និង​ក្ដី​ស្រឡាញ់ និង​ធ្វើ​រឿងទាំង​ពីរ​នៅ​ពេល​ដែល​ត្រឹមត្រូវ។

ស្រឡាញ់​បុរស​ដែល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព ពេល​ដាក់​ក្បាល​លើ​ទ្រូង​របស់​គាត់ ខណៈ​ថ្ងៃ​នោះ​គឺ​ជា​ថ្ងៃ​អាក្រក់​បំផុត។ ស្រឡាញ់​បុរស​ដែល​អាច​ឈរ​នៅ​ពី​ខាង​ក្រោយ ហើយ​មើល​អ្នក​ដោយ​ស្នាម​ញញឹម។ ស្រឡាញ់​បុរស​ដែល​គិត​ថា​អ្នក​សិច​ស៊ី​បំផុត ពេល​អ្នក​ចូល​បន្ទប់ទឹក អង្អែលសក់​ ដុសធ្មេញ​ ឬក៏ពេល​ពាក់​អាវយឺតធម្មតាៗ។ ស្រឡាញ់​បុរស​ដែល​ចង់​ឲ្យ​អ្នក​សម្រេច​ក្ដី​សុបិន​របស់​អ្នក ហើយ​ឈរ​ក្បែរ​អ្នក​។ ស្រឡាញ់​បុរស​ធ្វើឲ្យ​អ្នក​ហូរ​ទឹក​ភ្នែក ដោយសារ​ការ surprise ក្នុង​កម្មវិធី​ពិសេស​ៗ តែ​មិន​មែន​ការ​ផិត​ក្បត់។ រើស​យក​មនុស្ស​ប្រុស​ដែល​មាន​លុយ ១០ ដុល្លារ តែ​សុខចិត្ត​ឲ្យ​អ្នក ៩ ដុល្លារ។ មនុស្ស​ប្រុស​ដែលប្រាប់​ថា​អ្នក​ស្អាត​ជា​និច្ច​ក្នុង​ចិត្ត​គេរហូត​ បើ​ទោះ​ជា​អ្នក​ផ្សេង​មិន​យល់​ឃើញ​បែប​នេះ​ក៏​ដោយ នោះ​ហើយ​អ្នក​គួរតែ​រើសយក។ បើមនុស្ស​ប្រុស​ហ៊ាន​ចង់សក់ ក្រងសក់ ឲ្យ​អ្នក​ដោយ​មិន​ខ្មាស​នរណា បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​ពិតជា​សក្តិសម​នឹង​អ្នក​ខ្លាំងណាស់។

នេះ​ជា​បុរស​ដែល​សក្ដិសម​នឹង​ការ​ស្រឡាញ់​របស់​អ្នក ដូច្នេះ​ស្រឡាញ់​គាត់​វិញ​ឲ្យ​ខ្លាំង​ៗ​វិញ​ចុះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក