ម៉ាក់ៗទាំងឡាយ គួរបង្រៀនកូនស្រីនូវរឿងប៉ុន្មានយ៉ាងនេះ

ដើម្បី​ឲ្យ​កូនស្រី​ធំ​ឡើង​ក្លាយ​ជា​ស្ត្រី​ឆ្លាត និង​ក្លាហាន សូម​ម៉ាក់​ៗ​ទាំង​ឡាយ​កុំភ្លេច​បង្រៀន​រឿង​អស់​ទាំងនេះ​ឲ្យ​នាង​បាន​ដឹង​ផង។ ក្នុង​នាម​ម៉ាក់ និង​កូន​ជា​ស្រី​ដូចគ្នា​ពិតជា​ងាយ​ចុះសម្រុង និង​ប្រាប់​ពី​អារម្មណ៍ បទពិសោធន៍​ក្នុង​ជីវិត​យើង​បាន​ល្អ​ជាង​មនុស្ស​ប្រុស។


១. ជឿជាក់​លើ​ខ្លួនឯង
ទំនុក​ចិត្ត​គឺជា​គន្លឹះ​ដើម្បី​បើកទ្វារ​ទៅ​កាន់​ពិភព​លោក​ខាង​ក្រៅ។ ម៉ាក់​ៗ​អាច​បង្រៀន​កូន​ឲ្យ​ជឿជាក់​លើ​ខ្លួនឯង មាន​មោទនភាព​ចំពោះ​គ្រួសារ ប្រវត្តិសាស្ត្រ វប្បធម៌ និង​អ្វី​ៗ​ដែល​ខ្លួន​មាន និង​កំពុង​ធ្វើ។


២. មិន​ខ្លាច​បរាជ័យ
បរាជ័យ​ជា​រឿង​ដែល​គ្មាន​នរណា​ម្នាក់​ចង់បាន ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ជីវិត ដែល​មនុស្ស​គ្រប់​រូប​ត្រូវ​តែ​ឆ្លង​កាត់​វា។ បង្រៀន​កូន​របស់​អ្នក​ឲ្យ​ចេះ​ទទួល​យក​ការ​បរាជ័យ រៀន​មេរៀន​ពី​ការ​បរាជ័យ និង​រៀន​តាំង​ចិត្ត ហើយ​ខិតខំ​បន្ថែម​ទៀត ដើម្បី​បន្ត​គោល​ដៅ​ថ្មី​ក្នុង​ជីវិត​នា​ថ្ងៃ​ខាង​មុខ។


៣. មាន​ក្ដី​សុបិន​មួយ
ក្ដី​សុបិន​គឺជា​អ្វី​ដែល​ជំរុញ​ឲ្យ​យើង​ក្រោក​ឡើង រក្សា​សុទិដ្ឋិនិយម និង​យក​ឈ្នះ​លើ​ការ​លំបាក​បំផុត​ក្នុង​ជីវិត។ ក្មេង​ស្រី​ត្រូវ​រៀន​ស្វែងរក​ក្ដី​សុបិន និង​មហិច្ឆតា​របស់​ខ្លួន។ ពួកគេ​នឹង​ធ្វើឲ្យ​ជីវិត​មានន័យ មិន​ធុញ​ទ្រាន់ និង​នាំ​ទៅ​រក​ភាព​ជោគជ័យ​កាន់តែ​ច្រើន​ក្នុង​ជីវិត។

៤. អប់រំ​កូន​ខ្លួនឯង

ការ​រៀន​នៅ​សាលា​នាំ​មក​ចំណេះដឹង និង​ជំនាញ​ជា​មូលដ្ឋាន​ដល់​កូន​អ្នក។ អ្នក​ត្រូវ​លើក​ទឹកចិត្ត និង​បង្ហាញ​កូន​ពី​របៀប​រៀន និង​ស្វែងយល់​ពី​ចំណេះ​ដឹង​ថ្មី​ៗ តាមរយៈ​ការ​អាន ការ​លេង​ជាដើម។ កុមារ​នឹង​រក​ឃើញ​អ្វី​ដែល​ថ្មី និង​មាន​ប្រយោជន៍​នៅ​ក្នុង​ពិភពលោក​ដ៏​ធំ ហើយ​បន្ត​ធ្វើ​សកម្មភាព​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ ដែល​អ្នក​គឺជា​មនុស្ស​ម្នាក់​អាច​ជួយ​កូន​បាន។


៥. បណ្ដុះបណ្ដាល​កម្លាំង
សុខភាព គឺជា​កត្តា​សំខាន់​បំផុត​ក្នុង​ជីវិត។ ដាស់តឿន​កូន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​របស់​ពួកគេ​តាំង​ពី​ក្មេង។ ចូរ​ចាប់ផ្ដើម​ដោយ​អនុវត្ត​ជាមួយ​កូន​ជាមួយ​ទម្លាប់​រស់នៅ​ដែល​មាន​សុខភាព​ល្អ ដូចជា​ការ​ញ៉ាំ​ត្រឹមត្រូវ ធ្វើ​លំហាត់​ប្រាណ​ជា​រៀងរាល់ថ្ងៃ និង​មាន​គំនិត​សុទិដ្ឋិនិយម។


៦. ញញឹម​ជានិច្ច
ស្នាម​ញញឹម​គឺជា​របស់​ដ៏​អស្ចារ្យ​បំផុត​។ ស្នាម​ញញឹម​នឹង​ធ្វើឲ្យ​ជីវិត​កាន់តែ​ស្រស់​ស្អាត ជួយ​កុមារ​ឲ្យ​រស់នៅ​ប្រកប​ដោយ​គំនិត​វិជ្ជមាន និង​ជម្នះ​ភាព​សោកសៅ​ដោយ​ស្នាម​ញញឹម​កាន់តែ​ទន់ភ្លន់។

៧. ការ​ធ្វើ​ដំណើរ
ដំណើរ​កម្សាន្ត​នីមួយ​ៗ​គឺជា​ឱកាស​មួយ​សម្រាប់​កូន​ៗ​ក្នុង​ការ​ស្វែងរក​អ្វី​ថ្មី​ៗ ជួយ​ពួកគេ​ធំ​ឡើង មាន​ភាព​ឯករាជ្យ។


៨. មាន​ឯករាជ្យ និង​រឹងមាំ ប៉ុន្តែ​នៅតែ​អាច​ទន់ខ្សោយ​នៅ​ពេល​ចាំបាច់


ត្រូវ​ចេះ​បង្រៀន​កូន​ថា ចង់​ទិញ​រ៉ូប​ស្អាត ពាក់​ស្បែក​ជើង​ស្អាត​ដើរ​លេង ត្រូវ​តែ​ធ្វើ​ខ្លួន​ឯង។ នោះ​កូន​នឹង​​អាច​ក្លាយ​ជា​នារី​ឯករាជ្យ រឹងមាំ និង​បញ្ញា​ដែល​អាច​ដើរ​តាម​ចំណង់​ចំណូល​ចិត្ត និង​ទទួល​បាន​ជោគជ័យ​ក្នុង​ជីវិត។ ទោះជាយ៉ាងណាក៏ដោយ នៅ​ពេល​ដែល​កូន​មាន​អារម្មណ៍​ហត់នឿយ សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការ​ពឹង​ផ្អែក​លើ​ស្មា​របស់​យើង​ដែល​ជា​អាណាព្យាបាល ឬ​អាច​ជា​គ្រួសារ ​និង​មិត្តភក្តិ​ជិតស្និទ្ធ។ ប្រើ​ឲ្យ​កូន​កុំ​រក្សា​ទុក​រឿង​ដែល​ធ្វើ​ឱ្យ​គេ​សោក​ស្ដាយ ចែករំលែក​វា​ជាមួយ​នរណា​ម្នាក់។ ដូច្នេះ​ទុក្ខ​ព្រួយ​នឹង​កន្លង​ផុត​ទៅ​យ៉ាង​ឆាប់រហ័ស។


៩. នៅ​ជាមួយ​មិត្តភ័ក្ដិ និង​បងប្អូន
យើង​មិន​អាច​នៅ​ជាមួយ​កូន​បាន​គ្រប់​ពេល​វេលា គ្រប់​ទី​កន្លែង​ឡើយ។ ដូច្នេះ​ហើយ ទោះ​អ្នក​នៅ​ទី​ណា​ក៏​ដោយ អ្នក​គួរតែ​ចេះ​សេពគប់ បង្កើត​មិត្ត​ឲ្យ​បាន​ច្រើន ហើយ​កុំ​​ភ្លេច​ពី​សមាជិក​គ្រួសារ។ អ្នក​ទាំង​នោះ​នឹង​ក្លាយ​ជា​មនុស្ស​ដែល​នឹង​នៅ​ជា​មួយ​អ្នក​ជានិច្ច គាំទ្រ និង​ជួយ​អ្នក​ពេល​ដែល​ម៉ាក់​មិន​នៅ​ក្បែរ។


១០. រៀន​ឲ្យ​តម្លៃ​អ្វី​ដែល​ខ្លួន​មាន


កុំ​សោកស្ដាយ ឬ​ខកចិត្ត ប្រសិនបើ​កូន​របស់​អ្នក​មើល​ទៅ​មិន​ស្អាត​ដូច​កូន​អ្នក​ដទៃ ឬ​មិន​រស់នៅ​ក្នុង​ជីវិត​ឡូយឆាយ​ជាមួយ​ការ​ប្រើប្រាស់​សម្ភារៈ​ប្រេន​ល្បី​ៗ។ ការ​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ​ជា​ប្រចាំ​នឹង​ធ្វើ​ឲ្យ​កូន​មាន​អារម្មណ៍​ថា​អន់។ . សម្ភារៈ​ទាំងនោះ​មិន​សំខាន់​ដូច​ការ​ដែល​កូន​មាន​អារម្មណ៍​ពេញ​ចិត្ត​នឹង​ខ្លួនឯង មាន​សុខភាព​ល្អ មាន​សុភមង្គល មាន​ក្តី​សុបិន និង​ត្រៀម​ខ្លួន​ធ្វើតាម​ក្ដី​ស្រមៃ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ