តន់ ចន្ទសីម៉ា អរគុណបុគ្គលសំខាន់ ក្រោយ “Are You OK?” ឈ្នះពាន ៣ ពី PMA 2022

មហាជន​ប្រហែល​ជា​នៅ​ចាំ​បាន​ថា បទ​ចម្រៀង​ចំណង​ជើង “Are You OK?” របស់​ផលិតកម្ម Galaxy Navatra បក​ស្រាយ​ដោយ​តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ជួរ​មុខ​លំដាប់​ប្រទេស តន់ ចន្ទសីម៉ា ធ្លាប់​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​លើ​អត្ថន័យ​ខ្លឹមសារ រហូត​ត្រូវ​ធ្វើការ​កែ​តម្រូវ​ចំណុច​មួយ​ចំនួន។ តែ​យ៉ាង​ណា ​បទ​នេះ​នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព និង​មាន​ការ​គាំទ្រ​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ​រហូត​មាន​ក្រុមហ៊ុន​ចិន​សុំ​ទិញ​យក​សិទ្ធិ​យក​ទៅ​ថត ​និង​ផលិត​ជា​ភាសា​ចិន​ថែម​ទៀត​ផង។ ថ្មី​ៗ​នេះ តន់ ចន្ទសីម៉ា និង​បទ “Are You OK?” ត្រូវ​បាន​ដាក់​ជា​ជម្រើស​ក្នុង​ការ​ដាក់​ឱ្យ Vote ក្នុង​កម្មវិធី Pleng Music Awards 2022 ផង​ដែរ។

ពិត​ជា​អស្ចារ្យ ដ្បិត​​ធ្លាប់​មាន​ប្រវត្តិ​ជា​បទ​ចម្រៀង​ដែល​គេឯង​រិះគន់​ពេញ​ផ្ទៃ​ប្រទេស​ក៏​ពិតមែន ប៉ុន្តែ​បទ “Are You OK?”ធ្វើ​ឱ្យ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម Galaxy Navatra ក្រសោប​បាន​ពានរង្វាន់​​ធំ​ៗ​ដ៏​ទៅ ៣ ពី​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ដ៏​ធំ​ប្រចាំ​ឆ្នាំ Pleng Music Awards 2022 ដែល​បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មីនា ​ឆ្នាំ​២០២២។ ពានរង្វាន់​​ធំ​ៗ​ទាំង ៣ ដែល​តារា​ចម្រៀង​ស្រី​នេះ​ទទួល​បាន​រួម​មាន​ពាន​រង្វាន់​សិល្ប​ការិនី​ប្រចាំ​ឆ្នាំ ពានរង្វាន់​វីដេអូ​ចម្រៀង​ដំបូង​គេ​ដែល​មាន​ការ​មើល ១០០ លាន​ដង និង​ពាន​រង្វាន់​​សិល្ប​ការិនី​​ស្ដាប់​ច្រើន​ជាង​គេ។

ផ្ដល់​កិច្ច​សម្ភាសន៍​ព្រម​ជាមួយ​ដៃ​កាន់​ពាន​សិល្ប​ការិនី​ប្រចាំ​ឆ្នាំ គ្រាប់​ពេជ្រ​ផលិតកម្ម Galaxy Navatra រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រំភើប​ក្ដុកក្ដួល​សម្រាប់​ភាព​ជោគជ័យ​​ដ៏​ធំធេង​នេះ​ក្នុង​នាម​ជា​សិល្ប​ការិនី​ជំនាន់​ក្រោយ​ម្នាក់​ដែល​ទើប​បោះ​ជំហាន​ចូល​វិស័យ​សិល្បៈ​ខ្មែរ។

ម្ចាស់​ពាន​សិល្ប​ការិនី​ប្រចាំ​ឆ្នាំ​របស់ PMA 2022៖ «នាង​ខ្ញុំ​ពិតជា​រំភើប​មែនទែន!នាង​ខ្ញុំ​គឺជា​សិល្ប​ការិនី​ជំនាន់​ថ្មី​ដែល​ទើប​ទទួល បាន ឈ្មោះ បោះ សំឡេង​នៅ​ក្នុង​វិស័យ​សិល្បៈ​ក៏​ដូចជា​ទទួល​បាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​នៅ​ក្នុង​ផលិតកម្មGalaxy Navatra។ ពាន​រង្វាន់​មួយ​នេះ​គឺជា​ការ​ខិតខំ​ប្រឹងប្រែង​ទាំងមូល​របស់​ក្រុម​ការងារ Galaxy Navatra ក៏​ដូចជា​អ្វី​ដែល​យើង​ខំ​ប្រឹង​ធ្វើ​កន្លង​មកហើយ​ពាន​នេះ​ខ្ញុំ​ផ្ញើ​ជូន​ទៅ​កាន់​ក្រុម​ការងារ Galaxy Navatra ហើយ​អរគុណ​ជាពិសេសបើ​គ្មាន​ការ​គាំទ្រ​ពី​ពុក​ម៉ែ​បងប្អូន​ក៏​នាង​ខ្ញុំ​មិន​ទទួល​បាន​ពាន​មួយ​នេះហើយ​ខ្ញុំ​ក៏​គ្មាន​ថ្ងៃ​នេះ​ផង​ដែរ។គឺជា​ឆ្នាំ​ដំបូង​សម្រាប់​នាងខ្ញុំចឹង​ក៏​មាន​អារម្មណ៍​ថា ក្ដុកក្ដួល រំភើប​ខ្លាំង​មែនទែន។  

ក្រោយ​ឈ្នះ​ពាន​ដល់​ទៅ ៣ ពី PMA 2022 តារា​ចម្រៀង​ស្រី​វ័យ​ក្មេង​ជួរមុខ​លំដាប់​ប្រទេស បាន​ពោល​សរសើរ​បុគ្គល​សំខាន់ ៣ ដែល​ធ្វើ​ឱ្យ​រូប​នាង​មាន​ថ្ងៃ​នេះ។ ម្ចាស់​បទ “Are You OK?” ថា ៖ «អរគុណ​សម្រាប់​ម៉ាក់ប៉ាក្រុម​គ្រួសារ​ដែល​តែង​លើក​ទឹក​ចិត្ត​នាង​ខ្ញុំ​កន្លង​មក​ឱ្យ​ដើរ​លើ​វិស័យ​មួយ​នេះឱ្យ​ដើរ​លើ​វិស័យ​មួយ​នេះដើរ​លើ​អ្វី​ដែល​ខ្លួន​ស្រលាញ់មិ​នថា​ជួប​ឧបសគ្គឬ​ព្យុះភ្លៀង​យ៉ាង​ណា​ក៏​គាត់​នៅ​តែ​គាំទ្រ,អរគុណ​ទៅ​កាន់​ថ្នាក់​ដឹកនាំ Galaxy Navatra និង​ក្រុមការងារ ជាពិសេស អរគុណ​ដល់​ពុក​ម៉ែ​បងប្អូន​ដែល​នៅ​តែ​បន្ត​គាំទ្រមិន​ថា​មាន​បញ្ហា​ខ្លះ​ជា​ឧបសគ្គ​យ៉ាងណាក៏​គាត់​នៅតែ​បន្ត​គាំទ្រក៏​ដូចជា​ផ្ដល់​កម្លាំង​ចិត្ត​ឱ្យ​នាង​ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ផលិត​នូវ​បទ​ថ្មី​បន្ត»

ជា​តារា​ចម្រៀង​ស្រករក្រោយ​ដែល​កំពុង​មាន​សន្ទុះ​ខ្លាំងក្លា សីម៉ា ថា នាង​គាំទ្រ ១០០% និង​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​រៀបចំ​ឱ្យ​មាន​ការ​ចែក​ពាន​រង្វាន់​ជូន​ដល់​សិល្បករ សិល្ប​ការិនី​ដូច​អ្វី PMA 2022 បាន​រៀប​ចំ ពោល​គឺ​នាង​គាំទ្រ​គ្រប់​សកម្មភាព​ដែល​ជំរុញ លើក​ស្ទួយ​វិស័យ​សិល្បៈ​មិន​ថា ផលិតកម្ម ឬ​ក្រុម​ចម្រៀង Original Song និង​ចង់​ឱ្យ​មាន​ការ​ទទួល​ពាន និង​លើក​ទឹកចិត្ត​ពី​ក្រុមហ៊ុន​ធំ​ៗ ពិសេស​គាំទ្រ​ពុកម៉ែ​បងប្អូន ដើម្បី​ជំរុញ​វិស័យ​សិល្បៈ​ខ្មែរ​ឱ្យ​ឆ្ពោះ​ទៅ​មុខ​ទាំង​អស់​គ្នា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ