គ្មាន​ប្រុស អ្នក​មិន​ស្លាប់​ទេ ប៉ុន្តែ​បើ​គ្មាន​លុយ អ្នក​ប្រាកដ​ជា​វេទនា

មិន​ថា​មនុស្ស​ប្រុស ឬ​ស្រី​ទេ​ពេល​ស្នេហា មិន​សម​ប្រកប​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ខូច​ចិត្ត​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ប៉ុន្តែ​នារី​គឺជា​អ្នក​ដែល​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​បញ្ហា​នោះ​ច្រើន​ជាង​ភាគី​បុរស រហូត​ខ្លះ​សឹងតែ​ចង់​ស្លាប់​ចង់​រស់ ព្រោះ​តែ​វា​ទៀត។ ចូរ​ចង់​ចាំ​ថា យើង​អាច​ស្លាប់​បាន​ទេ គ្រាន់តែ​គ្មាន​មនុស្ស​នោះ តែ​យើង​ប្រាកដជា រស់នៅ​យ៉ាង​វេទនា​ជាទី​បំផុត ប្រសិន​បើ​គ្មាន​លុយ។

នេះ​គឺ​ជា​ការ​ពិត​សម្រាប់​ស្ត្រី ពី​ព្រោះ​បើ​ប្រៀបធៀប​ទៅ​នឹង​បុរស វត្ថុ​ដែល​គ្មាន​ជីវិត​ដូច​ជា​លុយ​នេះ គឺ​ងាយ​ស្រួល​គ្រប់គ្រង និង​មាន​តម្លៃ​គួរតែ​ពឹង​ផ្អែក​លើ។ មនុស្ស​ប្រុស​អាច​ចាក​ចេញ​ពី​អ្នក​បាន ប៉ុន្តែ​លុយ​មិន​បាន​ទេ។ ដូច្នេះ​ហើយ កុំ​ខ្វាក់​ភ្នែក​ដោយ​អារម្មណ៍ រហូត​ដល់​បោះបង់​អាជីព ឬ​សមត្ថភាព​របស់​អ្នក ឲ្យ​ក្លាយ​ជា​មនុស្ស​អាក្រក់​រស់នៅ​ក្នុង​ស្រមោល​នរណា​ម្នាក់ ហើយ​ព្រងើយ​កន្តើយ​នឹង​ភាព​ភ្លឺស្វាង​របស់​ខ្លួនឯង។

រវាង​លុយ និង​មនុស្ស​ប្រុស តើ​មនុស្ស​ស្រី​គិត​ថា​ការ​ខ្វះ​ខាត​មួយ​ណា​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ពួក​គេ​ស្លាប់​បាន? ដើម​ឡើយ​មនុស្ស​ស្រី​ភ្នាល់​គ្នា​ច្រើន​លើ​ស្នេហា ដូច្នេះ​ហើយ​ពួកគេ​តែងតែ​ត្រៀមខ្លួន​លះបង់​ដោយ​មិន​បាច់​តបស្នង។ គេ​គិត​ថា បើ​ជួប​មនុស្ស​ល្អ​ក្នុង​ជីវិត​នេះ គេ​មិន​បាច់​ខ្វល់​ខ្វាយ​អ្វី​បន្ត​ទៀត​ឡើយ។

ស្ត្រី​ខ្លះ​ជ្រើសរើស​ធ្វើ​តាម​បុរស ហើយ​ខ្លះ​ទៀត​ជ្រើសរើស​ធ្វើ​តាម​ក្ដី​សុបិន​របស់​ពួកគេ ហើយ​ខិតខំ​រក​លុយ។ ប្រសិនបើ​អ្នក​នៅតែ​ឆ្ងល់​ថា​តើ​អ្នក​គួរ​ជ្រើសរើស​អ្វី ចូរ​ចាំ​ថា​គ្មាន​ថ្ងៃ​ណា​ដែល​ជីវិត​រស់នៅ​មិន​ពឹងផ្អែក​លើ​លុយ​ណាស់។ ស្ត្រី​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចាំ​ថា គ្មាន​សេចក្ដី​ស្រលាញ់ ឬ​​គ្មាន​មនុស្ស​ប្រុស​ក៏​មិន​សំខាន់​ដែរ តែ​បើ​អ្នក​គ្មាន​លុយ​ទេ អ្នក​ពិត​ជា​ស្លាប់។

ស្ត្រី​ដែល​មាន​ប្រាជ្ញា​ត្រូវ​ចាំ​ថា គ្មាន​សេចក្ដី​ស្រឡាញ់ ឬ​សេចក្ដី​ស្លាប់ បើ​គ្មាន​មនុស្ស​ប្រុស​ក៏​មិន​សំខាន់​ដែរ។ តែ​បើ​អ្នក​គ្មាន​លុយ​ទេ អ្នក​ពិត​ជា​ស្លាប់។ មនុស្ស​ស្រី​ល្ងង់​យំ​ព្រោះ​រឿង​ស្នេហា ហើយ​មនុស្ស​ស្រី​ឆ្លាត​សប្បាយ​ចិត្ត​ពេល​ធ្វើ​ការ​រក​លុយ​បាន​ដោយ​ខ្លួនឯង។ សាក​ស្រមៃ​ថា​បើ​មាន​ស្ត្រី​ម្នាក់​ចំណាយ​ពេល​ដ៏​ល្អ​បំផុត​នៃ​ជីវិត​របស់​នាង លះបង់​លើ​បុរស ប្រហែល ៥-១០ ឆ្នាំ​ក្រោយ​គេ​តែងតែ​លុត​ជង្គង់​អង្វរ​បុរស​នោះ​កុំ​ទៅ​ចោល តែ​គេ​នៅតែ​ទៅ សួរ​ថា​ពេល​នោះ​អ្នក​នៅ​សល់​អ្វី​ខ្លះ?

ផ្ទុយទៅវិញ ប្រសិនបើ​ស្ត្រី​ដឹង​ពី​របៀប​វិនិយោគ​លើ​នោះ​អ្វី​ៗ​នឹង​ប្រសើរ​ទាំង​ជីវិត និង​មនុស្ស​ប្រុស។កុំ​ល្ងង់​ដែល​គិត​ថា​ពេល​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បែប​មនោសញ្ចេតនា​ដូច​ក្នុង​រឿង បុរស​នោះ​ស្មោះត្រង់​នឹង​អ្នក​ពេញ​មួយ​ជីវិត។ លើ​លោក​នេះ​គ្មាន​អ្នកណា​ល្អ​ចំពោះ​អ្នក ក្រៅ​ពី​ឪពុក​ម្ដាយ​អ្នក​ទេ។ មាន​តែ​លុយ​ទេ ទើប​ធ្វើឲ្យ​អ្នក​អាច​ឯករាជ្យ ថែរក្សា​ខ្លួន និង​មើល​ថែ​មនុស្ស​ជាទី​ស្រលាញ់​បាន។

មនុស្ស​ប្រុស​​គ្រាន់តែ​ត្រូវការ​ធ្វើ​ជា​ដៃ​គូ​របស់​អ្នក​ក្នុង​ជីវិត​នេះ។ ដូច្នេះ​ទោះ​ខំ​រក​លុយ ញើស និង​ទឹកភ្នែក​យ៉ាងណា ក៏​ត្រូវ​ប្រឹងប្រែង​ឲ្យ​ដល់​ទី​បញ្ចប់។ ស្ត្រី​រក​លុយ​គឺ​បញ្ជាក់​ពី​ឯករាជ្យ​ភាព​សេដ្ឋកិច្ច​របស់​ពួកគេ ខូចចិត្ត​ប៉ុន្មាន​ដង ​ប្រុសក្បត់​ប៉ុន្មាន​ដង​ក៏នៅតែ​មិន​ស្លាប់។

ស្ត្រី​ឆ្លាត​ម្នាក់​ហ៊ាន​និយាយ​ថា​ចូលចិត្ត​លុយ និង​រក​លុយ ប៉ុន្តែ​ច្បាស់​ជា​មិន​ស្រលាញ់​លុយ​បុរស​ណា​ម្នាក់​ទេ។ កំហុស​របស់​ស្ត្រី​គឺ​ពឹងផ្អែក​លើ​បុរស​ជាពិសេស​ផ្នែក​សេដ្ឋកិច្ច។ ត្រូវ​ចាំ​ថា គ្មាន​បុរស​ណា​ម្នាក់​សុខចិត្ត​មើល​ថែ​អ្នក​ពេញ​មួយ​ជីវិត​នោះ​ទេ។ មនុស្ស​ស្រី​មាន​ប្រាជ្ញា​ដឹង​ថា ខ្លួន​ត្រូវ​ខំ​ប្រឹង​រក​លុយ ដើម្បី​កុំ​ឲ្យ​គេ​លង់​ស្រលាញ់​បុរស​ណា​ម្នាក់​ព្រោះ​តែ​លុយ។ នៅ​ក្មេង​ទើប​រក​លុយ​បាន​ច្រើន ស្រីៗ​ដើរ​លេង​ក៏​ល្អ​ម្យ៉ាង​ដែរ បាន​ជួប​មនុស្ស​ជាច្រើន​ប្រភេទ​ក្នុង​សង្គម។ អ្វី​គ្រប់​យ៉ាង​នឹង​នៅ​ទី​នោះ។ ការ​ខ្ចី​ដង្ហើម​អ្នក​ដទៃ​ដក នៅ​ថ្ងៃ​ណា​មួយ​អ្នក​ប្រាកដជា​ដាច់​ខ្យល់​ជាក់ជា​មិន​ខាន ពេល​ដែល​គេ​ធុញទ្រាន់ ឬ​កំពុងតែ​មាន​បញ្ហា​ស្រាប់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន