បើចង់ភ្លេច Ex ដាច់ខាតត្រូវធ្វើរឿងទាំងនេះឲ្យបាន

ក្រោយ​បែក​គ្នា រឿង​ដែល​អាច​ធ្វើ​បាន​គឺ​ត្រូវ​កាត់​ចិត្ត មិនមែន​បន្ត​ខូច​ចិត្ត​ទៀត​ទេ ហើយ​ស្រប​ពេល​កំពុង​កាត់​ចិត្ត​ក៏​ត្រូវ​បំភ្លេច​គេ​ផង​ដែរ បើ​ទោះ​ជា​វា​ពិបាក​ក៏​ដោយ។ ដើម្បី​បំភ្លេច​សង្សារ​បាន អ្នក​ត្រូវ​ចាំ​ពី​រឿង​ទាំង ៦ យ៉ាង​នេះ​សិន។

១. ដក​ដង្ហើម​ឲ្យ​វែង​ៗ

ការ​បែក​គ្នា​មាន​អារម្មណ៍​ដូច​ជា​ការ​ដេក​លើ​គ្រែ​ដែល​ក្រាល​ដោយ​បន្លា វា​ប្រាកដ​ជា​មុត និង​មាន​ភាព​ឈឺចាប់​ស្ទើរតែ​ទ្រាំ​មិន​បាន។ ទោះ​ជា​ពិបាក​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​ត្រូវ​សម្រួល​ចិត្ត ហើយ​រឿង​ដំបូង​ដែល​អ្នក​អាច​ធ្វើ​បាន​គឺ​ដកដង្ហើម បន្ទាប់​មក​សម្រាក​បន្តិច ដើម្បី​ឲ្យ​ខួរក្បាល​អាច​គិត​ពី​អ្វី​ថ្មី។ ផ្លូវ​ចេញ​មាន​តែ​មួយ​គត់​គឺ​ឱកាស។ វា​ទាមទារ​ភាព​ធន់ និង​ភាព​ក្លាហាន។ ជំហាន​ដំបូង​សម្រាប់​ការ​ព្យាបាល គឺ​ការ​បោះ​ជំហាន ហើយ​ព្យួរ​ទុក​ការ​ឈឺចាប់​នៅ​ទី​នោះ​ដដែល។


២. កុំ​ទៅ​កន្លែង​ចាស់

អ្នក​ដែល​បែក​បាក់​ស្នេហា ភាគច្រើន​ជ្រើស​យក​ការ​ទៅ​កន្លែង​ចាស់ ដើម្បី​រំលឹក​ពី​រឿង​កន្លង​ដែល​ធ្លាប់​សាង​នៅ​ទី​នោះ។ ប៉ុន្តែ​ការ​ជ្រើស​ទៅ​កន្លែង​ចាស់​មាន​តែ​ធ្វើឲ្យ​អ្នក​ឈឺចាប់​លើស​ដើម ព្រោះ​ឃើញ​រូបភាព​ដែល​ផ្អែមល្ហែម​ស្ដែង​ៗ​នៅ​ភ្នែក​កាលពី​មុន​បាន​ផុស​ចេញ​ភ្លាម​ៗ ពេល​ទៅ​ដល់ នាំ​ឲ្យ​រឹតតែ​នឹក​គេ​លើស​ដើម។

៣. ឈប់​រលឹក ឬ​ពាក់ព័ន្ធ​អ្នក​ចាស់

ត្រូវ​ទទួល​ស្គាល់​ថា​អ្នក​បាន​បែក​គ្នា​ហើយ ឈប់​ចូល​ទៅ​ឆែក​មើល profile បណ្ដាញ​សង្គម​របស់​គេ ដើម្បី​ចង់​ដឹង​ថា​គេ​មាន​ផុស​អ្វី​ដែល​ជា​ការ​សោកស្ដាយ ក្រោយ​បែក​គ្នា​ឬ​អត់? ឧទាហរណ៍៖ គេ​ពិត​ជា​បាន​ផុស​របៀប​នឹក​អ្នក វា​ពិត​ជា​មិន​ល្អ​ទេ​ដែល​អ្នក​មក​ឃើញ​អ្វី​ដែល​គេ​កំពុង​ធ្វើ ព្រោះ​បើ​ត្រឡប់​ទៅ​ត្រូវ​គ្នា​វិញ ប្រាកដជា​បំផ្លាញ​ថ្ងៃ​អ្នក​នា​ថ្ងៃ​ក្រោយ​ប្រាកដ​ណាស់។ តែ​បើ​មិន​ឃើញ បាន​ឃើញ​ត្រឹម​របៀប​ដែល​គេ​សើច​សប្បាយ​ក្រោយ​បែប​ពី​អ្នក អ្នក​ក៏​កាន់តែ​ឈឺ​ចិត្ត​ដែល​នៅ​យំ​នឹក​គេ​រាល់​យប់ ទាំង​ដែល​គេ​ក្អាកក្អាយ​រស់​ដោយ​គ្មាន​អ្នក​បាន។ ចំណែក​រូបភាព​ដ៏​គួរ​ឲ្យ​ស្រលាញ់​កន្លង​ទៅ​ដែល​ផ្ញើ​នៅ​លើ Instagram ឬ Facebook បើ​បាន​ឃើញ​ក្រោយ​ចែក​ផ្លូវ​គ្នា នឹង​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ក្រៀមក្រំ​ខ្លាំង និង​អស់​សង្ឃឹម។

៤. សាកល្បង​អ្វី​ថ្មី គួរឲ្យ​រំភើប ដើម្បី​យក​ឈ្នះ​ការ​ចងចាំ​ពី ex


យក​ក្រដាស​មួយ មក​សរសេរ​អ្វី​ដែល​អ្នក​ខ្លាច​ធ្វើ (ឬ​ចូលចិត្ត​ធ្វើ ប៉ុន្តែ​មិន​ដែល​ធ្វើ) និង​ទៅ​កន្លែង​ដែល​គ្មាន​ស្រមោល​អ្នក​ចាស់។ នៅ​ពេល​នោះ​អ្នក​នឹង​ដឹង​ថា អ្នក​ជា​មនុស្ស​មាន​សំណាង​ដែល​បាន​ចាប់ផ្ដើម​អ្វី​ដ៏​អស្ចារ្យ​ដែល​មិន​ធ្លាប់​ជួប ព្រោះ​កាលពី​ពេល​ទាក់ទង​គ្នា គេ​បាន​ហាមប្រាម​អ្នក​មិន​ឲ្យ​ធ្វើ។ នៅ​ពេល​ដែល​អ្នក​ធ្វើអ្វី​ដែល​អ្នក​គិត​ថា​មិន​អាច​ធ្វើ​បាន វា​ផ្ដល់​ឲ្យ​អ្នក​នូវ​មេឃ​ថ្មី ដើម្បី​ហោះ​ចូល ហើយ​អ្នក​ក្លាយ​ជា​មនុស្ស​ម្នាក់​ថ្មី។ ការ​បែក​គ្នា​​ក៏​ជា​វេលា​ដ៏​ល្អ​បំផុត ដើម្បី​ស្វែង​រក​អ្នក​ដែល​ពិត​ជា​ចង់​ធ្វើ។

៥. រៀន​ពី​របៀប move on
ពេល​ខ្លះ​ផ្លូវ​ចិត្ត​អ្នក​ធ្លាក់​ចុះ តែ​អនុញ្ញាត​ឲ្យ​វា​ធ្លាក់​ចុះ​ទៅ ដើម្បី​អាច​កំណត់​ដំណើរ​ជីវិត​របស់​យើង​ឡើង​វិញ។ បន្ទាប់​ពី​យើង​រស់នៅ​ម្នាក់ឯង​បាន ក្រោយ​បែកបាក់​ក៏​អាច​ដឹង​ពី​វិធី​បន្ត​ទៅ​មុខ​ទៀត គ្រាន់តែ​ឈឺចាប់​បន្តិច ហើយ​មិន​យូរ​ប៉ុន្មាន​អ្នក​នឹង​ទម្លាប់​ជាមួយ​ការ​រស់នៅ​បែប​នោះ។

៦. អភ័យទោស

ប្រសិនបើ​អ្នក​មិន​បាន​លើកលែង​ទោស​ឲ្យ​អ្នក​ចាស់​ទេ​នោះ អ្នក​ក៏​នឹង​នៅ​ដិតដាម​រឿងរ៉ាវ​កន្លង​មក​ដូចគ្នា។ ការ​អភ័យទោស​នឹង​បន្សាប​ជាតិពុល​ពី​អតីតកាល​របស់​អ្នក ហើយ​ជួយ​ឲ្យ​អ្នក​ជ្រះ​ថ្លា​ចិត្ត​គិត​អ្វី​បាន​ល្អ​ជាង​មុន​ថែម​ទៀត​ផង។

ការ​អភ័យទោស​​ជួយ​​អ្នក​បំភ្លេច​អតីត ហើយ​ទុក​ឲ្យ​អ្នក​គ្មាន​ការ​ឈឺចាប់។ អត់ទោស​ឲ្យ​គាត់​ចំពោះ​អ្វី​ដែល​ដែល​គាត់​បាន​ធ្វើ​ចំពោះ​អ្នក។ បន្ទាប់​មក​ក៏​ត្រូវ​អត់ទោស​ឲ្យ​ខ្លួនឯង។ មនុស្ស​ដែល​ពិបាក​អភ័យទោស​បំផុត​គឺ​ខ្លួន​ឯង។ អត់ទោស​ឲ្យ​ខ្លួនឯង សម្រាប់​អ្វី​គ្រប់យ៉ាង​ដែល​អ្នក​គិត​ថា​អ្នក​បាន​ធ្វើ ឲ្យ​ខ្លួនឯង​ខូចចិត្ត។ ក្រោយ​អភ័យទោស អ្នក​កំពុង​នៅ​លើ​ផ្លូវ​ថ្មី​មួយ អាច​ជ្រើសរើស​អ្វី​ដែល​អ្នក​ពេញចិត្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen