ខំស្រឡាញ់គេស្ទើរស្លាប់តែគេអត់ស្រឡាញ់វិញផង គួរកាត់ចិត្តបែបណា? សាក ៥វិធី​នេះ!

មនុស្សស្ទើរតែទាំងអស់អាចជៀសមិនផុតទេពីការដែលស្រឡាញ់គេតែម្ខាង ឬ one-sided love។ ហើយ one-sided love​ នេះផងដែរគឺជាទំនាក់ទំនងមួយដែលយើងមិនអាចទៅបង្ខំនរណាម្នាក់ឱ្យមកស្រឡាញ់យើងវិញ ដោយគ្រាន់តែហេតុផលថាយើងខំដាក់ចិត្តស្រឡាញ់គេនោះទេ។ ជាមួយគ្នានេះដែរ នៅពេលយើងស្ថិតនៅក្នុងស្ថានភាពបែបនេះ វាពិតជាពិបាកធ្វើចិត្តទទួលយកការពិតមួយនេះណាស់ដោយវាប្រៀបដូចជាមាននរណាម្នាក់មកដកយកអ្វីមួយចេញពីក្នុងខ្លួនយើងដូច្នោះដែរ។ ដូចនេះនៅពេលដែលដឹងហើយថាគេមិនបានស្រឡាញ់យើងវិញផង តើយើងគួរកាត់ចិត្តដោយរបៀបណា?

១. ត្រូវឆាប់ចេះទទួលស្គាល់ការពិត

ពេលខ្លះការទទួលស្គាល់ការពិតគឺវាពិតជាពិបាកក្នុងការទទួលយកពិតមែន តែទោះបីជាយ៉ាងណាការពិតវានៅតែជាការពិតហើយមិនអាចកែប្រែបាននោះទេ។ ក្ដីស្រឡាញ់គ្មានខុសគ្មានត្រូវនោះទេ ដោយគ្រាន់តែពេលខ្លះយើងអាចគិតលើសពីអ្វីដែលជាការពិត។ ជាឧទាហរណ៍ គេធ្វើល្អ យកទុកដាក់ និងព្រួយបារម្ភចំពោះយើងក្នុងនាមជាបងប្អូន​ ឬមិត្តភ័ក្ដិប៉ុណ្ណោះ ប៉ុន្តែយើងជាអ្នកដែលយល់ច្រឡំលើទង្វើទាំងនោះខ្លួនឯង។ ដូចនេះមិនចាំបាច់ត្រូវបន្ទោសខ្លួនឯង ឬបន្ទោសអ្នកណាម្នាក់ទេ គ្រាន់បើកចិត្តទទួលយកការពិតនៃទំនាក់ទំនងមួយនេះកាន់តែឆាប់កាន់តែល្អព្រោះថាបើយើងនៅកុហកខ្លួនឯងបន្តទៀតក៏វាអត់មានប្រយោជន៍ដែរ។

២. កុំបន្តធ្វើអ្វីដែលខ្ជះខ្ជាយពេលវេលា

បន្ទាប់ពីទទួលស្គាល់ការពិតហើយ អ្វីដែលធ្វើបន្តគឺត្រូវសួរចិត្តខ្លួនឯងថានៅតែស្រឡាញ់គេដដែល ឬត្រូវបន្តជីវិតទៅមុខទៀតជាមួយនឹងបទពិសោធន៍ជីវិតថ្មី។ យ៉ាងណាវាមិនមែនជារឿងអាក្រក់ទាំងអស់នោះទេដែលយើងខំអត់ទ្រាំចាំឱ្យគេមើលឃើញពីក្ដីស្រឡាញ់និងទង្វើល្អរបស់យើង តែត្រូវគិតថាបើសម្រេចចិត្តបែបនេះហើយនោះពេលវេលានិងទឹកចិត្តក៏ត្រូវចំណាយច្រើនដែរហើយច្បាស់អត់ថាគេនឹងបកមកស្រឡាញ់យើងវិញ។ ដូចនេះហើយសាកបើកចិត្តទទួលយកអ្វីថ្មី ក្ដីស្រឡាញ់ថ្មីសិនទៅព្រោះថាពេលខ្លះបទពិសោធន៍ថ្មីនោះអាចនឹងល្អជាងមុនទៅទៀតហើយកុំព្យាយាមបិទខ្លួនឯងនិងខ្ជះខ្ជាយពេលវេលាជាមួយនឹងបញ្ហាចាស់ដដែលៗអី។

៣. មើលថែនិងស្រឡាញ់ខ្លួនឯងឱ្យបានច្រើន

នៅពេលយើងស្រឡាញ់គេតែម្ខាងហើយគេមិនបានស្រឡាញ់យើងវិញនោះទេមិនមានន័យថាយើងមិនល្អ គ្មានតម្លៃ ឬមានចំណុចអាក្រក់នោះទេ។ អាចនិយាយថាយើងគ្មាននិស្ស័យជាគូជាមួយគេ ដូចនេះវាគ្មានហេតុផលណាមួយត្រូវស្អប់ខ្លួនឯងទេ។ បើអ៊ីចឹងដដែល ហេតុអីមិនដកចិត្តស្រឡាញ់ហ្នឹងហើយមលមើលថែខ្លួនឯងឱ្យច្រើនវិញទៅដោយកែប្រែខ្លួនឯងឱ្យស្រស់ស្រាយជាមុន ឬស្អាតជាងមុនជាដើម។ ការដែលស្រឡាញ់និងកែប្រែខ្លួនឯងបែបនេះមិនមែនដើម្បីទៅផ្ចាញ់ផ្ចាលគេ ឬធ្វើឱ្យគេស្ដាយក្រោយអីនោះទេ តែវាគឺដើម្បីតែឱ្យខ្លួនយើងមានទំនុកចិត្តជាងមុនតែប៉ុណ្ណោះ។

៤. ស្វែងរកនិងធ្វើអ្វីដែលថ្មី

ដើម្បីកុំឱ្យចេះតែនៅនឹកដល់គេគឺមិនត្រូវព្យាយាមនៅតែម្នាក់ឯង ឬឯកោនោះទេមានន័យថាត្រូវរកសកម្មភាពអ្វីដែលថ្មីហើយយើងចូលចិត្តវាមកធ្វើ។ បើសិនជាអាចជៀសបាន គួរកុំធ្វើអ្វីដែលជាដើមហេតុបណ្ដាលឱ្យចិត្តនឹកឃើញដល់ម្នាក់នោះ បើមិនអ៊ីចឹងទេចិត្តគំនិតរបស់យើងនឹងនៅវិលវល់ងើបចេញពីបញ្ហានេះមិនបានឡើយ។ ម្យ៉ាងវិញទៀត យើងមិនគួរស្វែងរកលេសណាមួយមកដោះសារជាមួយខ្លួនឯងដើម្បីរក្សារឿងអតីតកាលទាំងអស់នោះទេ។ ជាក់ស្ដែង បើគេចូលចិត្តដាំផ្កាតូចៗហើយយើងចង់កាត់ចិត្តពីគេ យើងអាចបែរមកអានសៀរភៅ ធ្វើម្ហូប ឬដើរលេងកំសាន្តវិញក៏បាន។

៥. បើឃើញរបស់ណាដែលនឹកឃើញដល់គេ បោះវាចោលទៅ

វាមើលទៅដូចជាកូនក្មេងបន្តិចនៅពេលដែលឃើញអ្វីដែលពួកគេមិនស្រឡាញ់ហើយធ្វើឱ្យពួកគេមិនសប្បាយចិត្ត គេនិងបោះរបស់នោះចោលភ្លាម។ ហើយចំពោះពួកយើងដែលជាមនុស្សធំក៏ដូចគ្នា មិនប្រាកដថាទុករបស់ទាំងនោះជាអនុស្សាវរីយ៍វាល្អសម្រាប់យើងទេ។ បើតាំងចិត្តថាចោលទៅស្ដាយ ក៏ត្រូវតែចាំថាយើងនឹងមិនអាចងើបរួចពីការឈឺចាប់បានទេ។ ពេលខ្លះរបស់ទាំងអស់នោះទៅវិញទេដែលធ្វើឱ្យយើងនៅវិលវល់ត្រាំត្រែងដកចិត្តពីគេមិនរួច។ ដូចនេះរបស់ណាដែលគ្មានប្រយោជន៍ក៏បោះវាចោលទៅ ហើយចំពោះរបស់ណាដែលមានប្រយោជន៍អាចទុកបរិច្ចាគឱ្យអ្នកដែលត្រូវការវាទៅ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ