សំណាងក្នុងជីវិតរបស់មនុស្សម្នាក់ៗមួយចំណែកតូចពឹងលើវាសនា និងមួយចំណែកធំពឹងលើយើងខ្លួនឯងជាអ្នកកំណត់ហើយបង្កើតវាយ៉ាងប្រាកដ។ ដូច្នេះថ្ងៃនេះ AMS នឹងមកចែករំលែកជូនប្រិយមិត្តនូវចំណុច ៣ យ៉ាងដែលមនុស្សគ្រប់គួរថែរក្សាឱ្យបានជីវិតមិនថាអាយុប៉ុន្មានទេ សំណាងនឹងរត់មកដោយឯងឯង៖
១. សេរីភាពហិរញ្ញវត្ថុ

ជាការពិតលុយមិនអាចទិញអ្វីៗបានគ្រប់បែបយ៉ាងនោះទេ ប៉ុន្តែប្រសិនបើយើងគ្មានសេរីភាពហិរញ្ញវត្ថុគ្រប់គ្រាន់ នោះផ្លូវចិត្តរបស់ក៏នឹងដុនដាបទៅតាមពេលវេលានេះផងដែរ។ នៅក្នុងជីវិតរបស់យើងចាំបាច់ត្រូវចេះលៃលកពេលវេលារកប្រាក់ចំណូល ពេលចំណាយ និងសន្សំដើម្បីការពារការខ្វះខាតនាពេលខាងមុខជាដើម។ ដូច្នេះនៅពេលដែលយើងមានសេរីភាពហិរញ្ញវត្ថុគ្រប់គ្រាន់ យើងនឹងសប្បាយ ហើយសំណាងនឹងហូរចូលមកដាច់ឡើយ។
២. ឆ្លៀតពេល
ពេលវេលាអាចសម្រាក និងរំសាយទុក្ខព្រួយនៅមួយឡែកគឺជាសេរីភាពមួយប្រភេទដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។ ជាក់ស្ដែងនៅលើពិភពលោកមួយនេះមិនមានមនុស្សណាម្នាក់ដែលរវល់ខ្លាំងរហូតដល់ថ្នាក់មិនអាចឆ្លៀតពេលសម្រាប់ខ្លួនឯងនោះទេ។ ដូច្នេះហើយមិនថារវល់ខ្លាំងយ៉ាងណាគួរតែឆ្លៀតពេលមួយចំណែកសម្រាប់ខ្លួនឯងដូចជាហាត់ប្រាណ អានកម្សាន្ដ ដើរលេង និងធ្វើអ្វីខ្លួនចង់ធ្វើជាដើម។ មិនត្រឹមប៉ុណ្ណេះ ជីវិតនឹងជៀសផុតពីភាពនឿយហត់ ភាពលំបាក និងភាពអាប់អួរទាំងឡាយជាមិនខាន។
៣. ការចំណាយពេលជាមួយគ្រួសារ

នៅពេលដែលមនុស្សកំពុងរវល់ខ្លាំងជាមួយនឹងការងារ ពួកគេតែងតែប្រាថ្នាចង់បានពេលវេលាគ្រប់គ្រាន់ដើម្បីសម្រាក។ ដូច្នេះការចំណាយពេលជាមួយក្រុមគ្រួសារគឺពេលវេលាសម្រាកល្អបំផុតដែលអាចទាំងកាត់បន្ថយភាពតានតឹង និងបង្កើតភាពជិតស្និទ្ធក៏ដូចជាអនុស្សាវរីយ៏ល្អៗមានតម្លៃជាមួយក្រុមគ្រួសារផងដែរ។ ដូច្នេះនៅពេលដែលគ្រួសារមានស្នាមញញឹម និងភាពរីករាយ នោះច្បាស់ណាស់សំណាងនឹងរត់ចូលមកដូចទឹកហូរមិនខាន៕

























Account
Security
Favourite Content