បើមិនចង់បាត់បង់មិត្តភាព កុំស្រលាញ់មិត្តភ័ក្តិខ្លួនឯង

ប្រហែល​ជា​មាន​មនុស្ស​មួយ​ចំនួន​កំពុង​តែលួច​ស្រលាញ់​មិត្តភ័ក្ដិ​ខ្លួន​ឯង ហើយ​អ្នក​ខ្លះ​ក៏​អាច​សម្រេច​បំណង​ក្លាយ​ជា​គូស្នេហ៍​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​ប្រាកដ​ថា​គូស្នេហ៍​ខ្លះ​នៅ​រក្សា​ចំណង់​ស្នេហ៍​បាន​រឹងមាំ​រហូត​ទេ ដោយ​ខ្លះ​ក៏​បាន​បែកបាក់​គ្នា​វិញ ដែល​នោះជាការបាត់បង់របស់ ២ យ៉ាង។ ដូចនេះដើម្បី​កុំឲ្យ​អ្នក​ខកចិត្ត ត្រូវ​ដឹង​រឿង​ទាំង​នេះ​សិន ​ជា​ហេតុ​មិន​គួរ​ស្រលាញ់​មិត្តភ័ក្ដិ​ខ្លួនឯង។

១. អ្នក​ទាំង​ពីរ​ដឹង​ពី​គ្នា​ច្រើន​ពេក

រឿង​ខ្លះ​កាល​នៅ​ជា​មិត្តភាព​រវាង​មិត្តភ័ក្ដិ​គ្នា​អាច​ដឹង ដោយ​មិន​ចាំបាច់​ភ័យ​ខ្លាច។ ប៉ុន្តែ​ក្រោយ​អ្នក​ដឹង​រឿង​សុសសាច់​របស់​មិត្ត ក្រោយ​មក​អ្នក​ទាំង​ពីរ​ក្លាយ​ជា​គូស្នេហ៍ នោះ​ពេល​មាន​បញ្ហា​ទាក់ទង​នឹង​អតីតកាល អ្នក​ប្រាកដជា​រំលឹក​ទៅ​ដល់​គ្រា​នោះ​វិញ ដែល​បញ្ហា​នេះ​ពេល​ខ្លះ​ធ្វើឲ្យ​រឿង​តូច​សោះ​ប្រែ​ជា​ធំ និង​ឈាន​ទៅ​ដល់​ការ​បែក​គ្នា​ឆាប់​ទៀត​ផង។ ដូចនេះ​នៅ​ពេល​ដែល​អ្នក​ដឹង​ពី​គ្នា​ច្រើន​ពេក មិន​ប្រាកដ​ថា​ល្អ សម្រាប់​ទំនាក់ទំនង​ស្នេហា​ឡើយ។

២. មាន​ម្នាក់​តែងតែ​ឈឺចាប់

ជា​ឧទាហរណ៍៖ ពេល​នៅ​ជា​មិត្ត​និង​គ្នា បើ​ម្ខាង​ទៀត​ជា​មនុស្ស​ចូលចិត្ត​ដើរលេង ជួបជុំ​ផឹកស៊ី យើង​ជា​មិត្ត​មិន​បាន​ខ្វាយខ្វល់ ឬ​មាន​សិទ្ធិ​ហាមឃាត់​អ្វី​ច្រើន​ឡើយ តែ​ពេល​ក្លាយ​ជា​សង្សារ​ហើយ​ទង្វើ​បែប​នោះ​នៅ​ដដែល​ជឿ​ថា​អ្នក​ប្រាកដជា​មិន​អាច​ទទួល​បាន​ឡើយ។ អ្នក​អាច​ជា​មិត្ត​នឹង​គ្នា ១៥ ឆ្នាំ តែ​គ្រាន់​ចាប់ផ្ដើម​ស្រលាញ់​គ្នា​មិន​ដល់ ១ ឆ្នាំ​ផង អ្នក​បែរជា​មាន​អារម្មណ៍​ថា​ឈឺចាប់​ដោយសារ​តែ​អ្នក​ជា​មនុស្ស​អាទិភាព ហើយ​បែរជា​ខុស​ពី​ការ​រំពឹង​ទុក។

៣. ជា​មិត្ត​ល្អ​បំផុត មិន​មែន​មាន​ន័យ​ថា​អ្នក​នឹង​ក្លាយ​ជា​គូស្នេហ៍​ល្អ​នោះ​ទេ

ឋានៈ​មនុស្ស​ដែល​យើង​នៅ​ជា​មួយ​បច្ចុប្បន្ន​ជា​សង្សារ មិនមែន​ជា​មិត្ត​ដូច​កាលពី​មុន​ឡើយ។ ការ​រំពឹង​ទុក​មិន​ដូច​ការ​ពិត​ឡើយ រឿង​ខ្លះ​ពេល​ចែករំលែក​ក្នុង​ដំណែង​ជា​មិត្ត​អាច​ទទួល​បាន​ការ​លើក​ទឹកចិត្ត ឬ​ការ​លួងលោម តែ​ក្នុង​ឋានៈ​ជា​គូស្នេហ៍ បែរជា​ទទួល​បាន​ការ​ឈឺចាប់​បំផុត​ទៅ​វិញ។

៤. គ្មាន​អ្នក​ចែករំលែក ពេល​មាន​បញ្ហា

នៅ​ពេល​ណា​ដែល​អ្នក​មាន​បញ្ហា​ពី​ទំនាក់ទំនង អ្នក​តែងតែ​រត់​ទៅ​រក​មិត្ត​ល្អ​បំផុត។ កាលពី​មុន​អ្នក​ខូច​ចិត្ត​ដោយសារ​សង្សារ ហើយ​ចំណាយ​ពេល​រាប់ម៉ោង និយាយ​ជាមួយ​មិត្ត ទម្រាំ​មាន​អារម្មណ៍​ល្អ​ឡើង​វិញ។ ចុះ​ពេល​អ្នក​ខូចចិត្ត​ជាមួយ​សង្សារ​ថ្មី​ដែល​ជា​អតីត​អ្នក​ព្រឹក្សា​នោះ តើ​អ្នក​នឹង​រត់​ទៅ​រក​នរណា ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដែល​បាន​កើត​ឡើង។

៥. អ្នក​បាត់​បង់​មិត្ត​ដ៏​ល្អ​បំផុត ព្រម​ទាំង​សេចក្ដី​ស្រឡាញ់​ក្នុង​ជីវិត

នៅ​ពេល​ដែល​ទំនាក់ទំនង​មិន​អាច​ស្រោចស្រង់​បាន​ពេល​មាន​បញ្ហា អ្នក​ទាំង​ពីរ​ប្រាកដជា​ជ្រើស​ផ្លូវ​បែក​គ្នា។ នៅ​ពេល​នោះ​ទើប​អ្នក​ដឹង​ថា ស្នេហា និង​មិត្តភាព​បាត់បង់​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ។ អ្នក​ត្រូវ​ចាំ​ថា ពី​មិត្តភ័ក្ដិ​ក្លាយ​ជា​គូស្នេហ៍ ប៉ុន្តែ​ពេល​បែក​ផ្លូវ​គ្នា​ហើយ​នោះ មិន​អាច​វិល​មក​ជា​មិត្ត​វិញ​ឡើយ កុំ​ថា​ឡើយ​ធ្វើ​មិត្ត​វិញ សូម្បីតែ​មើល​មុខ​គ្នា​ចំ ពេល​ខ្លះ​ក៏​មិន​អាច​ផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ