ចំណាយពេលជួសជុល ៦ ឆ្នាំ ពេលនេះប្រាសាទ ជម មានរូបរាងពេញលេញ និងរឹងមាំឡើងវិញ

ចំណាយ​ពេល ៦ ឆ្នាំ ពេល​នេះ​ប្រាសាទ ជម នៃ​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ ស្ថិត​ក្នុង​ក្រុង​អង្គរ​ធំ ខេត្ត​សៀមរាប ត្រូវបាន​ជួស​ជុល​រួច​រាល់​ជា​ស្ថាពរ​ដោយ​អ្នក​ជំនាញ​កូរ៉េ​និង​កម្ពុជា។ នេះ​បើ​តាម​ការ​បង្ហោះ​ជូន​ដំណឹង​លើ​ផេក​ផ្លូវ​ការ​អាជ្ញាធរ​ជាតិ​អប្សរា។

ប្រាសាទ ជម ដែល​ជា​ក្រុម​ប្រាសាទ​ព្រះ​ពិធូរ ដែល​ស្ថិត​ក្នុង​ខេត្ត​សៀម​រាប ត្រូវ​បាន​ជួសជុល​រួចរាល់​ជា​ស្ថាពរ​នៅ​ក្នុង​ខែ ធ្នូ ឆ្នាំ ២០២៥ នេះ ដោយ​គិត​ចាប់​ពី​ពេល​ចាប់​ផ្ដើម​ការ​ជួសជុល​ដំបូង​ក្នុង​ឆ្នាំ ២០១៩ ពោល​មាន​រយៈ​ពេល ៦ ឆ្នាំ។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជម​បានងើបឈររឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញបានជួសជុលដោយយកចិត្តទុកដាក់។ លោកបន្តថា គម្រោងនេះបានរើថ្មប្រាសាទទាំងស្រុង និងរៀបដំឡើងឡើងវិញ ហើយការរៀបឡើងវិញនេះ គេបានបន្ថែមថ្មដែលបានរកឃើញនៅជុំវិញប្រាសាទសរុបចំនួន ១១៣ដុំ ដាក់នៅទីតាំងដើមវិញ។

ប្រធានគម្រោង​ដែល​ជា​ជន​ជាតិ​កូរ៉េ​រូប​នេះ​បាន​បង្ហាញ​អារម្មណ៍​រីករាយ​និង​រំភើប​ក្រោយ​ប្រាសាទ ជម មានរូបរាងពេញលេញ និងរឹងមាំឡើងវិញ ដែលធៀបមុនជួសជុល ប្រាសាទនេះទ្រុឌទ្រោមបាក់បែកខ្លាំងគួរឱ្យកត់សម្គាល់។ លោក Eo Jinkyu រំពឹងថា ភ្ញៀវទេសចរ រួមនឹងសាធារណជន នឹងបានចូលទស្សនាប្រាសាទនេះ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបើកឱ្យចូលទស្សនាឡើងវិញ។

គួរ​បញ្ជាក់ឱ្យ​ដឹង​ថា មុនការជួសជុល ប្រាសាទជមមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយសារ​អាយុកាលនៃសំណង់ កត្តាធម្មជាតិ និងមានឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទ រហូត​ដល់គ្រឹះខាងក្រោម ការនេះធ្វើឱ្យដីគ្រឹះចុះខ្សោយ និងស្រុតចុះ។ ដើម្បីជួសជុលប្រាសាទនេះ ក្រុមការងារបានរើថ្មប្រាសាទនេះទាំងអស់ រួចរៀបផ្គុំឡើងវិញ និងបានស្វែងរកថ្មដែលបានបាត់ មកដាក់នៅទីតាំងដើមវិញ ដូចជាផ្តែរ សសរពេជ្រ និងស៊ុមទ្វារផ្នែកខាងក្រៅជាដើម៕

ប្រភព ៖ អាជ្ញាធរជាតិអប្សរា


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ដំណឹងល្អសម្រាប់ Carat! SEVENTEEN ប្រកាសបន្ដកិច្ចសន្យាគ្រប់សមាជិកទាំង ១៣ នាក់ដដែល

ក្រុមចម្រៀងបុរសលំដាប់ពិភពលោក SEVENTEEN បានធ្វើឱ្យអ្នកគាំទ្រ ជាពិសេស Carat នៅទូទាំងសកលលោករំភើប និងកក់ក្តៅជាខ្លាំងបន្ទាប់ពី S.Coups

ព្រះនាង ជេនណា ក្នុងឈុតទេវតាឆ្នាំថ្មី ព្រះនាម ព្រះនាង « រាក្យសាទេវី»

TVC ថ្មី​របស់​ព្រះនាង នរោត្តម ជេនណា នៅ​ក្នុង​ការ​អបអរ​ឱកាស​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ គេ​សង្កេត​ឃើញ​ថា​ទ្រង់​បាន​សម្ដែង ២ តួ​អង្គ ក្នុង​នោះ​មាន​១​គឺ​ជា​តួអង្គ​ទេវតា ព្រះនាង «រាក្យសាទេវី»។ បើ​ទោះ​

មានហេតុផលបែបនេះ ទើប Tiffany សម្រេចចុះអេតាស៊ីវិលជាមួយ Byun Yo Han មុនចូលរោងមង្គល

នៅក្នុងកម្មវិធី Please Take Care of My Refrigerator ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ៥ ខែមេសា កន្លងទៅ Tiffany សមាជិកក្រុម Girls' Generation បានចែករំលែករឿងរ៉ាវដ៏ផ្អែមល្ហែមអំពីជីវិតអាពាហ៍ពិពាហ៍របស់នាង

Angelina Jolie ប្ដេជ្ញានឹងចូលរួមផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក

ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​លើក​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​តាម​ស្ថាប័ន​ក្រសួង និង​ថ្នាក់​ខេត្ត​ជាច្រើន​រូប​រួច​មក​ហើយ។ ដោយ​ថ្មី​ៗ​នេះ​ក្រៅពី​ទៅ​មើល​វិទ្យាល័យ​សំឡូត ក្នុង​គោល​បំណង​​

តួឯកស្រីរឿង Cinderella កញ្ញា Lily James បានមកទស្សនកិច្ចនៅកម្ពុជា និងបានលេងល្បែងប្រជាប្រិយខ្មែរ

​​តួ​ឯក​ស្រីក្នុង​រឿង​ដ៏​ល្បី​ល្បាញ​ជុំ​វិញ​ពិភពលោក «Cinderella» ឆ្នាំ ២០១៥ កញ្ញា Lily James បាន​មក​ធ្វើ​ដំណើរ​មក​ទស្សនកិច្ច​នៅ​កម្ពុជា កាល​ពី​ពេល​ថ្មីៗកន្លង​ទៅ​នេះ តាម​រយៈ​អង្គការ unicef ដែល​នាងជាអ្នក​គាំទ្រ UNICEF UK ហើយបាន

Carmen សមាជិកក្រុមនារី Heart2Heart របស់ផលិតកម្ម SM សរសេរជាភាសាខ្មែរនៅក្នុង weverse

កាលពីរសៀលថ្ងៃទី ៤ ខែឧសភា នេះអ្នកគាំទ្រកម្ពុជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីបានឃើញ Carmen សមាជិកនៃក្រុមចម្រៀងនារី Heart2Heart

បានទាំង Date បានទាំងចំណូល! យុវជនចិនចាត់ទុកការងារ Delivery ជាការណាត់ជួបសង្សារ

យុវជននៅក្នុងប្រទេសចិនកំពុងចាត់ទុកការងារជាអ្នកដឹកជញ្ជូនអាហារ ជាទម្រង់នៃការណាត់ជួបជាមួយដៃគូ ដែលអាចចំណាយពេលជាមួយគ្នា កាត់បន្ថយភាពហត់នឿយ តានតឹង និងបានកម្រៃក្នុងគ្រាតែមួយ។

Mark បញ្ចប់កិច្ចសន្យាជាមួយ SM សម្រេចចាកចេញពីក្រុម NCT

នៅថ្ងៃទី៣ ខែមេសា​ នេះ​ SM Entertainment បានប្រកាសថា Mark នឹងបញ្ចប់កិច្ចសន្យាផ្ដាច់មុខជាមួយនឹងផលិតកម្ម ខណៈបញ្ចប់សកម្មភាពការងារទាំងស្រុងក្នុងនាមជាសមាជិក NCT រួមទាំងក្រុម NCT 127 និង

ក្រសួងធំៗ៣ រួមគ្នាអំពាវនាវឱ្យបញ្ឈប់ផលិតមាតិកាអសីលធម៌ ប៉ះពាល់តម្លៃស្ត្រីខ្មែរ

ក្រសួង​ធំៗ ៣ របស់​កម្ពុជា រួម​មាន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ, ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ច​ការី បាន​រួម​គ្នា​ជា​ធ្លុង​មួយ ធ្វើ​ការ​ហាម​ឃាត់​នូវ​ការ​ផលិត ផ្សព្វផ្សាយ និង​ចែក​ចាយ​មាតិកា​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម ដែល​បង្ក​ការ​ប៉ះពាល់​ដល់ វប្បធម៌ ប្រពៃណី ទំនៀម

យុវជននាំគ្នាប្រើរូប Kris Jenner ដើម្បីបន់ស្រន់សុំភាពមានបាន ជោគជ័យ និងសំណាងល្អ

យុវជនចិននាំគ្នាប្ដូររូប Profile នៅលើបណ្តាញសង្គមទៅជារូបថតរបស់ Kris Jenner ដែលជាអ្នកម្ដាយគ្រួសារត្រកូល Kardashian-Jenner ដើម្បីបន់ស្រន់សុំឱ្យទទួលបានភាពជោគជ័យ សំណាងល្អ និងភាពស៊ីវិល័យ ក្លាយជានិន្នាការថ្មី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *