បើ​មាន ៩​ ចំណុច​នេះ​មាន​ន័យ​ថា​​អ្នក ឬ​សង្សារ​អ្នក​​ជា​មនុស្ស​ចាស់​ទុំ​ហើយ

អាយុ​អាច​បង្ហាញ​ពី​វ័យ ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​ភាព​ចាស់​ទុំ​របស់​មនុស្ស​ម្នាក់​បាន​១០០ភាគរយ​ឡើយ។ បើ​ចង់​ដឹង​ថា​ខ្លួន​អ្នក ឬ​មនុស្ស​ដែល​អ្នក​ស្រលាញ់​មាន​ភាព​ចាស់​ទុំ​ហើយ​ឬ​នៅ អាច​សាក​សង្កេត​មើល​ថា​តើ​គេ​មាន ៩ចំណុច​នេះ​ដែរ​ឬ​ទេ?​

១.​ ដើរ​ចេញ​ពី​កន្លែង​មិន​ល្អ​៖

តាំង​ពី​ក្មេង​រហូត​មក​ដល់​ពេល​នេះ​ ត្រូវ​ជួប​មនុស្ស​ជា​ច្រើន​រាប់​មិន​អស់​ ជឿ​ថា​អ្នក​ប្រាកដ​ជា​អាច​មើល​ដឹង​ថា​មួយ​ណា​ជា​បរិស្ថាន​ល្អ​និង​បរិស្ថាន​មិន​ល្អ​ រួម​ទាំង​ដឹង​ថា​មនុស្ស​បែប​ណា​គួរ​រាប់​អាន​យ៉ាង​ណា​។ ពិត​ណាស់ ការ​ផ្តាច់​មិត្តភាព​រាប់​ឆ្នាំ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ​ ប៉ុន្តែ​កុំ​ភ្លេច​ថា​មិត្ត​ល្អ​នឹង​នាំ​អ្នក​ទៅ​ធ្វើ​តែ​រឿង​ល្អ​ទេ​។​ ដូច្នេះ​ការ​ដើរ​ចេញ​ពី​អ្វី​ដែល​មិន​ធ្វើ​ឱ្យ​អ្នក​រីក​ចម្រើន​ មិន​មែន​ជា​កំហុស​នោះ​ទេ​។​

២.​ ភាព​ស្រស់​ស្អាត​ចេញ​ពី​ខាង​ក្នុង​៖

ការ​មើល​ថែ​ខ្លួន​ឯង​ឱ្យ​ស្រស់​ស្អាត​ពី​ខាង​ក្នុង​មក​ សំដៅ​លើ​ការ​មាន​ចិត្ត​ស្រស់​ស្រាយ​ មាន​សេចក្តី​សុខ​ក្នុង​ជីវិត​ ធ្វើ​ចិត្ត​ឱ្យ​សប្បាយ​រីករាយ​។​ ប៉ុន្តែ​ចូរ​កុំ​ភ្លេច​មើល​ថែ​សម្បក​កាយ​ផង​ដោយ​ការ​បរិភោគ​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាព​ និង​អាហារ​ដែល​សម​ស្រប​តាម​វ័យ​របស់​ខ្លួន​។​ ប្រសិន​បើ​អ្នក​មាន​ភាព​ចាស់​ទុំ​គ្រប់​គ្រាន់​នឹង​ដឹង​ថា​ ការ​មើល​ថែ​សុខភាព​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ធ្វើ​បាន​ដោយ​របៀប​ណា​។​

៣.​ ​ស្រឡាញ់​ពិត​ទើប​សារភាព​៖

មនុស្ស​ប្រុស​សម័យ​នេះ​ប្រើ​ពាក្យ​ “​ស្រឡាញ់​”​ ខ្ជះខ្ជាយ​ណាស់​។​ ជា​ពិសេស​បើ​មាន​ជាតិ​អាល់កុល​ចូល​ខ្លួន​ហើយ​ កាន់​តែ​ក្លាហាន​និយាយ​បូរបាច់​ដោយ​មិន​គិត​សោះ​។​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា​មនុស្ស​ដែល​រឹងប៉ឹង​ពិត​ៗ​ នឹង​មិន​ពាក្យ​ស្រឡាញ់​ងាយ​ៗ​នោះ​ទេ​ ហើយ​ដឹង​យ៉ាង​ច្បាស់​ក្នុង​ចិត្ត​ថា​គួរ​និយាយ​ជាមួយ​អ្នក​ណា​។​

៤.​ ធំ​ហើយ​ ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ឱ្យ​បាន​៖

អ្នក​ត្រូវ​ដឹង​ពី​វិធី​បញ្ចេញ​អារម្មណ៍​ដែល​ត្រឹមត្រូវ​។​ យើង​ជឿ​ថា​អ្នក​ខ្លះ​អាច​បង្ហាញ​បាន​យ៉ាង​ឆ្លាតវៃ​ ប៉ុន្តែ​ក៏​មាន​មនុស្ស​មិន​ច្រើន​ដែរ​ដែល​អាច​ធ្វើ​បាន​។​ មនុស្ស​ដែល​ពេញ​វ័យ​នឹង​ចេះ​ពី​របៀប​បញ្ចេញ​មតិ​ដែល​សមស្រប​តាម​កាលៈទេសៈ​។​ ដូច​ជា​ ពិភាក្សា​រឿង​ក្នុង​ចិត្ត​តែ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ទុក​ចិត្ត​បាន​ មិន​បញ្ចេញ​កំហឹង​នៅ​ទី​សាធារណៈ​ជា​ដើម​។​

៥.​ ជា​ដៃគូ​សន្ទនា​ដ៏​ល្អ​៖

ចេះ​ពី​វិធី​ធ្វើ​ឱ្យ​ការ​សន្ទនា​ប្រព្រឹត្ត​ទៅ​យ៉ាង​រលូន​ទោះ​បី​មិន​មែន​ជា​រឿង​ដែល​អ្នក​ចាប់​អារម្មណ៍​ក៏​ដោយ​។​ ទោះ​បី​ជា​អ្នក​មិន​ចូលចិត្ត​ក្នុង​រឿង​គេ​និយាយ​ក៏​ពិត​មែន​ ក៏​មិន​គួរ​បង្ហាញ​អាការៈ​ឱ្យ​គេ​ដឹង​ដែរ​។​ គ្រាន់​តែ​បើក​ចិត្ត​ស្តាប់​គេ​និយាយ​ ឬ​ធ្វើ​ជា​សួរ​នេះ​សួរ​នោះ​។​ ដើម្បី​ជា​ការ​បង្ហាញ​ថា​អ្នក​ក៏​មាន​ចំណែក​ក្នុង​បទ​សន្ទនា​នេះ​ដែរ​ ថែម​ទាំង​អាច​បន្ថែម​ចំណេះដឹង​ដាក់​ខ្លួន​បាន​ទៀត​។​

៦.​ មិន​សន្សំ​ទុក្ខ៖

តើ​មាន​ហេតុ​ផល​អ្វី​ខ្លះ​ទៅ​ដែល​អ្នក​ត្រូវ​យក​ទុក្ខ​ព្រួយ​មក​គិត​អស់​មួយ​ជីវិត​នោះ​?​ ការ​ប្រមូល​រឿង​ទាំង​នេះ​មក​ដាក់​ក្នុង​ចិត្ត​មិន​បាន​ជួយ​ឱ្យ​សុខភាព​អ្នក​ប្រសើរ​ឡើង​ទេ​។​ មនុស្ស​ពេញ​វ័យ​ពិត​ប្រាកដ​គេ​មិន​បណ្តោយ​ឱ្យ​កំហុស​ ឬ​រឿង​អតីតកាល​ចូល​មក​បំផ្លាញ​ក្តី​សុខ​របស់​គេ​បាន​ឡើយ​។​ ប៉ុន្តែ​គេ​នឹង​យក​វា​មក​កែច្នៃ​ធ្វើ​ជា​មេរៀន​ដើម្បី​ចៀសវាង​ភាព​ខុស​ឆ្គង​។​

៧.​ ហូប​ចុក​មាន​ដែន​កំណត់​៖

បុរស​ដែល​ពេញ​វ័យ​នឹង​ចំណាយ​ពេល​វេលា​ជាមួយ​ក្រុម​គ្រួសារ​ មនុស្ស​ជាទី​ស្រឡាញ់​ ឬ​មិត្ត​ជិតស្និទ្ធ​។​ គេ​ផឹក​តែ​ប្រមាណ​ខ្លួន​ថា​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ថែម​ទាំង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​កិត្តិយស​ទៀត​ផង​។​ រឿង​បែប​នេះ​គេ​មិន​មែន​មើល​លើ​អាយុ​ទេ​ ប៉ុន្តែ​មើល​លើ​សកម្មភាព​ដែល​អ្នក​ប្រព្រឹត្ត​។​

៨.​ ចេះ​គ្រប់គ្រង​អារម្មណ៍​៖

វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ការ​គ្រប់គ្រង​ខ្លួន​ឯង​កុំ​ឱ្យ​ផ្ទុះ​ពេល​ខឹង​ ជា​ពិសេស​ប្រុស​ៗ​។​ ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ពី​កាលៈទេសៈ​ថា​ពេល​ណា​គួរ​តែ​រំសាយ​ ហើយ​ពេល​ណា​មិន​គួរ​រំសាយ​។​ ជម្រើស​ដ៏​ល្អ​បំផុត​គឹ​ ព្យាយាម​រក្សា​ភាព​ស្ងៀមស្ងាត់​រួច​ចាប់​ផ្តើម​ដោះស្រាយ​ដោយ​សន្តិវិធី​។​

៩.​ ចេះ​ផ្តល់​កិត្តិយស​ដល់​គូស្នេហ៍​៖

សម្រាប់​មនុស្ស​ស្រី​ ក្នុង​រឿង​ស្នេហា​មិន​មែន​ត្រូវ​ការ​ភាព​ផ្អែមល្ហែម​តែ​ម្យ៉ាង​នោះ​ទេ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ កិត្តិយស​ដែល​មនុស្ស​ប្រុស​ផ្តល់​ឱ្យ​។​ សុភាព​បុរស​ពិត​ប្រាកដ​នឹង​មិន​លេង​សើច​ជាមួយ​ស្រី​ផ្សេង​ រួច​គិត​ពី​អនាគត​រវាង​អ្នក​ទាំង​ពីរ​រួម​ទាំង​ការ​យក​ចិត្ត​ទុក​ដាក់​គ្នា​គ្រប់​ពេល​វេលា​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង