៦ចំណុច​បញ្ជាក់​​ច្បាស់ថា​គេ​មិន​បាន​ស្រលាញ់​អ្នក​​ពិត​ទេ គឺ​អ្នក​ស្រលាញ់​គេ​តែ​ម្ខាង​​

ស្នេហា​ដែល​មិន​បាន​ដូច​បំណង​ មិន​ផ្អែមល្ហែម​ គ្មាន​អ្នក​ណា​ចង់​ជួប​ចង់​ស្គាល់​ឡើយ​។​ ប៉ុន្តែ​ តើ​អ្នក​ណា​អាច​ហាម​បាន​ទៅ​ រឿង​ដែល​ប្រុង​នឹង​កើត​ឡើង​វា​ត្រូវ​តែ​កើត​ហើយ​។​ តែ​ក៏​គ្មាន​អ្នក​ណា​អាច​កំណត់​បាន​ដែរ​ថា​ មនុស្ស​ដែល​អ្នក​កំពុង​ស្រឡាញ់​នឹង​ ស្រឡាញ់​អ្នក​វិញ​ចេញ​ពី​ចិត្ត​ ឬ​គ្រាន់​តែ​ជា​ការ​អាណិត​?​ ដូច្នេះ​ហើយ​ទើប​ថ្ងៃ​នេះ​ AMS ​សូម​ណែនាំ​ពី​តម្រុយ​ដែល​អាច​បង្ហាញ​ថា​ អ្នក​កំពុង​តែ​ស្រឡាញ់​គេ​តែ​ម្ខាង​ហើយ​មើល​ទៅ​។​ អាន​រួច​ផ្ទៀងផ្ទាត់​នឹង​អារម្មណ៍​ដើម្បី​កុំ​ឱ្យ​គ្រប់​យ៉ាង​ហួស​ពេល​អស់​ទើប​ដឹង​ខ្លួន​។​

.​ ចាំ​កែប្រែ​ខ្លួន​គេ​ម្តង​ហើយ​ម្តង​ទៀត

នេះ​ជា​រឿង​ដ៏​សែន​ពិបាក​ចិត្ត​ ប្រសិន​បើ​អ្នក​ទាំងពីរ​ចាប់​ផ្តើម​ទាក់ទង​គ្នា​ មិត្តភក្តិ​និង​ក្រុម​គ្រួសារ​ច្បាស់​ជា​រំលឹក​ដល់​គេ​។​ មិន​ថា​ជា​អាកប្បកិរិយា​មិន​សមរម្យ​ ឬ​ធ្វើ​ខ្លួន​មិន​ល្អ​ មិន​សូវ​ចាប់​អារម្មណ៍​អ្នក​ ដូច្នេះ​អ្នក​ត្រូវ​ចាំ​កែប្រែ​ចំណុច​ខ្វះខាត​ផ្សេងៗ​ជានិច្ច​។​ បើ​គេ​ស្រឡាញ់​អ្នក​ពិត​ នឹង​មិន​ធ្វើ​បែប​នេះ​ជាមួយ​អ្នក​ឡើយ​។​

.​ មិន​សូវ​មាន​ពេល​វេលា​ឱ្យ​គ្នា​ ទម្រាំ​បាន​ជួប​ម្តងៗ​សែន​យូរ

បើ​សំខាន់​ចំពោះ​គ្នា​មែន​ ទោះ​មិន​មាន​ពេល​យ៉ាង​ណា​ក៏​អាច​ឆ្លៀត​មក​ជួប​គ្នា​មួយ​ភ្លែតៗ​បាន​ដែរ​។​ ប៉ុន្តែ​សម្រាប់​គេ​ អ្នក​អាច​នឹង​មិន​សំខាន់​ដល់​ថ្នាក់​នោះ​ទើប​ គេ​លះបង់​ពេល​វេលា​ភាគ​ច្រើន​ទៅ​លើ​រឿង​ផ្សេង​ជា​ជម្រើស​ទី​មួយ​ជានិច្ច​។​ ដូច្នេះ​អ្នក​គួរ​តែ​គិត​ឡើង​វិញ​ ថា​គួរ​បន្ត​ទាក់ទង​គ្នា​ទៀត​ឬ​អត់​?​

.​ បបួល​ទៅ​ណា​ម្តងៗ​គិត​ហើយ​គិត​ទៀត

គ្រប់​ពេល​ដែល​អ្នក​បបួល​ទៅ​ណា​ទៅ​ណី​ ធ្វើការ​សម្រេច​ចិត្ត​យូរ​ណាស់​ ធ្វើ​ដូចជា​មិន​ចង់​ទៅ​។​ ចូលចិត្ត​និយាយ​ថា​មិន​ទំនេរ​ ទាំង​ដែល​ការ​ពិត​មិន​មាន​អ្វី​ត្រូវ​ធ្វើ​សោះ​។​ សូម្បី​តែ​បបួល​ទៅ​ធ្វើ​អ្វី​ដែល​គេ​ចូលចិត្ត​ហើយ​ នៅ​រេរា​ទៀត​។​ បែប​នេះ​ត្រូវ​តែ​គិត​ហើយ​ឬ​?​

.​ ជា​ទី​ពឹង​ឱ្យ​គេ​បាន​ជានិច្ច​ តែ​គេ​វិញ​មិន​អាច​ធ្វើ​ជា​ទី​ពឹង​ឱ្យ​អ្នក​បាន​សោះ

មិន​ថា​គេ​ចង់​ជួប​ពេល​ណា​ អ្នក​អាច​ឆ្លៀត​បាន​រហូត​។​ ប៉ុន្តែ​នៅ​ពេល​ដែល​អ្នក​ត្រូវការ​គេ​វិញ​ គេ​បែរ​ជា​មិន​អាច​មក​បាន​ មិន​ខ្វល់ខ្វាយ​អ្វី​ឡើយ​។​

.​ អ្នក​ចង់​ឱ្យ​មាន​ចំណែក​គេ​ក្នុង​ជីវិត​ខ្លួន​កាន់​តែ​ច្រើន

ផ្ទុយ​ទៅ​វិញ​ គេ​បែរ​ជា​មិន​ព្យាយាម​ធ្វើ​អ្វី​ដើម្បី​ឱ្យ​ខ្លួន​ និង​មនុស្ស​ជុំវិញ​អ្នក​ចុះ​សម្រុង​គ្នា​ឡើយ​។​ ថែម​ទាំង​ចូលចិត្ត​ធ្វើ​អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​មុន​។​ ដូចនេះ​ អ្នក​គួរ​ដើរ​ចេញ​ពី​គេ​ទៅ​ ប្រសិន​បើ​ត្រូវ​ហត់​ចិត្ត​ខ្លាំង​យ៉ាង​នេះ​។​

.​ រាល់​ពេល​មាន​បញ្ហា​ អ្នក​ជា​ភាគី​ដែល​ត្រូវ​សុំទោស​ទោះ​បី​គេ​ជា​អ្នក​ខុស​ក៏​ដោយ​

ជា​ធម្មតា​ សម្រាប់​គូស្នេហ៍​ ពេល​មាន​បញ្ហា​ មាន​រឿង​ទាស់ទែង​គ្នា​ ភាគ​ច្រើន​បើក​ចិត្ត​និយាយ​ចរចា​គ្នា​។​ មាន​បញ្ហា​អ្វី​ក៏​មក​ជួយ​គ្នា​ដោះស្រាយ​។​ ប៉ុន្តែ​ចំពោះ​គូ​អ្នក​វិញ​ ភាគ​ច្រើន​ ឬ​ស្ទើរ​តែ​ទាំង​ស្រុង​នៃ​បញ្ហា​ មាន​តែ​អ្នក​ទេ​ដែល​ត្រូវ​សុំទោស​រហូត​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ

ទីបំផុត ប្រតិមានៅប្រាសាទចិនដែលលួចលក់អំឡុងទសវត្ស ៧០ បានវិលមកកម្ពុជាខ្លះៗ ហើយ

តាម​ការ​បញ្ជាក់​លើ​ផេក​ផ្លូវ​ការ​នាយកដ្ឋាន​បុរាណ​វត្ថុ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​ស្ថិត​ក្នុង​ភ្លើង​សង្គ្រាម ឆ្នាំ ១៩៧៥ មាន​ជន​ឆ្លៀត​ឱកាស​បាន​ចូល​ក្នុង​ប្រាសាទ

យុវជនចិនបដិសេធការឡើងតំណែង ដើម្បីគេចចេញពីសម្ពាធការងារ

បុគ្គលិកជនជាតិចិនជាច្រើនរូបបានចែករំលែកស្គ្រីបអំពីវិធីបដិសេធការឡើងតំណែងតាមអ៊ីនធឺណិត ដើម្បីចៀសវាងពីសម្ពាធការងារបន្ថែម។ នេះចាត់ទុកថាជាសកម្មភាពដែលផ្ទុយ

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មានចំនួន

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗ

អ្នកជំនួញវ័យក្មេង ងន ដេវីដសំបូរ ប្រើទុនជាង ៦លានដុល្លារ បើករោងចក្រផលិតត្រីខ នៅកម្ពុជា

ហ៊ាន​សម្រេច​ចិត្ត​ត្រឡប់​មក​កម្ពុជា ត្បិត​លោក​ជឿជាក់​​ប្រជាជន​កម្ពុជា​ថែ​របស់​ដែល​ខ្លួន​អាច​បង្កើត​បាន ហើយនេះជាហេតុផលដែលអ្នក​ជំនួញ​វ័យ​ក្មេង​ ងន ដេវីដសំបូរ ​ចំណ