កុំយកខ្លួនបៀតល្អជាងជាមួយមនុស្ស ៤ ប្រភេទនេះ

ក្នុងមួយជីវិតគ្មានអ្នកណាម្នាក់ដែលរស់នៅដោយមិនមានចំណងមិត្តភាព ឬទំនាក់ទំនងនោះទេ។ ការបង្កើតនិងរក្សាចំណងមិត្តភាពមិនមែនទាល់តែមានមិត្តច្រើនទើបជីវិតមានក្ដីសុខទេ ពោលគឺត្រូវពិចារណាថាមិត្តណាគួរថែរក្សាឱ្យល្អ ហើយមិត្តណាខ្លះគួរនៅឆ្ងាយពីពួកគេព្រោះពេលខ្លះមិត្តភក្ដិដែលយើងខំទុកចិត្តមករាប់ឆ្នាំក៏អាចជាមនុស្សនាំបញ្ហាមកឱ្យយើងដែរ។ ដូចនេះរាល់ការសម្រេចចិត្តថារាប់អានអ្នកណាម្នាក់គឺពិតជាសំខាន់ ហើយប្រសិនបើក្នុងចំណោមមិត្តភក្ដិទាំងអស់មានមនុស្ស ៤ ប្រភេទខាងក្រោមនេះគួរតែនៅឆ្ងាយល្អជាង។

១. មនុស្សដែលចូលចិត្តសួររឿងផ្ទៃក្នុងគេ

បើទោះបីជាទំនាក់ទំនងរវាងមិត្តភាពមួយនេះជិតស្និទ្ធជាមួយគ្នាកម្រិតណាក៏ដោយ ក៏ត្រូវតែមានការគោរពក្នុងនោះដែរ។ បើសិនជាគេចង់និយាយប្រាប់រឿងអ្វីមួយគេនឹងនិយាយចេញមកដោយមិនចាំបាច់ឱ្យអ្នកដទៃមកសួរច្រើននោះទេ មិនមែនមានន័យថារាប់អានគ្នាមកយូរហើយអាចសួរសំណួរជាច្រើនដោយមិនចាំបាច់ខ្វល់ពីចិត្តគេឡើយ។ ចំពោះប្រភេទមនុស្សចូលចិត្តសួរចាក់ឫសគល់គេបែបនេះ ភាគច្រើនគេនឹងយករឿងដែលពួកគេបានដឹងទៅនិយាយផ្សព្វផ្សាយឱ្យអ្នកដទៃទៀតជួយដឹងឮហើយ។ ជាក់ស្ដែងក្នុងចំណងមិត្តភាពដ៏ល្អមួយ ចាំបាច់ត្រូវតែចេះគោរពនិងឱ្យតម្លៃគ្នាកាន់ខ្លាំងទើបអាចរាប់អានបានយូរ។

២. មនុស្សរាប់អានដោយសារលុយ

ជឿអត់ថាមិត្តភក្ដិដែលយើងកំពុងរាប់អានរាល់ថ្ងៃមានមនុស្សប្រភេទនេះ? នៅពេលបានជួបជុំគ្នា គេប្រាកដជាសួរនាំ ឬនិយាយបញ្ឆិតបញ្ឆៀងរឿងប្រាក់ចំណូលយើងមិនខាន។ ក្នុងករណីដែលពួកគេដឹងថាប្រាក់ចំណូលយើងមិនខ្ពស់ជាង ឬស្មើគេនោះទេ ច្បាស់ណាស់គេនឹងមើលងាយហើយចម្អកយើងហើយ។ លើសពីនេះទៀត ប្រភេទមនុស្សរាប់អានគ្នាដោយសារលុយបែបនេះភាគច្រើនគេនឹកឃើញយើងតែពេលគេត្រូវការលុយតែប៉ុណ្ណោះដោយយករូបភាពគួរឱ្យអាណិតមកធ្វើជាធ្នាក់។ បើសួរថាខ្ចីហើយពេលណាសង ពួកគេប្រាកដជានិយាយថាពេលណាមានគេនឹងសង ឬក៏ចោទយើងថាទុកលុយសំខាន់ជាមិត្តភ័ក្ដិជាមិនខាន។ ចំពោះពួកគេគ្មានទេពាក្យថាមិត្តភាព។

៣. មនុស្សដែលមានថាមពលអវិជ្ជមានក្នុងខ្លួន

មនុស្សប្រភេទនេះមានច្រើនខ្លាំងមែនទែននៅជុំវិញខ្លួនយើង ជាពិសេសក្នុងវិស័យការងារ។ ភាគច្រើនពួកគេមិនបានយកចិត្តទុកដាក់លើការងារនោះទេហើយលទ្ធផលការងារក៏មិនបានអ្វីជាដុំកំភួនដែរ។ នៅពេលពួកគេបរាជ័យលើរឿងអ្វីមួយពួកគេតែងតែបន្ទោសលើវាសនា ព្រហ្មលិខិត ឬអ្នកណាម្នាក់ហើយលើកលែងតែខ្លួនគេប៉ុណ្ណោះដោយសារពួកគេគិតថាពួកគេមិនចេះខុសទេ។ លើសពីនេះទៀត ដូចជាពាក្យគេនិយាយថារាប់អានមនុស្សបែបណាយើងនឹងក្លាយជាមនុស្សបែបនោះហើយ ដូចនេះវាគ្មានផលល្អទេបើយើងរាប់អានមនុស្សប្រភេទនេះយូរដោយសារតែវាអាចជះឥទ្ធិពលថាមពលអវិជ្ជមានមកលើយើងយ៉ាងងាយ និងធ្វើឱ្យយើងវិវត្តទៅជាមនុស្សដូចគេដូច្នោះដែរ។

៤. មនុស្សដែលចូលចិត្តនិយាយមិនចេះគិត

ជឿជាក់ថាមនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានមិត្តភ័ក្ដិមួយចំនួនដែលចូលចិត្តនិយាយពាក្យសម្ដីដោយមិនឆ្លងកាត់ខួរក្បាលទេដោយអាងតែជាមិត្តភ័ក្ដិនឹងគ្នា។ ទទួលស្គាល់ថាពាក្យសម្ដីខ្លះយើងនិយាយចេញមកគ្មានចេតនានោះទេ តែអ្នកស្ដាប់នឹងគិតថាវាជាចេតនារបស់យើងដែលចង់និយាយធ្វើឱ្យគេឈឺចាប់។ នៅពេលដែលរាប់អានគ្នាកាន់តែជិតស្និទ្ធ ការប្រើប្រាស់ពាក្យសម្ដីគឺរឹតតែត្រូវចេះយល់ចិត្តគ្នាដោយសារយើងមិនបានដឹងនោះទេថាតើពាក្យសម្ដីរបស់យើងណាមួយអាចធ្វើឱ្យគេឈឺចាប់។ ពេលខ្លះពាក្យសម្ដីដែលចេញពីមាត់យើងទៅអាចសម្លាប់គេដោយមិនដឹងខ្លួនផងក៏ថាបាន។ ចំពោះប្រភេទមនុស្សដែលនិយាយមិនចេះគិតបែបនេះ ភាគច្រើនគេនឹងមករកយើងតែពេលគេត្រូវការជំនួយពីយើងតែប៉ុណ្ណោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ