មូលហេតុនេះទើបតារានៅប្រទេសចិនខ្លាចមិនហ៊ានឱ្យឡើងគីឡូខ្លាំង ទុកខ្លួនឡើងស្គមចេញឆ្អឹងជាពិសេសស្រីៗ

មហាជនជាច្រើនតែងតែគិតថា តារាគឺជាមនុស្សដែលត្រូវស្អាតគ្រប់ពេល ២៤ ម៉ោងជាពិសេសរូបរាងត្រូវតែស្គមស្អាតត្រូវតាមក្បួនជាពិសេសក្នុងចង្កោមសិល្បៈចិនតែម្ដង។ ថ្មីៗ នេះ តារាចម្រៀង និងតារាសម្ដែងស្រី Esther Yu ត្រូវបានអ្នកលេងតាមបណ្ដាញសង្គមនិយាយតិះដៀលពីរឿងរូបរាងរបស់នាងដោយលើកឡើងថា នាងមើលចេះមើលថែរក្សាសម្រស់របស់ខ្លួន និងរូបរាង លើលពីនេះថែមទាំងឱ្យនាងសម្រកគីឡូទៀតដើម្បីបានរាងស្វ៊ែលស្លីមស្អាត។

ដើមហេតុដោយសារតែតារាស្រីវ័យ ២៦ រូបនេះបានបង្ហោះរូបក្នុងបណ្ដាញសង្គមរបស់ខ្លួនដោយស្លៀកពាក់រាងបញ្ចេញសាច់បន្ដិច។ សម្រាប់មនុស្សធម្មតារូបរាងប៉ុណ្ណោះគឺស្អាតឡើងភ្លឹងទៅហើយ ប៉ុន្ដែនាងបែរជាត្រូវគេជេរស្ដីទៅវិញព្រោះរូបរាងមិនទាន់ស្គមស្អាតចូលស្ដង់ដារដែលគេចង់បាន។

ជាការឆ្លើយតបនិងដើម្បីបញ្ចប់រឿងរូបនាងក៏បានចេញសុំទោស និងសន្យាថាប្រឹងហាត់កីឡាដើម្បីសម្រកគីឡូរបស់ខ្លួនឱ្យស្គមជាងនេះ។ តាមពិតទៅនេះមិនមែនជាលើកទី ១ នោះទេដែលតារាក្នុងប្រទេសចិនត្រូវបានអ្នកលេងក្នុងបណ្ដាញសង្គមបញ្ចេញមតិតិះដៀលយ៉ាងដូច្នេះទាក់ទិននឹងរូបរាង និយាយទៅគឺច្រើនរូបរួចមកហើយដូចជា Zhang Yuxi, Crystal Zhang, Angelababy, Ren JiaLun, Wu JinYan, Ju JingYu និងផ្សេងៗទៀត។

បញ្ហានេះដែរធ្វើឱ្យតារាសម្ដែងជាច្រើនហាក់មានសម្ពាធជាខ្លាំង ព្រោះមតិរបស់អ្នកលេងបណ្ដាញសង្គមពិតជាឃោរឃៅនិងវាយប្រហារទឹកចិត្តតារាយ៉ាងខ្លាំង។ ជាក់ស្ដែងតារាសម្ដែងស្រី Crystal Zhang ធ្លាប់បានលើកឡើងថា រូបនាងត្រូវត្រួតពិនិត្យទម្ងន់របស់ខ្លួនជារៀងរាល់ថ្ងៃ មួយថ្ងៃ ២ ដង។ ជាពិសេស បើមិនចង់ត្រូវគេវាយប្រហារតាមអ៊ីនធើណេតទេ បើទម្ងន់ស្ដង់ដាររបស់នាងត្រូវ ៥០ គីឡូ គឺនាងត្រូវបញ្ចុះថែម ១០ គីឡូទៀតឱ្យនៅសល់ ៤០ គីឡូទើបមិនមានបញ្ហា។

នាងបានបន្ថែមទៀតថា រាល់ថ្ងៃនេះបណ្ដាអ្នកលេងបណ្ដាញសង្គមប្រៀបដូចជាអ្នកត្រួតពិនិត្យទម្ងន់ និងគ្រប់គ្រងជីវិតរបស់តារា បើហ៊ានតែឡើងគីឡូ ឬរូបរាងប្រែប្រួលខុសធម្មតានឹងត្រូវគេតិះដៀលតាមបណ្ដាញសង្គមមិនខាន។

បើក្រឡេកមកមើលតារាប្រុស Ren JiaLun  វិញ លោកក៏ធ្លាប់បើកបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទាក់ទងនឹងរូបរាងនេះផងដែរ។ លោកប្រាប់ថា កាលពីពេលចូលសិល្បៈដំបូងៗ គីឡូរបស់លោកដល់ទៅ​ ៨៥ ឯណោះ ប៉ុន្ដែដោយសារត្រូវថតរឿង និងការរិះគន់ផងនោះលោកក៏សម្រកមកសល់ត្រឹម ៧២ គីឡូ រហូតដល់ពេលខ្លះគីឡូរបស់លោកធ្លាក់មកសល់ត្រឹម ៥២ គីឡូទៀត។

គួររំលឹក មានតារាក្នុងប្រទេសចិនជាច្រើនដែលព្យាយាមសម្រកគីឡូរបស់ខ្លួនដើម្បីបំពេញចិត្តអ្នកគាំទ្រ និងអ្នកលេងបណ្ដាញសង្គមរហូតដល់អ្នកខ្លះសឹងតែមិនហ៊ានហូបអ្វីទាំងអស់ស្គមសល់តែឆ្អឹង ខ្លះទៀតរហូតដល់ឈឺជិះរទេះក៏មាន។ នៅប្រទេសចិនគឺមានគីឡូស្ដង់ដារដែលអ្នកគាំទ្រចាត់ថាជាប្រុសស្អាតស្រីស្អាត សម្រាប់មនុស្សស្រីគឺគីឡូក្រោម ៥០ និងមនុស្សប្រុសគីឡូក្រោម ៦០៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ