នេះជាអារម្មណ៍ពិត នូ ឧសភា ពេលថតរឿងប្រុសស្រលាញ់ប្រុសលើកដំបូង

តារា​សម្ដែង និង​ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយភាព នូ ឧសភា ដែល​ល្បីល្បាញ​ខ្លាំង​តាមរយៈ​បទ «ព្រងើយ» កំពុង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី ដោយ​លោក​កំពុង​ត្រៀម​បញ្ចេញ​ស្នាដៃ​ភាពយន្ត​ថ្មី​មួយ​ចំណង​ជើង​ថា «Hello My Neighbor» ជា​ប្រភេទ​រឿង BL (Boy Love) ឬ​ហៅ​ថា​ប្រុស​ស្រលាញ់​ប្រុស។

ការ​សម្ដែង​នេះ​ជា​លើក​ទី​១ សម្រាប់​តួឯក​ប្រុស​រឿង «អ្នក​ម៉ាក់​វ័យ​ក្មេង» ដែល​ទទួល​ថត​សាច់​រឿង​ប្រភេទ BL (Boy Love) ព្រោះ​ពី​មុន​មក​លោក​ពុំ​ធ្លាប់​ទទួល​ថត​រឿង​បែប​នេះ​ឡើយ ពោល​គឺ​លោក​ថត​តែ​សាច់​រឿង​ប្រុស​ស្រី​ស្រលាញ់​គ្នា​តែ​ប៉ុណ្ណោះ​ទាំង​បែប​មនោសញ្ចេតនា និង​បែប​កំប្លែង ហើយ​ក៏​ជា​ប្រភេទ​រឿង​ត្រូវ​ជីវិត​ពិត​ខ្លួនឯង។

ជួប​ជាមួយ​អ្នក​សារព័ត៌មាន​សិល្បៈ AMS ថ្មី​ៗ​នេះ ម្ចាស់​បទ «ភ្ញាក់» រូប​នេះ​ឱ្យ​ដឹង​ថា ការ​ថត​រឿង BL គឺ​ប្លែក​ខ្លាំង ហើយ​ក៏​មាន​ចំណុច​ពិបាក​ខ្លាំង​ផង​ដែរ។ សម្រាប់​លោក ចំណុច​ដែល​ពិបាក​គេ​គឺ ពេល​ថត​ឈុត​ផ្អែមល្ហែម​ជាមួយ​តួ​ប្រុស​ដូច​គ្នា។

តារា​ម៉ូដែល​រាង​ខ្ពស់​ស្រឡះ​នេះ​ថា៖ «ពិបាក… ពិបាក​ៗ! ដោយសារ​ទី​១ឈុត​ត្រូវ​ផ្អែមល្ហែមគឺ​ផ្អែមល្ហែម​ជាមួយ​បង​ថុង (ឈ្មោះ​តួ​ប្រុស​ម្នាក់​​ទៀត) គឺ​ពិបាកគឺ​វា​ប្លែក​មែនទែនប្លែក​ខ្លាំងព្រោះ​យើង​ធ្លាប់​តែ​ទល់​មុខ​គ្នា​ជាមួយ​មនុស្ស​ស្រីតែ​ដល់​ពេល​ទល់​មុខ​គ្នា​ជាមួយ​មនុស្ស​ប្រុស​ដូចគ្នាយើង​ចាប់ផ្ដើម​ព្យាយាម​សង្កត់​អារម្មណ៍​ថា អ្ហូ៎! ត្រូវ​តែ​ថត​ឱ្យ​ចេញព្រោះ​អីទោះបីជា​នៅ​មុខ​យើង​គឺជា​មនុស្ស​ប្រុសប្លែក​ខ្លាំង​សម្រាប់​យើង​ក៏​ដោយក៏​ព្យាយាម​ថា​ធ្វើ​មិច​ក៏​យើង​ត្រូវតែ​ធ្វើ​ឱ្យ​បាន​ល្អ»។

ឧសភា បន្ថែម​ថា សម្រាប់​ភាពយន្ត​រឿង BL ដែល​ជា​ស្នាដៃ​ថ្មី​របស់​លោក​ដែល​កំពុង​ត្រៀម​ចេញ​នោះ គឺ​មាន​បង្កប់​អត្ថន័យ​អប់រំ​ច្រើន​ទៅ​លើ​ប្រុស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា ដោយ​ផ្ដោត​លើ​ថា បុរស​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​គឺ​មិនមែន​ជា​ជំងឺ​ឆ្លង​ទេ តែ​វា​ជា​ធម្មជាតិ​របស់​ពួកគេ ដូច្នេះ​ពុំ​គួរ​មាន​ការ​រើសអើង​ទៅ​លើ​ពួកគាត់​ឡើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ