ជីវិតមនុស្សស្រីនឹងមានតែទុក្ខ បើជ្រើសរៀបការនឹងបុរស ៤ប្រភេទនេះ

១. មនុស្សដែលទុកចិត្តមិនបាន

ប្រសិនបើអ្នកចង់កសាងជីវិតដ៏រីករាយ ទំនាក់ទំនងរបស់អ្នកត្រូវតែមានគុណភា។ មិនថាតែមិត្តភ័ក្តិ និងដៃគូការងារ កាន់តែសំខាន់គឺដៃគូជីវិត អ្នកគួរតែជ្រើសរើសមនុស្សដែលគួរឱ្យទុកចិត្ត។

សញ្ញា​នៃ​មនុស្ស​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​គឺ​​ពួក​គេ​ដឹង​ចេះរក្សា​ពាក្យសន្យា​របស់​ខ្លួន និង​ធ្វើ​តាម​អ្វី​ដែល​គេ​និយាយ។ បើមិត្តមិនគួរឱ្យទុកចិត្ត ឈប់ដើរជាមួយគេទៅ។ ប្រសិនបើ​បុរស​ម្នាក់​មិន​គោរព​ពាក្យសន្យា​ម្តង​ហើយ​ម្តងទៀត នោះ​មានន័យថា​គាត់​មិន​ឱ្យ​តម្លៃ​អ្នក​ទាល់តែសោះ​។ មនុស្សដែលពិតជាយកចិត្តទុកដាក់ចំពោះអ្នក គេនឹងមិនឱ្យអ្នកខ្ជះខ្ជាយពេលវេលារង់ចាំទេ។ ជាពិសេស​ក្រោយ​រៀបការ​រួច​ក្នុង​ជីវិត​រៀបការ​មាន​ស្ថានការណ៍​ជាច្រើន​ដែល​កើត​ឡើង​និង​មាន​អម្រែកពេញ​លើ​ស្មា​។​ ការ​រក្សា​ទំនុក​ចិត្ត​គឺជា​វិធី​មួយ​សម្រាប់​មនុស្ស​ពីរ​នាក់​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ និង​ពឹង​ផ្អែក​គ្នាទៅវិញទៅមក​។

២. មនុស្សដែលតែងតែមើលស្រាលអ្នក

បុរសទាំងអស់មានការគោរពខ្លួនឯងខ្ពស់ ហើយភាគច្រើនចង់ទទួលបានការកោតសរសើរ និងចង់ឱ្យដៃគូគោរពខ្លួន។ ការ​ចង់​បាន​ការ​សរសើរ​មិន​ខុស​នោះ​ទេ តែ​បើ​គាត់​ចង់​ឱ្យ​ខ្លួន​ឯង​ស្ថិត​ក្នុង​តំណែង​ដ៏​ល្អ​ឥត​ខ្ចោះ ប៉ុន្តែបែរជា​មើល​ស្រាល​អ្នក ហើយ​បដិសេធ​អ្នក​ជា​និច្ច​នោះ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ។

ឧទាហរណ៍ នៅពេលអ្នកជោគជ័យ គេនឹងគិតថាអ្នកគ្រាន់តែសំណាង។ នៅពេលអ្នកចែករំលែកក្តីស្រមៃរបស់អ្នក ថាចង់រស់នៅក្នុងជីវិតស្ដុកស្ដម្ភ និងខំរកលុយ គាត់នឹងនិយាយថាអ្នកកំពុងវាយតម្លៃសមត្ថភាពរបស់ខ្ពស់ពេកហើយ។

ជំនួស​ឱ្យ​ការ​លើក​ទឹក​ចិត្ត​ គេ​គ្រាន់​តែ​ចង់​ឱ្យ​អ្នក​បោះបង់ក្ដីស្រមៃខ្លួនឯងហើយពឹង​ផ្អែក​លើ​គេ​ទាំង​ស្រុង។ បើអ្នកស្ដាប់តាមសម្ដីគេ នោះនឹងមានន័យថាអ្នកយល់ព្រមផ្ញើវាសនាខ្លួនឯងក្នុងកណ្ដាប់ដៃគេទាំងស្រុង។

៣. មនុស្ស​ចេះ​តែ​ទទួល តែ​មិន​ចេះ​ផ្ដល់ឱ្យ

មាន​មនុស្សមួយប្រភេទដែល​ចេះ​តែ​ទទួល តែ​មិន​ចេះផ្ដល់​ឲ្យនោះទេ។ នៅពេលដែលអ្នកស្គាល់គ្នា ឬស្រលាញ់គ្នា វាជារឿងធម្មតាដែលអ្នកជួយគាត់ ប៉ុន្តែនៅពេលដែលអ្នកត្រូវការជំនួយ គាត់បែរជាបារម្ភពីការចំណេញ ឬខាត។

មិន​ថា​ស្នេហា​ឬ​មិត្តភាព​ក៏​ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ជា​ថ្នូរ​នឹង​ភាព​ស្មោះ​ត្រង់។ បុរសដែលស្រឡាញ់ និងការពារអ្នក នឹងមិនគិតពីការចំណេញ ឬការបាត់បង់នោះទេ។ ផ្ទុយទៅវិញ គាត់នឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីមើលថែអ្នក និងជួយដោះស្រាយបញ្ហាអ្នក។ សម្រាប់អ្នកដែលសូម្បីតែជាមួយមនុស្សដែលខ្លួនស្រលាញ់ ក៏តែងតែគិតផលប្រយោជន៍របស់គេជាធំនោះ មិនគួរមានឈ្មោះក្នុងបញ្ជីដែលត្រូវជ្រើសរើសជាដៃគូជីវិតនោះទេ។

៤. មនុស្សដែលមិនខ្វល់ពីអារម្មណ៍អ្នក

មនុស្សស្រីជាច្រើនស្រមៃចង់បានដៃគូជាមនុស្សស្ងប់ស្ងាត់ ស្រគត់ស្រគំ ប៉ុន្តែសូមកុំយល់ច្រលំរវាងមនុស្សស្រគត់ស្រគំជាមួយមនុស្សឈាមត្រជាក់។ បើគេបានដឹងថារឿងណាមួយប៉ះពាល់អារម្មណ៍អ្នកខ្លាំង ប៉ុន្តែគេនៅតែធ្វើ នោះមានន័យថាគេមិនបានខ្វល់ពីអារម្មណ៍របស់អ្នកទេ។ ទោះបីអ្នកមានអារម្មណ៍ខឹងប៉ុណ្ណា ក៏គេនៅតែគេងលក់យ៉ាងសុខស្រួល។ បើជ្រើសរើសមនុស្សបែបនេះជាគូជីវិត អ្នកនឹងត្រូវបៀមទុក្ខម្នាក់ឯងបែបនេះមួយជីវិត ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា