នេះជាស្ថានភាព ជេន ក្រោយត្រូវភ្លើងឆេះពេលថត MV បទ “LAILA”

រយៈពេល ២ ថ្ងៃនេះ​មក​នេះ ​ក្នុង​វិស័យ​សិល្បៈ​ម្នាក់​ៗ​មាន​ការ​ភ្ញាក់ផ្អើល​ហេតុ​ការណ៍​ដែល​តារា​ចម្រៀង​ស្រី ជេន ត្រូវ​ភ្លើង​ឆេះ​ពេល​កំពុង​ថត MV ថ្មី​ចំណងជើង​ “LAILA”។ បើ​តាម​វីដេអូ​ខ្លី​ដែល​បាន​បែក​ធ្លាយ​ មហាជន​បាន​ឮ​សំឡេង​តារា​ស្រី​រាង​ស្រឡូន​រូប​នោះ ស្រែក​ដោយ​ការ​ឈឺចាប់ ព្រម​ទាំង​មាន​ក្រុម​ការងារ​រត់​ទៅ​ឱប ដើម្បី​ឲ្យ​ភ្លើង​រលត់។

បើ​ទោះ​ជា​មាន​ការ​ជួយ​សស្រាក់សស្រាំ​ពី​ក្រុមការងារ​យ៉ាង​ណា​ក៏​ដោយ តែ ជេន នៅតែ​រង​របួស​ដោយសារ​ភ្លើង​នោះ​ដែរ។មក​ដល់ម្សិលមិញ​​ខាង​ក្រុមការងារ 3F Music  បាន​ចេញ​សេចក្ដី​ប្រកាស​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ឧបទ្ទវហេតុ​នោះ គឺ​ក្រោយ​ក្រដាស​ magic (ក្រដាសសម្រាប់ដុតលេងសៀក) ឆេះ​អស់​រយៈពេល ៣ វិនាទី បែរជា​ទៅឆាប​ជា​មួយ​ស្បែក​សម្លៀកបំពាក់។ ក្នុង​សេចក្ដី​ប្រកាស​នោះ​ដែរ​ខាង 3F Music  បាន​បញ្ជាក់​ថា​ម្ចាស់​បទ “ថ្នាក់​រៀន​ជាប់” មាន​ការ​រលាក​ខ្លាំង​ត្រង់​ក្បាលពោះ និង​ចង្កា​។

មក​ទល់​ថ្ងៃ​នេះ​គណនី FB ឈ្មោះ Bravid ដែលជា Manager របស់​តារា​ចម្រៀង​ស្រី​ស្រស់​រូប​នោះ បង្ហោះ​រូបភាព​របស់​នាង។ លោក​បាន​សរសេររៀបរាប់​អម​ដោយ​រូបភាព​តែ​១ សន្លឹក​នោះ​ថា “មានរឿងជាច្រើនដែលកើតឡើងដែលមិននឹកស្មានដល់ ពេលនេះជេនបានធូរស្បើយច្រើនហើយ Jane Dannie អរគុណសំរាប់ការបារម្មណ៍ទាំងអស់គ្នា”។ បើ​ទោះ​ជានមាន​រឿងតក់ស្លុត​នោះ​កើត​ឡើង​ក៏​ពិត​មែន តែ​តារា​ស្រី​វ័យ​ក្មេង​រូប​នោះ​បាន​ប្រាប់​ទៅ​ក្រុម​ការងារ​រហូត​ថា​ នាង​មិន​អីទេ ធ្វើឲ្យ​គ្រប់គ្នា​រំជួល​ចិត្ត​នឹង​ភាព​រឹងមាំ​របស់​តារា​វ័យ​ក្មេង​រូប​នេះ។

សេចក្ដីប្រកាស​ក្រុម​ការងារ 3F Music

ក្នុង​រូប​ភាព​គេ​សង្កេត​ឃើញ​ថា​ផ្ទៃ​មុខ​របស់ Jane មិនមែន​បញ្ហា​ឡើយ តែ​នៅសល់​តែ​បង់​រុំ​របួស​បិទ​នៅ​ត្រង់​ចង្កា​តែ​ប៉ុណ្ណោះ។ ចំណែក​ទឹក​មុខ​វិញ ក៏​ប្រែជា​ស្រស់​ថ្លា​វិញ​ខ្លះ​ហើយ ក្រោយ​ការ​ព្យាបាល ២ ថ្ងៃ​មក​នេះ។ ឃើញ​បែបនេះ​ទាំងអ្នក​គាំទ្រ និង​មិត្ត​រួម​អាជីព​បាន​ចេញ​មក​ជូនពរ​ឲ្យ​តារា​ស្រី​រូបនេះ​ឆាប់ជា​សះស្បើយ និង​បាន​ត្រឡប់​មក​កាន់​ឆាក​តន្ត្រី​វិញ​។

ងាក​មក​សាមី​ខ្លួន​បានវីដេអូ​ពេល​កើត​រឿង​អាក្រក់ និង​បាន​បញ្ជាក់​ពី​ស្ថានភាព​ខ្លួន​ ពេលនេះ​មាន​ភាព​ប្រសើរ​ហើយ និង​សូម​កុំឲ្យ​អ្នក​គ្រប់គ្នា​បារម្ភ​ពី​នាង​។ មួយ​វិញ​ទៀតនាង​ពិតជា​អរគុណ​ចំពោះ​ទឹកចិត្ត​អាណិត​ស្រលាញ់​មនុស្ស​អ្នក​ទាំងអស់​គ្នា​មក​លើ​រូបនាង៕

រូបភាពជេន​ថ្មីៗនេះ

POSTER TEASER របស់​បទថ្មី



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចិនហាមឃាត់រឿង AI រាប់ម៉ឺនរឿងដែលមាន “អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់”

ទីភ្នាក់ងារនិយតកម្មមាតិកាវីដេអូខ្លីរបស់ប្រទេសចិន បានលុបចោលភាពយន្តខ្លីចំនួន ៦៨ ០០០ ចំណងជើង ដែលមាន "អត្ថន័យមិនសមរម្យ និងអាចបង្កគ្រោះថ្នាក់" ដោយក្នុងនោះជាភាពយន្ត

សម្ពាធក្នុងការមានផ្ទះ មានឡានមុនរៀបការ បង្កបន្ទុកផ្លូវចិត្តធ្ងន់ធ្ងរក្នុងចំណោមយុវជនវៀតណាម

សម្ពាធសង្គមក្នុងការរកលុយទិញផ្ទះ និងរថយន្តផ្ទាល់ខ្លួនឱ្យបានមុនពេលរៀបការ កំពុងបង្ខំឱ្យយុវជនវៀតណាមជាច្រើនត្រូវរ៉ាប់រងការងារច្រើនក្នុងពេលតែមួយ និងពឹងផ្អែកលើ

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា