ចង់ឱ្យជីវិតមានតែក្ដីសុខត្រូវរៀនចេះដោះលែងរឿងទាំង ៣ នេះ និងរក្សារឿងទាំង ៣ នេះដូចគ្នា

ជារឿងធម្មតាដែលមនុស្សទាំងអស់គ្នា អ្នកណាក៏ចង់រស់នៅដោយមានក្ដីសុខ ភាពរីករាយ និងសុភមង្គលដែរ។ ប៉ុន្តែដើម្បីអាចធ្វើឱ្យជីវិតខ្លួនឯងមានក្ដីសុខចាំបាច់ត្រូវតែចេះចាត់ចែងរឿងរ៉ាវមួយចំនួនក្នុងជីវិតឱ្យបានរៀបរយបំផុត។ ដូច្នេះថ្ងៃនេះ AMS នឹងចែករំលែកជូនប្រិយមិត្តទាំងអស់នូវរឿងខ្លះដែលព្រលែង និងរឿងខ្លះត្រូវរក្សាដើម្បីឱ្យជីវិតមានក្ដីសុខជាងមុន៖

១. រឿង ៣ យ៉ាងគួរដោះលែង

– ភាពសោកសៅ៖ការចាក់សោរខ្លួនឯងឱ្យរស់នៅក្នុងភាពសោកសៅប្រៀងដូចជាកំពុងជីករណ្ដៅមួយយ៉ាងជ្រៅកប់ខ្លួនឯងមិនឱ្យឃើញពន្លឺថ្ងៃ។ ជាការពិតក្នុងជីវិតមនុស្សគ្រប់គ្នាមិនមានអ្នកណាដែលមិនឆ្លងកាត់រឿងរ៉ាវសោកសៅនោះទេ​ ដូច្នេះគ្រាន់តែដើរទៅមុខបន្ដទៀតព្រោះដំណោះស្រាយនឹងបង្ហាញខ្លួនឆាប់ៗជាមិនខាន។

– ភាពល្អឥតខ្ចោះ៖ ការបង្ខំឱ្យខ្លួនឯងរស់នៅជាមួយនឹងភាពល្អឥតខ្ចោះខ្លាំងពេកគឺមិនខុសពីការធ្វើទារុណកម្មខ្លួនឯងឱ្យទទួលយកភាពឈឺចាប់ ហត់នឿយ និងសម្ពាធនោះឡើយ។ ពេលខ្លះគ្រាន់តែរស់នៅដោយសាមញ្ញ និងជាខ្លួនឯងគឺពិតជាគ្រប់គ្រាន់សម្រាប់ជីវិតរបស់យើង ហើយក៏ជាវិធីដែលធ្វើឱ្យខ្លួនមានក្ដីសុខជាងមុនដែរ។

– អតីតកាល៖ មិនថារឿងមួយនោះអាក្រក់ខ្លាំងប៉ុណ្ណា ឬតានតឹងយ៉ាងណាក៏ដោយ ក៏នៅតែជាអតីតកាលជារឿងដែលកន្លងហួសទៅហើយ។ ដូច្នេះការរស់នៅក្នុងអតីតកាលពិតជាធ្វើឱ្យខ្ជះខ្ជាយពេលវេលាក្នុងជីវិតមិនតិចនោះទេ ថែមទាំងប្រៀបដូចជាជ្រមុជខ្លួនឯងឱ្យចូលក្នុងសមុទ្រទុក្ខដែលមិនមានកោះត្រើយដែរ។

២. រឿង ៣ យ៉ាងគួររក្សាទុកឱ្យល្អ

– ទឹកចិត្តល្អ៖ ចិត្តសប្បុរសរបស់មនុស្សម្នាក់ៗគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលហាក់ដូចជាពរជ័យមួយក្នុងជីវិតផងដែរ។ ជាក់ស្ដែងនៅពេលដែលយើងសាងល្អឱ្យបានច្រើន នោះអំពើល្អនឹងតាមថែរក្សាយើងដូចគ្នា។ ជាពិសេសក៏ប្រៀបដូចជាដែលឆក់ដែលស្រូបទាញឱ្យមានអ្នកស្រឡាញ់ចូលចិត្តយើងកាន់តែច្រើនដែរ។

– ពាក្យសម្ដី៖ បច្ចុប្បន្នពាក្យសម្ដីរបស់មនុស្សគឺអាចសម្លាប់មនុស្សបានឃោរឃៅជាងអាវុធមុតស្រួចទៅទៀត។ ដូច្នេះហើយមុនពេលនិយាយស្ដីទៅកាន់តែអ្នកណាម្នាក់ត្រូវតែគិតឱ្យបានដិតដល់មែនទែន ព្រោះពេលខ្លះអាចថាជាអចេតនារបស់យើង ប៉ុន្តែបែរជាធ្វើឱ្យអ្នកដទៃឈឺចាប់ទៅវិញ។ ជាពិសេសត្រូវតែគ្រប់គ្រងឱ្យបាននៅពេលដែលមានចិត្តទោសៈ។

– ការដឹងគុណ៖ មនុស្សម្នាក់ដែលរស់នៅជាមួយការដឹងគុណមនុស្សជុំវិញខ្លួន ជៀសមិនផុតពីការទទួលពរជ័យឡើយ។ ជាពិសេសយើងក៏អាចទទួលបានមកវិញនូវការផ្ដល់តម្លៃ ក្ដីស្រឡាញ់ និងការកោតសរសើរពីមនុស្សជាច្រើនទៀតផង។ ដូច្នេះត្រឹមការដឹងគុណក៏អាចជួយឱ្យយើងស្វែងរកបានភាពរីករាយ និងក្ដីសុខមួយចំណែកក្នុងជីវិតដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *