នៅលើទីផ្សារ មានផលិតផល និង សេវាកម្មច្រើនប្រភេទ ដែលទំនិញនីមួយៗមានយុទ្ធសាស្ត្រកំណត់តម្លៃខុសៗគ្នា។ ប៉ុន្តែថ្ងៃនេះ AMS មានយុទ្ធសាស្ត្រ ១០ យ៉ាងដែលចង់ចែករំលែកឱ្យប្រិយមិត្តបានដឹង ដើម្បីជាប្រយោជន៍សម្រាប់ប្រិយមិត្តជាអ្នកលក់ និងអ្នកទិញផងដែរ៖
យុទ្ធសាស្ត្រទី ១០៖ “Cost plus pricing” កំណត់តម្លៃតាមដើមទុនរបស់ផលិតផល
នេះជាយុទ្ធសាស្ត្រសាមញ្ញបំផុតហើយក៏ស្មុគស្មាញបំផុតដែរ។ ដំបូងគណនាថ្លៃដើមក្នុងមួយឯកតារបស់ទំនិញ បន្ទាប់មកបូកបន្ថែមប្រាក់ចំណេញដែលចង់បាន នោះនឹងរកឃើញតម្លៃលក់។ ដើមទុនទាំងនោះអាចរួមមានថ្លៃផលិត ថ្លៃវេចខ្ចប់ ថ្លៃដឹកជញ្ជូន ថ្លៃជួលកន្លែងលក់ និងថ្លៃធ្វើទីផ្សារជាដើម។ តួយ៉ាង កាហ្វេមួយកែវត្រូវចំណាយដើមទុនជាមធ្យម ៤០០០៛ ដូច្នេះបើម្ចាស់យីហោចង់ចំណេញ ២០០០៛ គេនឹងកំណត់តម្លៃលក់ ៦០០០៛។
យុទ្ធសាស្ត្រទី ៩៖ “Seasoning pricing” ការកំណត់តម្លៃតាមរដូវកាល
វិធីនេះស័ក្ដិសមនឹងអនុវត្តជាមួយផលិតផល និងសេវាកម្មដែលមានការលក់ទាក់ទងនឹងរដូវកាល។ ជាឧទាហរណ៍ នៅថ្ងៃឈប់សម្រាក ឬបុណ្យជាតិ ផ្ទះសំណាក់ សណ្ឋាគារនឹងឡើងថ្លៃដោយសារអតិថិជនមានតម្រូវការខ្ពស់ជាងធម្មតា ហើយពួកគេសុខចិត្តចំណាយក្នុងតម្លៃខ្ពស់ជាងធម្មតា។ ផ្ទុយទៅវិញប្រសិនបើនៅក្នុងរដូវកាលដែលមានតម្រូវការទាប នោះវានឹងមានតម្លៃថោកជាងពេលធម្មតា រួមជាមួយនឹងកម្មវិធីប្រូម៉ូសិនផ្សេងៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន។ ការកំណត់តម្លៃនេះក៏អាចធ្វើសម្រាប់ការលក់ប្រចាំថ្ងៃបានដែរ។ ដូចជារោងកុនដែលនៅតាមផ្សារទំនើប ចាប់ពីម៉ោង ១០ ដល់ម៉ោង ១១ព្រឹក តម្លៃសំបុត្រកុននឹងថោកជាងធម្មតា ឬមានប្រូម៉ូសិន ដោយសារជាពេលដែលផ្សារទើបនឹងបើក មិនសូវមានអតិថិជនច្រើន។

យុទ្ធសាស្ត្រទី ៨៖ “Skimming Pricing” ការកំណត់តម្លៃទំនិញដែលទើបនឹងចេញថ្មី
ទំនិញដែលចេញក្រោយគេបង្អស់ មានតម្លៃកាន់តែថ្លៃ។ វិធីនេះភាគច្រើនប្រើជាមួយឧបករណ៍អេឡិកត្រូនិក និងផលិតផល IT ផ្សេងៗ ដែលជាផលិតផលមានការប្រកួតប្រជែងគ្នាត្រង់ភាពច្នៃប្រឌិតថ្មីៗ។ ដោយសារភាពថ្មីស្រឡាង បច្ចេកវិទ្យាទំនើបទាន់សម័យ គ្មានគូប្រជែង គ្មានការចម្លងម៉ូដែល ធ្វើឱ្យផលិតផលទាំងនេះមានតម្លៃខ្ពស់ ជួយឱ្យអ្នកផលិតទទួលបានប្រាក់ចំណេញបានលឿន។ ទន្ទឹមនឹងនេះ អ្នកផលិតត្រូវបញ្ចេញម៉ូដែលថ្មីដែលល្អជាង និងទំនើបជាងមុនដើម្បីដាក់លក់ជំនួសផលិតផលចាស់ ហើយតម្លៃរបស់ផលិតពីមុននោះនឹងធ្លាក់ចុះទៅតាមពេលវេលា។
យុទ្ធសាស្ត្រទី ៧៖ “Penetration pricing” ការកំណត់តម្លៃទំនិញថ្មីផ្ទុយពី Skimming Pricing
វាជាការកំណត់តម្លៃផលិតផលថ្មីឱ្យទាបជាងធម្មតា ដើម្បីឱ្យផលិតផលបានជ្រៀតចូលក្នុងទីផ្សារ។ នៅពេលដាក់លក់ដំបូង អ្នកផលិតសុខចិត្តខាតដើម ប៉ុន្តែក្រោយមកនឹងដាក់លក់ក្នុងតម្លៃធម្មតាវិញក្រោយពេលផុតប្រូម៉ូសិន។ ការធ្វើបែបនេះគឺដើម្បីជ្រៀតចូលទៅក្នុងទីផ្សារ ឱ្យអតិថិជនចាប់អារម្មណ៍លើអ្វីដែលពួកគេមិនធ្លាប់បានប្រើប្រាស់ពីមុនមក។ ម្យ៉ាងទៀតជាផលិតផលដែលមិនសូវមានភាពខុសគ្នាជាមួយផលិតផលដែលមាននៅលើទីផ្សារស្រាប់ ចាំបាច់ត្រូវកំណត់តម្លៃឱ្យទាបជាងអ្នកដទៃ។ ដូចជា កាហ្វេ ទឹកត្រី អាហារសម្រន់ និងវីតាមីនផ្សេងៗ។ ហើយក៏ជាឱកាសដែលអតិថិជនសាកប្រើហើយ អាចក្លាយមកជាអតិថិជនជាប្រចាំបាន។
យុទ្ធសាស្ត្រទី ៦៖ “Product set pricing” ការកំណត់តម្លៃផលិតផលជាឈុត
ជាយុទ្ធសាស្ត្របុរាណបំផុត និងពេញនិយមយ៉ាងខ្លាំងក្នុងវិស័យចំណីអាហារ ជាពិសេស Fast Food។ អ្នកផលិតកំណត់តម្លៃអាហារជាឈុតឱ្យថោកជាងការទិញរាយ ធ្វើឱ្យអតិថិជនគិតថាទិញជាឈុតចំណេញជាង។ ការដាក់លក់បែបនេះ ទោះបីជាចំណេញតិច ប៉ុន្តែអាចលក់បានក្នុងបរិមាណច្រើន ហើយជារួមនឹងទទួលបានចំណូលច្រើន ដែលបង្កើនឱកាសទទួលបានប្រាក់កម្រៃ។ អ្វីដែលកាន់តែពិសេសគឺ អ្នកលក់អាចលាយបញ្ចូលទំនិញដែលមិនសូវពេញនិយម ឬទំនិញដែលចំណេញច្រើនចូលគ្នាដើម្បីបន្ថែមប្រាក់កម្រៃ។ ប៉ុន្តែក៏គួរប្រយ័ត្នដែរ ប្រសិនបើអតិថិជនយល់ថាតម្លៃមិនសមរម្យ ភោជនីយដ្ឋាននឹងបាត់បង់ឱកាសនេះ។

យុទ្ធសាស្ត្រទី ៥៖ “Pricing by type of customer” ការកំណត់តម្លៃតាមប្រភេទអតិថិជន
ម្ចាស់អាជីវកម្មប្រើវិធីសាស្ត្រនេះ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនតាមរយៈការបញ្ចុះតម្លៃ ឬ ផ្តល់សិទ្ធិពិសេសអ្វីមួយ។ ឧទាហរណ៍ ថ្ងៃទិវាកុមារ សួនកម្សាន្តបើកឱ្យកុមារចូលលេងដោយសេរី
ដោយមិនគិតថ្លៃ ប៉ុន្តែកុមារៗត្រូវមកជាមួយអាណាព្យាបាលដែលត្រូវបង់ថ្លៃចូលទស្សនា និងបង់ថ្លៃគ្រឿងកម្សាន្តដែលកុមារមិនអាចលេងម្នាក់ឯងបាន។ ជាពិសេសកន្លែងនេះក៏មានលក់អាហារ ភេសជ្ជៈ និងការចំណាយផ្សេងៗជាច្រើន ហេតុនេះហើយអាណាព្យាបាលកុមារគឺជាគោលដៅពិតប្រាកដរបស់សួនកម្សាន្ត។
យុទ្ធសាស្ត្រទី ៤៖ “Geographical pricing” ការកំណត់តម្លៃតាមភូមិសាស្ត្រ
វិធីនេះជាការកំណត់តម្លៃអាស្រ័យលើវត្ថុធាតុដើម ឬផលិតផលពិបាករកនៅក្នុងតំបន់ណាមួយ។ ឧទាហរណ៍ នៅតាមខេត្តដែលឆ្ងាយពីសមុទ្រ គ្រឿងសមុទ្រប្រាកដជាមានតម្លៃខ្ពស់។ ឬបើអ្នកទៅតាមកោះ សូម្បីតែបាយពងទាចៀនក៏ថ្លៃជាងធម្មតាដែរ។ មូលហេតុដែលតម្លៃថ្លៃជាងធម្មតា ដោយសារត្រូវចំណាយលើថ្លៃដឹកជញ្ជូន និងមធ្យោបាយដឹកជញ្ជូន ជាហេតុដែលអ្នកលក់មិនអាចរ៉ាប់រងដើមទុននេះតែម្នាក់ឯងបាន។

យុទ្ធសាស្ត្រទី ៣៖ “Performance based pricing” ការកំណត់តម្លៃផ្អែកលើលទ្ធផលការងារ
ជាការកំណត់តម្លៃទៅតាមការអនុវត្តជាក់ស្តែង ឧទាហរណ៍ថា Lisa ចង់លក់សំលៀកបំពាក់ដោយជួល Page Facebook របស់ Rose ឱ្យផ្សព្វផ្សាយផលិតផល។ អតិថិជនដែលមកពី Page របស់Rose ត្រូវបង្ហាញកូដដើម្បីទទួលបានការបញ្ចុះតម្លៃ។ បន្ទាប់មក Lisa នឹងផ្ដល់ប្រាក់កម្រៃដល់ Roseទៅតាមកិច្ចសន្យា។ នេះមានន័យថា Rose នឹងទទួលប្រាក់កម្រៃកាន់តែច្រើន នៅពេលមានអតិថិជនជាច្រើនទិញផលិតផលដោយប្រើប្រាស់កូដបញ្ចុះតម្លៃរបស់នាង។
យុទ្ធសាស្ត្រទី ២៖ “Optional pricing” ការកំណត់តម្លៃអាស្រ័យលើជម្រើសបន្ថែម
វាជាយុទ្ធសាស្ត្រដែលមានបំណងចង់បង្កើនការលក់ដោយលះបង់ប្រាក់ចំណេញខ្លះៗ។ វិធីសាស្ត្រនេះប្រើនៅពេលដែលអតិថិជនទិញផលិតចម្បងមួយហើយ នឹងទទួលបានការផ្ដល់ជូននូវជម្រើសបន្ថែមចំពោះផលិតផលផ្សេងទៀតដើម្បីជំរុញឱ្យអតិថិជនចំណាយកាន់តែច្រើន ប៉ុន្តែនៅតែមានអារម្មណ៍ថាចំណេញ។ ឧទាហរណ៍នៅពេលទិញទូរស័ព្ទដៃមួយគ្រឿង លោកអ្នកនឹងទទួលបានសិទ្ធិទិញស្រោមទូរស័ព្ទ ទិញកាសដោយទទួលបានការបញ្ចុះតម្លៃ ៥០% ។
យុទ្ធសាស្ត្រទី ១ ៖ “Value based pricing” ការកំណត់តម្លៃផ្អែកលើគុណតម្លៃរបស់ផលិតផល
យើងសង្កេតឃើញវិធីនេះនិយមប្រើលើផលិតផលប្រណីតៗដូចជា កាបូបល្បីៗ ឬនាឡិកាប្រណិត។ នៅពេលផលិតផលមានគុណតម្លៃកាន់តែខ្លាំង តម្លៃលក់នឹងកាន់តែខ្ពស់ ធ្វើឱ្យអ្នកលក់ទទួលបានកម្រៃច្រើន។ ប៉ុន្តែវិធីនេះមិនមែនអ្នកណាក៏អាចធ្វើបានទេ ទាល់តែផលិតផលនោះមានគុណភាព មានស្តង់ដារខ្ពស់ ផលិតពីវត្ថុធាតុដើមល្អ ជាផលិតផលពិបាករកទិញ។ សូម្បីតែពេលខ្លះមានលុយក៏មិនអាចទិញបានផង។ ម្យ៉ាងទៀតវាត្រូវតែជាផលិតផលដែលផ្តល់កិត្តិយសដល់អ្នកប្រើ៕

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ
បទយកការណ៍, ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍, របាយការណ៍ព័ត៌មានកម្សាន្ត
• 07/10/2026
ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិតត្រូវបានត្រួតពិនិត្យ និងធ្លាប់ទទួលបានការគាំទ្រផ្ទាល់ពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញលិខិតសរសើរ

រដូវភ្លៀងមកដល់ អ្នកមានកូនតូច អាចប្រើប្រាស់វិធីសាស្រ្តទាំង ៥នេះ ដេញមូសបានតាមបែបធម្មជាតិ
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 09/04/2026

ត្រឹម ២០២៥ មួយឆ្នាំ G-Dragon រកចំណូលបានជាង ៤៤ លានដុល្លារ
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 08/04/2026
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Galaxy Corporation បានបង្ហាញថា កាលវិលត្រឡប់មកក្នុងវិស័យខេប៉ុបជាថ្មីរបស់ G-Dragon អាចបង្កើតចំណូលឱ្យតារាប្រុសរូបនេះយ៉ាងហោចណាស់ ៦៥ ប៊ីលានវ៉ុន ឬ ៤៤លាន

ពេលវេលាទាំង ៥ ដែលអ្នកមិនគួរងូតទឹក ព្រោះអាចមានផលប៉ះពាល់ដល់សុខភាព
បំណិនជីវិត, បទយកការណ៍, សុខភាពនិងសម្រស់
• 10/03/2026

មកស្គាល់តារា K-pop ដើមកំណើតជាជនជាតិចិនទាំង ៩រូប ល្បីល្បាញលំដាប់ពិភពលោក
បទយកការណ៍, ព័ត៌មានកម្សាន្ត, របាយការណ៍ព័ត៌មានកម្សាន្ត
• 19/08/2025

កុំជឿពាក្យមនុស្សប្រុសបោក បើមាត់និយាយថាស្រឡាញ់តែមិនបង្ហាញទង្វើទាំង ៥ នេះ
បទយកការណ៍, របាយការណ៍រសនិយម, ស្នេហានិងទំនាក់ទំនង
• 19/08/2025
អត្ថបទកម្សាន្ត
មើលទាំងអស់ ➧
ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
បុណ្យបណ្ដែតប្រទីបជាមរតកវប្បធម៌ប្រចាំតំបន់របស់អ្នកស្រុកអង្គរ ដែលធ្វើជារៀងរាល់ឆ្នាំតាំងពីដើមរៀងមក ហើយក៏ក្លាយជាទំនៀមទម្លាប់ជាប់នឹងជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 27/10/2026
ក្នុងពិធីប្រណាំងទូកងខ្មែរ ដែលតែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ជាប្រពៃណីតាំងពីបរមបុរាណមកម្ល៉េះ។ សម្រាប់ចំណុះទូកនីមួយៗ មានបែងចែកតួនាទីរៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 27/10/2026
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានគិតគូរដិតដល់ដោយបានប៉ាក់ឌិន ស្បៃប្រណីតរបស់ខ្មែរ ដើម្បីជូនមេដឹកនាំកំពូលមកពីបណ្ដាប្រទេសនានាដែលនឹងបង្ហាញវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០។ ចាប់ពីថ្ងៃទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា
ព័ត៌មាន, ព័ត៌មានសង្គម, ព្រឹត្តិការណ៍
• 27/10/2026
មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣
ព័ត៌មាន, ព្រឹត្តិការណ៍, វប្បធម៌ ប្រពៃណី
• 26/10/2026
កន្លងទៅថ្មីៗ ប្រទេសកូរ៉េ បានរៀបចំកម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស ក្នុងនោះក៏មានកម្ពុជាចូលរួមផងដែរ។ កាន់តែរំភើបនិងអស្ចារ្យនៅក្នុងពិធីនេះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមប្រទេសចូលរួមទាំង ២១។ កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍មហោស្រពចម្រុះវប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/10/2026
នាថ្ងៃ២៣ ខែតុលា ឆ្នាំ ២០២៦ កន្លង ទៅមហោស្រពភាពយន្តខ្លី ចតុមុខ បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពីអ្នកជាប់ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 26/10/2026
ប៉ុន្មានថ្ងៃមកនេះ កេរ្តិ៍ឈ្មោះប្រេនសម្លៀកបំពាក់ កូនខ្មែរ ALmée Couture បានរីកសាយភាយកាន់តែល្បីខ្លាំងបន្ថែមទៀត បន្ទាប់ពីតារាស្រីល្បីៗរបស់ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ
ព័ត៌មាន, ព័ត៌មានកម្សាន្ត, ព្រឹត្តិការណ៍
• 25/10/2026
អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន
កម្មវិធីពិសេសរបស់ AMS INFOTAINMENT
កម្មវិធី ស្ថាបត្យកម្មសកល នឹងនាំទស្សនិកជនមកស្គាល់បណ្ដាសំណង់ប្លែកៗ អស្ចារ្យជុំវិញពិភពលោក និងទទួលបានបទពិសោធន៍ និងមេរៀនដ៏មានតម្លៃពីវិស័យស្ថាបត្យកម្មជុំវិញពិភពលោក។
ក្លឹបស្នេហ៍ ជាកម្មវិធីបែបឌីជីថលថ្មីមួយ ដែលបានផ្តល់កន្លែងយល់ចិត្តសម្រាប់យុវវ័យយករឿងក្នុងចិត្តមកចែករំលែក ពិភាក្សា និងរកដំណោះស្រាយ ទៅលើរឿងរ៉ាវស្នេហា គ្រាប់រសជាត។ ក្លឹបស្នេហ៍ នឹងដើរតួជាមិត្តភក្តិដ៏ស្និតស្នាលដែលបងប្អូនអាចប្រាប់រឿងក្នុងចិត្ត ពិភាក្សាចែករំលែកបទពិសោធន៍ ស្នេហ៍ ជូនដល់អ្នកទស្សនាទាំងអស់គ្នា។
ជាមាតិការឌីជីថល ដែលនិយាយពីភាពយន្តទាំងក្នុង និងក្រៅស្រុកមកជូនអ្នកដែលនិយមចូលចិត្តភាពយន្ត។ ការបង្កើតនូវកម្មវិធីនេះក្នុងគោលបំណងដើម្បី ពាំនាំនៅភាពយន្តប្លែកៗ សាច់រឿង តួរសម្តែង អំពីការផលិតផ្សេងៗដែលទស្សនិកជនមិនធ្លាប់បានដឹង។ មិនត្រឹមតែប៉ុណ្ណោះក៏ចូលរួមចំណែកផ្សព្វផ្សាយភាពយន្តក្នុងស្រុកឲ្យបានដល់ទស្សនិកជន និងអ្នកគាំទ្រផងដែរ។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
ជាកម្មវិធីសម្រាប់អ្នកដែលចូលចិត្តទស្សនាប្រភេទរឿងខ្លីៗដែលមានតួអង្គរៀបរាប់វែកញែករឿងរ៉ាវប្លែកៗបែបអបិយជំនឿដែលពួកគេបានដឹង និងបានជួបប្រទះតាមរយៈរូបភាពផ្សេងៗដូចជាការអានសៀវភៅការរៀននៅសាលាការជួបជាមួយមិត្តភ័ក្ដិ និងបទពិសោធន៍នៅក្នុង Social Media។
ជាកម្មវិធីប្រមូលផ្ដុំដោយព័ត៌មានកម្សាន្តដ៏សម្បូរបែប។ យើងនឹងនាំអ្នកទាំងអស់គ្នាស្វែងយល់នូវរឿងរ៉ាវប្រចាំថ្ងៃ របស់តារាល្បីៗទាំងថ្នាក់ជាតិ-អន្តរជាតិ តំបន់ទេសចរណ៍ស្អាតៗ និងព័ត៌មានកម្សាន្តប្លែកៗជុំវិញពិភពលោក។
ជាកម្មវិធីដែលប្រមូលផ្ដុំចងក្រងយ៉ាងលម្អិត ពីប្រវត្តិសិល្បករ-សិល្បការិនីល្បីៗនៅជុំវិញពិភពលោក។ នៅក្នុងកម្មវិធីនេះ នឹងនាំអ្នកទស្សនាដឹងនូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន នៅពីក្រោយភាពល្បីល្បាញ និងការបាត់មុខពីវិស័យសិល្បៈនៃសិល្បករទាំងនោះ។
កម្មវិធីតាមចិត្ត ម៉ូម៉ូ ជាតួអង្គម្នាក់ដើរតួជាមិត្តភ័ក្ដិរបស់អ្នកទស្សនា ដែលនាងនឹងនិយាយពីបទពិសោធន៍អាហារថ្មីៗ និងកន្លែងដើរលេងប្លែកៗ ក្នុងក្រុងភ្នំពេញ។ កម្មវិធីនេះ មិនមែនផ្ដោតតែលើការបង្ហាញពីអាហារមួយមុខប៉ុណ្ណោះទេ វាជាបទពិសោធន៍ Vlog ខ្លីរបស់ក្មេងស្រីម្នាក់បង្កើតឡើងក្នុងបំណងអោយអ្នក ទស្សនាស្គាល់ពីអ្វីដែលនាងចូលចិត្ត ហើយអាចទទួលបានព័ត៌មានគ្រប់ជ្រុងពីកន្លែងទាំងនោះ។
ភ្នាក់ងារស៊ីកាដា (CICADA Agent) គឺជាភាពយន្តកំប្លែងបែបយុវវ័យនិយាយពីការបើកអាជីវកម្មខ្នាតតូចមួយ ដែលមានសេវាកម្មរៀបចំកម្មវិធី និងជំនាញទីផ្សារឌីជីថល ដោយមានបុគ្គលិក៦នាក់ មានអត្តចរិក និងជំនាញផ្សេងៗគ្នា ។ លោកធីម ប៉ គឺជា CEO ពុលអាវធំ ជាបុគ្គលខ្វះបទពិសោធន៍ និងឲ្យតម្លៃទ្រឹស្តីច្រើនជាងការអនុវត្តន៍ ។ លោកភី ភូ បុគ្គលិកច្បាស់លាស់ខ្លាំងកាន់ខាងផ្នែកប្រតិបត្តិការជាមនុស្សឈាមត្រជាក់មិនសូវយល់មុខអ្នកណា ធ្វើឱ្យគ្រប់គ្នាមិនសូវចូលចិត្តជាពិសេសគឺស្រីគុជ បុគ្គលិកផ្នែកជំនួយការទូទៅ។ ស្រីគុជ ពូកែអួតចេះសព្វចេះគ្រប់ទាំងមិនដឹងថាច្បាស់លាស់មួយណាឱ្យប្រាកដតែឧស្សាហ៍ព្យាយាម តែងនិយាយដើមភី ភូសឹងតែរាល់ថ្ងៃជាមួយនឹងដេវីដ អ្នកទទួលខុសត្រូវផ្នែកមាតិកា។ ដេវីដ ត្បិតតែពូកែរកគំនិតថ្មីៗទាំងទំនងនិងអត់ទំនង ក៏មានបញ្ហាផ្ទាល់ខ្លួននៅក្នុងគ្រួសារដែលប៉ះពាល់ដល់ការងារផងដែរ មិនខុសពីវាចា បុគ្គលិកផ្នែកទំនាក់ទំនងអតិថិជន ជាស្រីស្អាតប្រចាំក្រុមហ៊ុននោះទេ។ ក្រៅពីបញ្ហាគ្រួសារ វាចាក៏មានរឿងមិនចេះតិចនៅក្រុមហ៊ុនដែរ ព្រោះនាងជាស្រីស្អាត អីចឹងហើយតែងមានអតិថិជនតាមញ៉ែរហូតមានរឿងឈ្លោះគ្នាក្នុងក្រុមហ៊ុនជាមួយធីម ប៉ផង ប៉ះពាល់ផ្លូវអារម្មណ៍វណ្ណរ៉ុង អាយធីក្រអើតក្រទម ដែលលួចស្រឡាញ់វាចា។ ពួកគេតែងតែឈ្លោះគ្នា តែសហការគ្នាបានយ៉ាងល្អក្នុងការបំពេញការងារជាក្រុម។ ពួកគេបានយល់ឃើញថាឱ្យតែមានឆន្ទៈ ខិតខំប្រឹងប្រឺងធ្វើការ មានជំនាញនិងក្តីស្រម៉ៃរួមគ្នា នោះនឹងអាចសម្រេចបាននូវគោលដៅរួមមួយរបស់ក្រុមហ៊ុន ហើយនឹងធ្វើឱ្យអាជីវកម្មទទួលបានជោគជ័យ។ ក៏ប៉ុន្តែភាពជាក់ស្តែងមិនដូចជាការគិតនោះទេ កង្វះបទពិសោធនិងជំនាញជាក់លាក់ សកម្មភាពស្តែងចេញពីបុគ្គលិកលក្ខណៈ ភាពក្មេងខ្ចីក្នុងការប្រឈមនឹងឧបសគ្គ របៀបក្នុងការដោះស្រាយបញ្ហាក្នុងក្រុមនិងបញ្ហាជាមួយអតិថិជន បានធ្វើឱ្យក្រុមហ៊ុនរបស់គេនៅទីបំផុតឈានដល់ការផ្អាកមួយរយៈ…។
ព្រះនាងកង្កែប ជាសាច់រឿង និយាយពីយុវវ័យមួយក្រុម ធ្វើការក្នុងការិយាល័យស្ថាបត្យកម្ម និង Interrior design។ ព្រះនាងកង្កែប ជាបុគ្គលិកចូលចិត្តជួយ និងយកចិត្តទុកដាក់មនុស្សជុំវិញខ្លួន ប៉ុន្តែអត្តចរិតរបស់នាងកង្កែប បែរជាមិនត្រូវចិត្តនឹងតួអង្គប្រុសទៅវិញ។ ទោះយ៉ាងណាក៏ដោយ ទង្វើល្អរបស់នាងកង្កែប បានធ្វើឲ្យកម្លោះសង្ហាក្នុងការិយាល័យរបស់នាង ដណ្ដើមយកបេះដូងនាងបន្តិចម្ដងៗ បូករួមទាំងតួឯកប្រុសផងដែរ។ ព្រះនាងកង្កែប ជាខ្សែភាពយន្ដ ផលិតដោយ AMS Infotainment មាន ២០ ភាគ សម្រាប់ផ្សាយទស្សនា ក្នុងមួយភាគពី ១៥ នាទី ទៅ ២០ នាទី។
ព្រះនាងកង្កែប បង្កើតឡើងក្នុងគោលបំណង ចង់បង្ហាញពីទិដ្ឋភាពពិតរបស់យុវវ័យ ដែលចាប់ផ្ដើមប្រឡូកចូលវិស័យការងារលើកដំបូង។ ជាធម្មតាជីវិតការងារ តែងមានមនុស្សជាច្រើនប្រភេទ ធ្វើការជាមួយគ្នា ហើយយុវវ័យបច្ចុប្បន្ននេះ មានសមត្ថភាពច្រើន និងខ្លាំងរៀងៗខ្លួន ប៉ុន្តែពេលខ្លះពួកគេអាចនឹងខ្វះចន្លោះផ្នែកណាមួយក្នុងការធ្វើការជាមួយអ្នកផ្សេងទៀត។ ដូច្នេះបូកផ្សំនឹងជីវិតការងារ និងស្នេហាបែបយុវវ័យ « ព្រះនាងកង្កែប » បង្កើតឡើងដើម្បីបង្ហាញអ្នកទស្សនាពីទស្សនៈវិជ្ជមានក្នុងជីវិតការងារ និងស្នេហាបែបយុវវ័យ។ អតិថិជនគោលដៅក្នុងខ្សែភាពយន្ដនេះ ផ្ដោតសំខាន់តែលើយុវវ័យ អាយុចាប់ពី ១៨ ដល់ ២៥ ឆ្នាំ។
នយាត្រា ជាកម្មវិធីកំសាន្តបែបដំណើរកំសាន្តផ្សងព្រេងរវាងតួអង្គ ២ នាក់ ដែលពួកគាត់បានទទួលបេសកកម្ម ក្នុងកម្មវិធី វនយាត្រា ក្នុងការរុករកស្វែងរក ធ្វើដំណើរឆ្ពោះទៅកាន់តំបន់ធម្មជាតិ ដ៏ស្រស់ស្អាតជាច្រើន ទូទាំងប្រទេសកម្ពុជា។
មិនត្រឹមតែនាំអ្នកទាំងអស់គ្នាអោយស្គាល់ក៏ដូចជា ទស្សនាតំបន់ កំសាន្ត បែបធម្មជាតិដ៏ល្អអស្ចារ្យនោះទេពួកគាត់ក៏ នឹងបង្ហាញផងដែរអំពីតិចនិក ក៏ដូចជាគន្លឹះសំខាន់ៗ ជាច្រើនផងដែរ ពីការរៀប ចំខ្លួន ក៏ដូចជាការរៀបចំ សំភារៈសំរាប់ទុកប្រើប្រាស់ ជាជំនួយក្នុងការ ដើរកំសាន្ត ក្នុងព្រៃ កោះ សមុទ្រ ទន្លេ ជ្រោះ ព្រែក ដងស្ទឹង ដងអូរ ផងដែរ។
បន្ថែមពីលើនេះតួអង្គទាំង២ និងចែករំលែក នូវបទ ពិសោធន៍ល្អៗការយល់ដឹង បន្ថែមអំពី បរិស្ថាន ជំរុញ អោយមាន ការថែរក្សា ក៏ដូចជាការ ស្រលាញ់បរិស្ថាន យល់ដឹង បន្ថែមពី គុណសម្បត្តិ គុណតំលៃ នៃ សម្បត្តិ ធម្មជាតិ និង ជីវភាព ទំនៀម ទំលាប់របស់ប្រជាជនក្នុងតំបន់ និង សហគមន៍ ផងដែរ។
កម្មវិធីបង្ហាញភាពច្នៃប្រឌិត ក្នុងការបង្កើតជាសិល្បៈក្នុងការស្លៀកពាក់ប្រចាំថ្ងៃដល់យុវវ័យកម្ពុជា។ រាល់គំនិតថ្មីៗ សុទ្ធតែចេញពីអ្នករចនាម៉ូតក្មេងៗ និង Instagram celebrity។ មិនត្រឹមតែអ្នកផ្ដល់គំនិតថ្មីៗនោះទេ កាឡៃម៉ូត ក៏ជាកន្លែងមួយដែលប្រមូលផ្ដុំ និងលើកតម្កើងអ្នករចនាម៉ូតក្នុងស្រុកខ្មែរ ឲ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីមហាជនផងដែរ។
កម្មវិធី “ចង់ដឹងរឿងគេ” រដូវកាលទី១ គឺជាកម្មវិធីសំភាសន៍ ជជែកកម្សាន្តបែបយុវវ័យ ដែលនាំយកនូវភាពសប្បាយរីករាយ បំផ្លាញអស់ទុក្ខកង្វល់ ភាពតានតឹង តាមរយៈការចង់ដឹងរឿង ការលេងហ្គេមសប្បាយៗ ការទទួលពិន័យហួសចិត្តៗ ពីតារាកិត្តិយស ដែលមានសមត្ថភាព ប្លែកៗ លើសពីការរំពឹងទុក សាមញ្ញ តែទាក់ទាញ គ្រប់រឿងរ៉ាវ របស់តារាកិត្តិយស នឹងត្រូវលាតត្រដាងនៅក្នុងកម្មវិធី។ គោលគំនិតសំខាន់គឺចង់បង្ហាញ់ពីទេពកោសល្យតារាកិត្តិយសដែលខុសប្លែកពីអ្នកដទៃ ព្រមទាំងផ្តល់កិច្ចសំភាសន៍ដែលគិតបែបវិជ្ជាកម្សាន្តសប្បាយរីករាយ ។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព ដែលនេះគឺជាកត្តាដែលធ្វើអោយការរស់នៅរបស់មនុស្សបច្ចុប្បន្ន ប្រឈមមុខទៅនឹងការកើតជំងឺផ្សេងៗ ម្យ៉ាងវិញទៀត ដោយសារតែកំណើនប្រជាជនធ្វើអោយតម្រូវការម្ហូបអាហារនិងរបស់ប្រើប្រាស់ផ្សេងៗមានការកើនឡើង ជាហេតុធ្វើអោយការដាំដុះឬការផលិតអាហារនិងរបស់ប្រើប្រាស់ផ្សេងៗបន្ថែមនូវសារធាតុគីមីដែលប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគនិងប្រើប្រាស់។ Green Box គឺជាកម្មវិធីមួយដែលផ្តោតលើបញ្ហាសុខភាពជាចំបង ក្នុងកម្មវិធីនេះនឹងនិយាយពីអត្ថប្រយោជន៍នៃបន្លែផ្លែឈើ របបអាហារ គន្លឹះសុខភាព និង ផលប៉ះពាល់ផ្សេងៗ ដើម្បីអោយទស្សនិកជនទទួលបានចំណេះដឹងពីការថែទាំសុខភាព។
ការថែទាំសុខភាពគឺជារឿងសំខាន់សម្រាប់មនុស្សគ្រប់រូប។ សុខភាពត្រូវបានគេផ្តល់តម្លៃនិងចាត់ចំណាត់ថ្នាក់លេខ១សម្រាប់ការរស់នៅរបស់មនុស្ស ក៏ប៉ុន្តែដោយសារតែកត្តាជីវភាព និងភាពមមាញឹកនៃការប្រកបអាជីវកម្ម ឬ ការបំពេញការងារប្រចាំថ្ងៃ ធ្វើអោយមនុស្សភាគច្រើនមិនសូវបានខ្វល់ខ្វាយ ឬ ភ្លេចពីការថែទាំសុខភាព។
មិនថាអ្នកប្រកបរបរទទួលទានអ្វី អ្នករកប្រាក់ចំណូលបានច្រើនកំរិតណា សុខភាពរបស់អ្នកគឺជារឿងសំខាន់បំផុតដែលអ្នកត្រូវតែដឹង និងអនុវត្តថែទាំ។
ស្ទូឌីយ៉ូ១១ COVER ៖ បង្កើតឡើងបែបច្នៃប្រឌិតឡើងវិញពីសាច់ភ្លេង និងការច្រៀងដោយរក្សានូវទម្រង់បទចម្រៀងម្ចាស់ដើមទាំងស្រុង។ មាតិកានេះ នឹងបញ្ជ្រាបអត្ថន័យ និងរូបភាពនៃគ្រប់រឿងរ៉ាវរបស់ជិវិតយុវវ័យ ដោយបន្ថែមនូវការអប់រំបែបប្រយោល រួមជាមួយការបង្ហាញទីតាំងស្រស់ស្អាតនានា ដើម្បីជាគ្រឿងកំដរអារម្មណ៍ដល់អ្នកស្ដាប់ និងអ្នកទស្សនា ឲ្យបានធូរស្រាលជាប្រចាំថ្ងៃ។
កម្មវិធីអផ្សុក ជាបណ្ដុំមាតិកាឌីជីថលបែបកម្សាន្ដប្លែកៗសម្រាប់អ្នកទស្សនាក្រោយពីការមមាញឹកពីការងារ សម្រាកនៅផ្ទះទំនេរ អាចទស្សនាកម្មវិធីអផ្សុកក្នុងការផ្ដល់ជាគំនិតថ្មីៗ ដើម្បីបង្កើតជាមុខម្ហូបងាយៗច្រើនប្រភេទផ្សេងៗគ្នា ។
មិនត្រឹមតែបង្ហាញពីវិធីធ្វើម្ហូបនោះទេ អផ្សុកក៏នឹងបង្ហាញពីមាតិកាជាច្រើនទៀតដែលពាក់ព័ន្ធនឹងការច្នៃវត្ថុប្រើប្រាស់(DIY) ដែលមានស្រាប់នៅក្នុងផ្ទះ ឬរបស់ប្រើប្រាស់ដែលត្រូវបានបោះចោល យកមកកែច្នៃឲ្យក្លាយជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ឡើងវិញផងដែរ។
កម្មវិធីផ្ដល់ចំណេះដឹងខ្លីៗ បង្កើតឡើងដើម្បីផ្ដល់ជាការយល់ដឹងមួយ ចំណាយពេលតិច លើមាតិការអនឡាញ។ មាតិការដែលមកនិយាយមានច្រើនបែបដូចជា ចំណេះដឹងអបិយជំនឿ ការអប់រំ និងវប្បធម៌ប្រពៃណីជាដើម។ រាល់ចម្ងល់ពិតឬមិនពិត ដែលមានការបកស្រាយច្បាស់លាស់ ពីប្រភពនៃប្រធានបទ។
ព័ត៌មានសង្ខេប





































Account
Security
Favourite Content