បង្ហាញមុខវេជ្ជបណ្ឌិតខ្មែរ ៣រូប និងក្រុមគ្រូពេទ្យ ជួយវះកាត់សង្គ្រោះទារក ដៃ ៤ ជើង៤ ឱ្យមានជីវិតប្រក្រតីវិញ

ទារកចម្លែកកើតមកមានអវៈយវៈខុសប្រក្រតី មានដៃ ៤ ជើងបួន និង មិនមានរន្ធគូទ មានទីកន្លែងកំណើត នៅខេត្តបាត់ដំបងនោះ បានក្លាយជាទារកដែលមានជីវិតប្រក្រតីឡើងវិញ ក្រោយការជួយសង្គ្រោះវះកាត់ ចំនួន ៤ លើក ដោយក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យនៃប្រទេសកម្ពុជា។ ដំណឹងដ៏រីករាយនេះ បានធ្វើឱ្យប្រជាជនកម្ពុជា ទះដៃសាទរ និងអបអរ ចំពោះឪពុកម្ដាយទារក ពិសេសទារកផ្ទាល់ ដែលអាចមានជីវិតរស់នៅជាមួយកាយសម្បទា ប្រក្រតីវិញ។ ពិសេសបំផុតនោះ គឺមានការកោតសរសើរជាខ្លាំង ចំពោះសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជា ដែលអាចវះកាត់រហូតទទួលបានជោគជ័យបែបនេះ។

បើតាមទំព័រហ្វេសប៊ុកផេក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា គឺជាអ្នកជួយសង្គ្រោះទារកខាងលើនេះ។ ក្នុងនោះ អ្នកដែលដឹកនាំវះកាត់ រួមមាន៖

១.លោកសាស្ត្រាចារ្យ កែវ សុខា

២.លោកវេជ្ជបណ្ឌិតឯកទេស ប៉ុន ឡាឌីន

៣.លោកវេជ្ជបណ្ឌិតឯកទេស អៀន សារិន

ក្រៅពីនេះ នៅមានក្រុមគ្រូពេទ្យសណ្តំ គ្រូពេទ្យជំនួយការវះកាត់, សង្រ្គោះក្រោយសណ្តំ, ឡាបូ, រូបភាពវេជ្ជសាស្រ្ត ដែលបានជួយក្នុងការងារវះកាត់ជួយសង្រ្គោះទារក មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលកើតមកមានអវៈយវៈខុសប្រក្រតីទទួលបានជីវិតប្រប្រតីឡើងវិញបន្ទាប់ពីបានធ្វើការវះកាត់ ៤លើក។ ក្នុងនោះរួមមានលើកទី១ វះកាត់យកអវៈយវៈលើ១គូរ(ដៃ)ចេញ, លើកទី២ វះកាត់ដោយចោះពោះវៀនធំដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy)បណ្តោះអាសន្ន, លើកទី៣ វះកាត់យកអវៈយវៈក្រោម១គូរ(ជើង)ចេញ និង លើកទី៤គឺ វះកាត់យកឆ្អឹង Pubis ដែលខូចទំរង់ពីកំណើតចេញ។

ក្រោយការព្យាបាលដោយវះកាត់ទាំង៤លើករួចមក នៅព្រឹកថ្ងៃអង្គារ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទារករូបនេះ បានត្រលប់ទៅផ្ទះវិញជាមួយស្នាមញញឹម សុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ។ សូមបញ្ជាក់រាល់ការព្យាបាលទាំងអស់គឺ ឥតគិតថ្លៃសម្រាប់គ្រប់ៗគ្នាដោយគ្មានការរើសអើង អរគុណមូលនិធិគន្ធបុប្ផាស្វីស និង មូលនិធិគន្ធបុប្ផាកម្ពុជា អរគុណសប្បុរសជនគ្រប់ៗរូបដែលតែងតែគាំទ្រដល់ការដំណើរការមន្ទីរពេទ្យគន្ធបុប្ផា៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

វិទ្យាល័យព្រះអង្គឌួង បានធ្វើមុនគេនូវ “ប្រអប់ទុកទូរសព្ទ” របស់សិស្សក្នុងម៉ោងរៀន

កាលពី​ម្សិលមិញ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ណែនាំ​ឲ្យ​លោក​គ្រូ​អ្នក​គ្រូ​ទាំងអស់ ដក​យក​ទូរសព្ទ​ដៃ​ពី​សិស្ស​សាលា

ម្ចាស់ស្នាដៃសៀវភៅ The Man Who stole the gods នឹងបង្ហាញវត្តមាននៅកម្ពុជា

ម្ចាស់​ស្នាដៃ​សៀវភៅ «The Man Who stole the gods» នឹង​បង្ហាញ​វត្តមាន​ដោយ​ផ្ទាល់​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ចែក​រំលែក និង​បក​ស្រាយ​រឿងរ៉ាវ​នៃ​ការ​លួច​និង​ជួញ​ដូរ​វត

“រឿងរ៉ាវក្មេងប្រុសកម្សត់ AI” ក្លាយជាអន្ទាក់ផ្លូវចិត្ត បោកប្រាស់យកប្រាក់ពីមនុស្សចាស់នៅចិន

មនុស្សចាស់នៅប្រទេសចិនចាញ់បោកវីដេអូដែលបង្កើតដោយ AI ដោយជួយទិញទំនិញដែលមានតម្លៃខ្ពស់ជាងទីផ្សារ ខណៈជនខិលខូចអាចរកប្រាក់កម្រៃចន្លោះ ២ ០០០ ទៅ ៣ ០០០ យ៉ន់

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតកំពុងវាយលុកប្រព័ន្ធទូទឹកកកផ្សារទំនើបទូទាំងអឺរ៉ុប ស្របពេលប្រទេសជាច្រើនប្រកាសឱ្យប្រជាជនទិញស្បៀងត្រៀមទុក

ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតបានវាយលុកលើហាងទំនិញគ្រឿងទេស និងផ្សារទំនើបនានានៅក្នុងប្រទេសអឺរ៉ុបយ៉ាងហោចណាស់ចំនួនប្រាំបួន កាលពីថ្ងៃចន្ទ ដែលបានជំរុញឱ្យសហភាព

បុរសចិនម្នាក់ប៉ងធ្វើអត្តឃាតក្រោយបែកធ្លាយវីដេអូអាក្រាត និងទិន្នន័យផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីធ្លាក់ចូលក្នុងអន្ទាក់ Romance Scam

ថ្មីៗនេះយោងតាមតម្រុយរាយការណ៍ពីប្រជាពលរដ្ឋ សមត្ថកិច្ចប៉ូលិសទីក្រុង Huludao ខេត្ត Liaoning បានបំបែកក្រុមឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងអំពើទុច្ចរិតថ្មីមួយដែលដឹកនាំដោយ

ឱកាសសម្រាប់អ្នក Single! ហ្វាំងឡង់ផ្តល់ដំណើរកម្សាន្តឥតគិតថ្លៃដល់អ្នកឥតគូ មកស្វែងរកស្នេហ៍ពិតលើទឹកដីប្រទេសខ្លួន

ប្រទេសហ្វាំងឡង់កំពុងស្វែងរកអ្នកនៅលីវពីជុំវិញពិភពលោកចំនួន ១៦ នាក់ ដែលស្ម័គ្រចិត្តចូលរួមដំណើរកម្សាន្តដោយឥតគិតថ្លៃរយៈពេល ៤ ថ្ងៃ ដើម្បីធ្វើការណាត់ជួបបែប Blind date

មាលា ជាប់ក្នុងបញ្ជីឈ្មោះបេក្ខភាព The 100 most beautiful faces 2026 ពី វេទិកា​កម្សាន្ត TC Candler

កូន​ខ្មែរ​កាត់​បារាំង Mélia Constantin ត្រូវ​បាន TC Candler ដែល​ជាវេទិកាកម្សាន្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក បាន​ជ្រើសរើស​ឲ្យ​មាន​ការ​បោះឆ្នោត ដើម្បី​ក្លាយ​ជា​បេក្ខ

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ



Leave a Reply

Your email address will not be published.Required fields are marked *