​កុំគិតច្រើន! មនុស្សឆ្លាតនឹងមិនយករឿងទាំង ៦ តូចៗនេះទុកដាក់ក្នុងជីវិតនាំឈឺក្បាលទេ

ជាធម្មតាមនុស្សយើងមិនចាំបាច់តែរឿងធំដុំនោះទេ សូម្បីតែស្ដាប់ឮនូវរឿងតូចៗមួយចំនួនក៏អាចធ្វើឱ្យយើងចាប់ផ្ដើមគិតច្រើនបានមួយរយៈដែរ។ ការយកបញ្ហាច្រើនពេកមកដាក់ក្នុងខួរក្បាលមិនបានជួយឱ្យជីវិតយើងប្រសើរឡើងទេ ហើយនេះក៏បានជាទង្វើដែលមនុស្សឆ្លាតធ្វើនោះដែរ។ ដូច្នេះឆ្លៀតពេលនេះ AMS នឹងមកចែករំលែកនូវរឿងតូចៗទាំង ៦ ដែលមនុស្សឆ្លាតមិនយកមកគិតនាំឈឺក្បាលនោះទេ៖

១. ភាពល្អឥតខ្ចោះ

ភាពល្អឥតខ្ចោះ ថ្វីបើមើលពីខាងក្រៅវាគឺពិតជាអស្ចារ្យដែលមនុស្សជាច្រើនតែងប្រាថ្នាចង់បាន ប៉ុន្តែជាក់ស្ដែងវាមិនបានធ្វើឱ្យជីវិតមានគោលដៅច្បាស់លាស់នោះទេ។ វាអាចធ្វើឱ្យយើងបាត់បង់ឆន្ទៈក្នុងការតស៊ូជម្នះឧបសគ្គក្នុងជិវិត ថែមទាំងឃុំខ្លួនឯងឱ្យវិលវល់រកកន្លែងឈប់មិនឃើញទៀតផង។ ដូច្នេះត្រូវចងចាំថាក្នុងជីវិតមនុស្ស គ្មានអ្នកណាដែលល្អឥតខ្ចោះនោះទេ ហើយចាំបាច់ក៏ត្រូវមានកំហុសកើតឡើងដែរដោយសារកំហុសគឺមេរៀនបង្រៀនឱ្យជីវិតកាន់តែរឹងមាំ និងខិតទៅរកភាពជោគជ័យ។

២. ការបរាជ័យ

មិនមានមនុស្សម្នាក់ណាដែលមិនចង់ឱ្យជិវិតរបស់ខ្លួនជួបតែរឿងជោគជ័យ និងរលូនគ្រប់យ៉ាង ប៉ុន្តែជៀសមិនផុតនោះទេជីវិតត្រូវជួបរឿងបរាជ័យខ្លះគឺជារឿងធម្មតាប៉ុណ្ណោះ។មានមនុស្សជាច្រើនមានការភ័យខ្លាចជាមួយនឹងការបរាជ័យ ប៉ុន្តែភាពភ័យខ្លាចនេះហើយគឺជាឧបសគ្គដែលចាំរារាំងយើងមិនឱ្យឈានជំហានទៅរកភាពជោគជ័យ។ ដូច្នេះកុំខ្លាចនឹងសាងកំហុសព្រោះយើងនឹងទទួលបានបទពិសោធន៍ធ្វើឱ្យខ្លួនឯងរឹងមាំ ថែមទាំងមិនខ្លាចព្យុះភ្លៀងទៀតផង។

៣. ការច្រណែន

ជាទូទៅមនុស្សម្នាក់ណាក៏មានអារម្មណ៍ច្រណែនដូចគ្នាដែរ ប៉ុន្តែខុសត្រង់ថាតើយើងគួរគ្រប់គ្រងអារម្មណ៍មួយនេះតាមរបៀបណា។ ប្រសិនបើបណ្ដោយឱ្យអារម្មណ៍ច្រណែនអាចគ្របដណ្ដប់លើចិត្តខ្លាំងពេក នោះភាពអស់សង្ឃឹម និងការខកចិត្តក៏កើតមានឡើងជាមួយគ្នាដែរ។ ដូច្នេះត្រូវផ្ដោតលើតែខ្លួនរបស់យើងឱ្យបានច្រើន​ធ្វើយ៉ាងណាអភិវឌ្ឍន៍ខ្លួនឯងឱ្យប្រសើរទើបជារឿងត្រូវយកខួរក្បាលមកគិត។

៤. សម្ភារនិយម

ជាការពិតសម្ភារនិយមអាចធ្វើឱ្យយើងមានអារម្មណ៍រីករាយ និងក្ដីសុខមែន តែត្រឹមមួយរយៈពេលខ្លីប៉ុណ្ណោះ។ យ៉ាងណាក្ដីសុខដែលយើងទាំងអស់គ្នាត្រូវការពិតប្រាកដគឺរយៈពេលវែងអស់មួយជីវិត។ ដូច្នេះមុននឹងចំណាយទៅលើសម្ភារនិយមគួរតែគិតឱ្យច្បាស់ជាមុនសិនថាពិតជាតម្រូវការខ្លាំង និងមានន័យយ៉ាងណាសម្រាប់ខ្លួនឯង ជាពិសេសមិនត្រូវរំពឹងថាសម្ភារទាំងនោះអាចធ្វើឱ្យយើងរីករាយបានពេញមួយជីវិតនោះទេ។

៥. រឿងរ៉ាវអ្នកដទៃ

ការយកខួរក្បាលទៅគិតរឿងអ្នកដទៃមិនមានប្រយោជន៍អ្វីនោះទេ រឹតតែមិនមានអ្វីចំណេញសម្រាប់ខ្លួនឯង។ ផ្ទុយទៅវិញ វាមានតែជះឥទ្ធិពលមិនល្អ ឬរំខានផ្លូវចិត្តរបស់យើងតែប៉ុណ្ណោះ។ មិនត្រឹមប៉ុណ្ណេះ វាក៏អាចធ្វើឱ្យយើងឈានដល់ដំណាក់កាលមួយដែលគ្រប់គ្រងខ្លួនឯងលែងបានរហូតដល់បញ្ចេញទង្វើ ឬនិយាយពាក្យសម្ដីមិនសមរម្យណាមួយដោយមិនរំពឹងទុក។ ដូច្នេះអាចគិតមើលបានថាតើការបាត់បង់តម្លៃដោយសាររឿងអ្នកដទៃពិតជាស័ក្ដិសមដែរ ឬទេ?

៦. កំហុសអតីតកាល

ការរស់នៅត្រាំត្រែងជាមួយនឹងកំហុសអតីតកាលមិនបានធ្វើឱ្យជីវិតរកឃើញភាពល្អប្រសើរជាងមុនឡើយ។ វាមានតែទាញឱ្យអារម្មណ៍របស់យើងកាន់តែតានតឹង និងដុនដាបប៉ុណ្ណោះ។ ដូច្នេះហើយយើងគួរតែអនុញ្ញាតឱ្យខ្លួនឯងដើរចេញពីកំហុស ហើយចាត់ទុកជាមេរៀនដើម្បីឈានជំហានទៅរកភាពល្អប្រសើរ។ ជាងនេះទៅទៀត ប្រសិនបើយើងចំណាយពេលវេលាកាន់តែច្រើនលើការរស់នៅក្នុងអតីតកាលច្រើន​ នោះពេលវេលាទទួលក្ដីសុខ និងសុភមង្គលក៏មានកាន់តែតិច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la



Leave a Reply

Your email address will not be published.Required fields are marked *