រាជធានីភ្នំពេញជាប៉ូលសេដ្ឋកិច្ចទី១ និងជាបេះដូងនៃប្រទេសកម្ពុជា កំពុងមានសន្ទុះការរីកច្រើនកាន់តែខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ សំណង់អគារខ្ពស់ៗ បានលេចឡើងច្រូងច្រាង រាប់ពាន់អគារ អមដោយការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប។ ជាក់ស្ដែងទិដ្ឋភាពប៉ុន្មានសន្លឹកខាងក្រោមនេះ គឺបង្ហាញការអភិវឌ្ឍន៍ ក្រោមម្លប់សន្តិភាព មានអគារពាណិជ្ជកម្ម អគារស្នាក់នៅ អគាររដ្ឋាភិបាល ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ មានសួនច្បារ រុក្ខជាតិបៃតងខ្ចី កាន់តែលើកសម្រស់រាជធានីភ្នំពេញកាន់តែស្រស់ត្រកាលថែមទៀត។

តាមរបាយការណ៍ ពីអភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ឱ្យដឹងថា៖ គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗ ចំនួន ១.៦០៣អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ។

ក្នុងឆ្នាំ២០២១ កន្លងទៅ ទោះបីមានផលប៉ះពាល់ពីវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩ ក៏រាជធានីភ្នំពេញនៅតែបន្តទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជន រហូតដល់ទៅចំនួន ១.០៥០ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ពាន់លានដុល្លាអាមេរិក បន្ថែមទៀត ធ្វើឱ្យរាជធានីភ្នំពេញកាន់តែមាន ភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ៕
ទស្សនាទិដ្ឋភាពសម្រស់រាជធានីភ្នំពេញដូចខាងក្រោម៖
































Account
Security
Favourite Content