តស់! ណាត់គ្នា ទៅស្វែងយល់ពិភពនៃបច្ចេកវិទ្យា ស្វែងរកដំណោះស្រាយនវានុវត្តន៍ និងបង្កើតបណ្តាញទំនាក់ទំនងជាមួយអ្នកជំនាញ នៅក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិឡើងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៤ រហូតដល់ថ្ងៃទី ២៦ ខែមីនា ២០២៤នេះ។

ក្រោមគំនិតផ្ដួចផ្ដើម រៀបចំឡើងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ «ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមប្រធានបទ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»។

ព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ នៅក្នុងឆ្នាំ ២០២៤ នេះកាន់តែពិសេស និងកាន់តែគួរឱ្យចាប់អារម្មណ៍។ ក្នុងនោះមានកម្មវិធីសំខាន់គួរឱ្យកត់សម្គាល់ចំនួន ៥ រួមមាន៖ ពិព័រណ៍បច្ចេកវិទ្យា និងគ្រឿងឧបករណ៍កម្មន្តសាល, ពិព័រ័ណ៍វិទ្យាសាស្ត្រ, វេទិកាពិភាក្សាស្ដីពីបច្ចេកវិទ្យា, ពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជាឆ្នើម និងកម្មវិធីពានរង្វាន់នវានុវត្តន៍សម្រាប់វិស័យសាធារណៈ។
នេះជាឱកាសដ៏ល្អមួយសម្រាប់ម្ចាស់សហគ្រាស ធុនតូច និងមធ្យមទាំងអស់ មានឱកាសអាចពង្រីកអាជីវកម្ម។ ជាពិសេសគឺបានស្វែងយល់កាន់តែច្បាស់អំពីអ្វីទៅដែលហៅថា STEM។

ដោយឡែកនៅក្នុងឆ្នាំនេះ បណ្ដាញសារព័ត៌មាន AMS ក៏មានវត្តមាននៅទីនោះដែរ។ ក្រុមការងារ AMS បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយអ្នកគាំទ្រដោយផ្ទាល់នៅទីនោះ ដើម្បីបង្ហាញពីសេវាកម្ម ក៏ដូចជាផលិតផលទាំងឡាយរបស់ AMS។ កាន់តែពិសេសនោះ បងប្អូនដែលអញ្ជើញទៅដល់តង់របស់ AMS នឹងបានទទួលព័ត៌មានច្បាស់អំពីឱកាសការងារសម្រាប់យុវជន និស្សិត ដែលមានបំណងចង់ក្លាយជាសមាជិកគ្រួសាររបស់ AMS។ ដូច្នេះកុំភ្លេចណា៎! ជួបគ្នានៅទីនោះ AMS នៅតង់លេខ D5D ៕























Account
Security
Favourite Content