១០សញ្ញាបង្ហាញថាអ្នកជា People Pleaser (រស់នៅផ្គាប់ចិត្តអ្នកដទៃ) និងវិធីជួយសង្គ្រោះខ្លួនឯងមកវិញ

ធ្លាប់អត់? ព្យាយាមផ្គាប់ចិត្តអ្នកដទៃ តែងតែគិតពីអ្នកដទៃមុនខ្លួនឯង ព្រោះក្រែងចិត្ត ចង់ឱ្យគេពេញចិត្ត និងសប្បាយចិត្ត។ ត្បិតតែជាធម្មតាការមានចិត្តល្អ និងជួយអ្នកដទៃគឺជារឿងល្អ ប៉ុន្តែ​ប្រសិន​បើ​ខ្លាំង​ពេក វា​អាច​នឹង​ក្លាយ​ទៅ​ជា​ “យើងតាមចិត្តអ្នកដទៃតែមិនគប្បីនឹង​ខ្លួន​ឯង” រហូត​ដល់​ពេល​ខ្លះ​​ធ្វើ​ឱ្យ​មានអារម្មណ៍​បាក់​ទឹក​ចិត្ត ស្ត្រេសតានតឹង និងថប់បារម្ភ ដែលយើង​អាច​ហៅមនុស្ស​ដែល​មាន​អាការបែប​នេះ​ថា People Pleaser។

🟥តើ People Pleaser មានន័យយ៉ាងណា?

People Pleasers គឺជាមនុស្សដែលព្យាយាមធ្វើឱ្យអ្នកដទៃសប្បាយចិត្ត ព្យាយាមផ្គាប់ចិត្តអ្នកដទៃ ទោះបីជាអ្វីដែលកំពុងធ្វើនោះគឺជាលះបង់ពេលវេលា ឬធនធានដ៏មានតម្លៃរបស់ខ្លួនក៏ដោយ។

មនុស្ស​ដែល​ជា​ People Pleaser ច្រើន​តែ​ខ្វះ​ការពេញចិត្តចំពោះ​ខ្លួន​ឯង (Self-esteem) ជារឿយៗមានទំនោរចូលចិត្តភាពឥតខ្ចោះ ដូចជាហាត់សមនិយាយអ្វីមុននឹងលើកទូរស័ព្ទ និងរៀបចំសក់យ៉ាងល្អិតល្អន់ពេលឆ្លុះកញ្ចក់ជាដើម។

អាចនិយាយបានការក្លាយជា People Pleaser ក៏ដូចជាអាការញៀនដែរ ព្រោះទាល់តែ​ផ្គាប់ចិត្ត​អ្នក​ដទៃ​ទើបធ្វើឱ្យអ្នកមានអារម្មណ៍ថាខ្លួនសំខាន់​និង​មាន​ប្រយោជន៍​សម្រាប់​អ្នក​ដទៃ។

🟥សញ្ញាទាំង ១០ បង្ហាញថាអ្នកជា People Pleaser

១. និយាយអូខេភ្លាមនៅពេលអ្នកដទៃបបួល ទោះបីជាអ្នកមិនចង់ទៅក៏ដោយ។

២. ចូលចិត្តសុំទោសចំពោះរឿងតូចតាច។

៣. មានអារម្មណ៍ខ្វាយខ្វល់នៅពេលអ្នកដទៃខឹង

៤. សើចជាមួយអ្នកដទៃ ទោះបីរឿងនោះមិនកំប្លែងសម្រាប់ខ្លួនឯងក៏ដោយ

៥. ចេញមុខជួយអ្នកដទៃ ទោះបីខ្លួនកំពុងរវល់

៦. ធ្វើពុតជាចាប់អារម្មណ៍ ប៉ុន្តែតាមពិតមានអារម្មណ៍ធុញក្នុងចិត្ត

៧. បំផ្លាញតម្លៃខ្លួនឯងដើម្បីអ្នកដទៃ រួចអង្គុយស្តាយក្រោយ

៨. មានអារម្មណ៍ថាត្រូវទទួលខុសត្រូវចំពោះការខឹងរបស់អ្នកដទៃ

៩. គ្មានគំនិតផ្ទាល់ខ្លួន

១០. មិនសូវចេះបដិសេធអ្នកដទៃ។

🟥១០ វិធីឈប់ធ្វើជា People Pleaser

👉 ១. ពន្យារពេលសិន

ប្រសិនបើអ្នកមានអារម្មណ៍ថាការបដិសេធមិត្តភក្តិឬអ្នកដទៃអញ្ជើញអ្នកឱ្យចេញទៅក្រៅជារឿងពិបាកណាស់ ជំនួសឱ្យការនិយាយថាអូខេ យើងអាចឆ្លើយថា “តិចទៀតខ្ញុំខលទៅវិញ” ឬអាចនិយាយថាសុំឆែកកាលវិភាគ / អ្វីដែលត្រូវធ្វើជាមុនសិន ដើម្បី​ជាការពន្យារ​ពេល​វេលា​ឱ្យ​ខ្លួន​ឯង​គិត​ឱ្យ​បាន​ច្បាស់ ម្តងទៀត ថាតើអ្នកពិតជាចង់ទៅមែនទេ? បន្ទាប់ពីនោះ អ្នកអាចឆ្លើយតបតាមសារដោយពាក្យ “អត់ទេ” យ៉ាងសុភាព។

👉 ២. ឈប់គិតមួយភ្លែតសិនមុននឹងឆ្លើយ

ការសិក្សាឆ្នាំ ២០១៤ របស់សាកលវិទ្យាល័យ Columbia បានរកឃើញថា ការពន្យាពេលការសម្រេចចិត្ត ២-៣ វិនាទី អាចបង្កើនប្រសិទ្ធភាពក្នុងការសម្រេចចិត្ត ដោយសារតែយើងនឹងអាចផ្តោតលើព័ត៌មានពាក់ព័ន្ធទាំងអស់។

ដូច្នេះ​សម្រាប់​អ្នក​ដែល​ជា People Pleasers សូម​ផ្អាក​មួយ​ភ្លែត​មុន​នឹង​និយាយយល់ព្រម ហើយកុំបារម្ភអំពីភាពស្ងៀមស្ងាត់អំឡុងពេលសន្ទនា ព្រោះភាពស្ងៀមស្ងាត់ចាត់ទុកជាផ្នែកធម្មតានៃទំនាក់ទំនងសង្គម។

👉 ៣. ចាប់ផ្តើមនិយាយថាទេចាប់ពីរឿងតូចតាច

ការនិយាយបែបសោះកក្រោះទៅកាន់អ្នកដទៃមិនមែនជារឿងងាយទេសម្រាប់ People Pleasers ដូច្នេះអ្នកគួរចាប់ផ្តើមដោយការនិយាយថា ‘ទេ’ លើរឿងតូចតាច ដោយអាចនៅក្នុងឆាត ព្រោះ​វា​នឹង​ផ្តល់​ពេល​ឱ្យ​យើង​គិត​អំពី​ការ​ឆ្លើយ​តប។

ឬជំនួសឱ្យការបដិសេធត្រង់ៗ យើងក៏អាចណែនាំជម្រើសដែលយើងពិតជាចង់ធ្វើផងដែរ ឧទាហរណ៍ប្រសិនបើមិត្តម្នាក់អញ្ជើញអ្នកឱ្យចូលរួមពិធីជប់លៀង យើង​បាន​ឆ្លើយ​ថា​ “ទៅដើរលេងពេលរសៀលជាមួយគ្នាជំនួសវិញបានអត់?”

👉 ៤. ផ្លាស់ប្តូររបៀបគិត

នៅពេលដែលយើងមានការចងចាំមិនល្អអំពីព្រឹត្តិការណ៍ណាមួយក៏ដោយ សូមព្យាយាមនឹកដល់ការពិតក្នុងអារម្មណ៍វិជ្ជមាន ដូចជាយើងបានរៀនអ្វីខ្លះពីព្រឹត្តិការណ៍នោះ ឬតើបទពិសោធន៍នោះផ្លាស់ប្តូរយើងឱ្យកាន់តែប្រសើរឡើងដោយរបៀបណា? ប្រសិនបើយើងអាចចាប់ផ្តើមគ្រប់គ្រងទស្សនៈរបស់យើងលើរឿងផ្ទាល់ខ្លួនបាន យើងក៏​នឹង​មាន​អារម្មណ៍​ល្អ​ចំពោះការ​ផ្គាប់​ចិត្ត​ខ្លួន​ឯង​ជា​ជាង​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្តដែរ។

👉 ៥. ដឹងពីគោលដៅខ្លួនឯង

ការមានគោលដៅរយៈពេលខ្លី និងរយៈពេលវែង នឹងធ្វើឱ្យយើងកាន់តែហ៊ានបដិសេធអ្នកដទៃ ដើម្បីធ្វើឱ្យខ្លួនឈានដល់គោលដៅដែលបានកំណត់។ ឧទាហរណ៍ យើងកំពុងកំណត់គោលដៅសន្សំលុយទិញសំបុត្រប្រគំតន្ត្រីតារាដែលយើងស្រឡាញ់ ដូច្នេះនៅពេលនរណាម្នាក់អញ្ជើញយើងឱ្យទៅជប់លៀង យើងនឹងហ៊ានបដិសេធដើម្បីសន្សំប្រាក់ និងសម្រេចគោលដៅ។ ដូច្នេះ​សាកព្យាយាម​កំណត់​គោលដៅ​រយៈពេល​ខ្លី និង​រយៈពេល​វែង ដើម្បី​មើល​ថា​អ្នក​ចង់​ធ្វើ​អ្វី​ ចង់ក្លាយជាមនុស្សបែបណា ឬ ចង់នៅទីណា ដើម្បីអាចផ្តោតលើខ្លួនឯងកាន់តែច្រើន។

👉 ៦. ឈប់នៅជាមួយមិត្តអាក្រក់

ពេលអានអត្ថបទនេះ តើអ្នកគិតដល់នរណាម្នាក់ជាពិសេស ឬអត់ទេ? ឧទាហរណ៍ មនុស្សដែលចូលចិត្តធ្វើឱ្យយើងខ្ជះខ្ជាយពេលវេលា និងថាមពលឥតឈប់ឈរ។ តាមពិតទៅ យើងទាំងអស់គ្នាបានជួបប្រទះនឹងមនុស្ស Toxic ជាច្រើនក្នុងជីវិត ដែលចូលចិត្តបន្សល់ទុកនូវរឿងអាក្រក់ៗនៅក្នុងជីវិតរបស់យើង ហើយបន្ទាប់មកចេញទៅវិញ។ បើអាចឈប់​នៅ​ជាមួយ​មនុស្ស​ទាំង​នោះ ​ជីវិត​យើង​នឹង​ល្អ​ប្រសើរ។

ឧទាហរណ៍ មនុស្សដែលគិតតែពីខ្លួនឯង ចង់​បាន​អ្វីត្រូវបានហ្នឹង បើ People Pleaser បានជួប​មនុស្ស​បែប​នេះ គឺនឹងត្រូវធ្វើតាមចិត្តគេគ្មានទីបញ្ចប់។

👉 ៧. ឈប់សុំទោសចំពោះរឿងដែលអ្នកមិនគួរសុំទោស

People Pleasers ចូលចិត្តសុំទោសមនុស្សសម្រាប់រឿងតូចតាច ដូច្នេះសូមសង្កេតមើលថាតើអ្នកបានសុំទោសច្រើនពេកឬអត់កាលពីសប្តាហ៍មុន ហើយឈប់សុំទោសនៅពេលនិយាយបដិសេធចំពោះអ្នកដទៃ ដោយសារតែយើងគ្រាន់តែបដិសេធដើម្បីទៅធ្វើការងារ ឬអ្វីដែលត្រឹមត្រូវសម្រាប់ខ្លួនឯងទេ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​មាន​អារម្មណ៍​ខុសឆ្គងឡើយ។

👉 ៨. ជ្រើសរើសប្រើពាក្យសុំទោសដែលមាន ‘ប្រសិទ្ធភាព’

អ្នកអាចសុំទោសនរណាម្នាក់ដោយមិនបាច់ប្រើពាក្យ “សុំទោស” ប៉ុន្តែ​ត្រូវតែជាការសុំទោសដែលមានប្រសិទ្ធភាព។ យោងតាមការស្រាវជ្រាវ រកឃើញថាពាក្យសុំទោសដែលមានការបដិសេធ (មិនមែនជាកំហុសខ្ញុំទេ) និងការគេចវេះ (រឿងហ្នឹងស្មុគស្មាញណាស់) ទាំងពីរនេះមិនមែនជាការសុំទោសល្អទេ។

ការសុំទោសដ៏ល្អគឺ ការសុំទោសដែលមានការកែប្រែ (ខ្ញុំនឹងមិនធ្វើវាម្តងទៀតទេ) និងមានការអាម៉ាស់ (ខ្ញុំក៏ខ្មាស់អៀនខ្លួនឯងដែរ) ដូច្នេះនៅពេលដែលអ្នកពិតជាបានធ្វើខុស វាជាការប្រសើរក្នុងការប្រើការសុំទោសដែលមានប្រសិទ្ធភាព។

👉 ៩. ឈប់យកសេចក្តីសុខអ្នកដទៃធ្វើជាត្រីមុខ

បញ្ហាមួយរបស់ People Pleasers គឺថាពួកគេចូលចិត្តឱ្យអ្នកដទៃមកបញ្ជាក់ថាខ្លួនឯងមានសារសំខាន់។ មានន័យថាទំនុកចិត្តរបស់ People Pleaser កើតចេញពីកម្លាំងខាងក្រៅ។ ប៉ុន្តែ​តាម​ពិត មនុស្ស​គួរ​ឲ្យ​តម្លៃ​ខ្លួន​ឯង ដោយ​មិន​ចាំ​ឲ្យ​អ្នក​ដទៃ​ឲ្យ​តម្លៃ​ខ្លួន​ឡើយ។

មធ្យោបាយដ៏ល្អបំផុតដើម្បីដោះស្រាយបញ្ហានេះគឺ គួរបង្កើត ឬធ្វើអ្វីមួយដែលធ្វើឱ្យយើងមានអារម្មណ៍ល្អ និងសប្បាយចិត្តចំពោះខ្លួនឯង ដោយ​មិន​ចាំ​បាច់​ឲ្យ​អ្នក​ដទៃ​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ល្អ​ឡើយ។

👉 ១០. ប្រាប់ខ្លួនឯងថា “យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ”

រឿងចុងក្រោយដែលយើងអាចធ្វើបានគឺប្រាប់ខ្លួនឯងថា “យើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានទេ” ពីព្រោះមនុស្សម្នាក់ៗមានតម្រូវការរាប់រយរាប់ពាន់ បើ​យើង​ត្រូវមក​អង្គុយតាមចិត្តមនុស្ស​គ្រប់​គ្នា តើ​ពេលណា​ទើប​​អាច​រស់នៅ​ជា​ខ្លួនឯង​?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អបអរសាទរ! ក្រសួងវប្បធម៌ប្រកាសពីការប្រគល់ត្រលប់វត្ថុសិល្បៈខ្មែរចំនួន ១៨ ពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

នៅល្ងាចថ្ងៃទី៣០ ខែតុលានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ប្រកាសអំពីការប្រគល់ត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរចំនួន១៨ រូប/បំណែក ដែលបានស្វែងរកឃើញ

កម្ពុជា​រក​ឃើញ​ផូស៊ីល​ឈើ​បុរាណ ៣ កន្លែងទៀតក្នុង​ស្រុកសេសាន ខេត្ត​ស្ទឹងត្រែង

ថ្មីៗ នេះ​ក្រុម​ការងារ​ជំនាញ​នៃ​ការងារ​កំណាយ​ស្រាវជ្រាវ​ផូស៊ីល​ឈើ​បុរាណ ដែល​មាន​អាយុកាល​ចាប់​ពី ១០ម៉ឺន​ឆ្នាំ ដល់ ២ លាន​ឆ្នាំ បាន​ស្វែង​រក​ឃើញ​រណ្ដៅ​សំខាន់ៗ​ចំនួ

ឲ្យពិន្ទុប៉ុន្មាន? រូបសំណាក «បង្កងទឹកសាប» លេចចេញជារូបរាង លើទឹកដីខេត្តតាកែវ

ខេត្ត​តាកែវ បង្កើត​សមិទ្ធផល​ថ្មី​មួយ​ទៀត​នៅ​លើ​ទឹក​ដី​របស់​ខ្លួន។ រូប​សំណាក់ «បង្កង​ទឹក​សាប» កំពុង​លេច​រូបរាង​នៅ​លើ​ទឹក​ដី​នៃ​ខេត្ត​តាកែវ ថែម​ទទួល​បាន​ការ​សរសើរ

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la