Samsung សម្ពោធកំពូលទូរស័ព្ទ AI ឆ្លាតវៃ Galaxy S25 Series មានបំពាក់មុខងារពិសេសៗហួសការស្មាន

Samsung បានធ្វើពិធីសម្ពោធជាផ្លូវការនូវម៉ូឌែលទូរស័ព្ទ AI ឆ្លាតវៃដ៏ទំនើបបំផុតចុងក្រោយរបស់ខ្លួន គឺ Galaxy S25 Series ជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៥ នៅឯសណ្ឋាគារខ្នាតអន្តរជាតិលំដាប់ផ្កាយ ៥ Hyatt Regency ភ្នំពេញ។

កម្មវិធីសម្ពោធកំពូលទូរស័ព្ទឆ្លាតវៃ Galaxy S25 Series បានធ្វើឡើងយ៉ាងអធឹមអធមក្រៃលែង ដោយមានការចូលរួមពីសំណាក់តំណាងចែកចាយ ព្រមទាំងភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ជាពិសេសនោះ គឺវត្តមានថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងនាមជាគណធិបតីកិត្តិយស ក្នុងការប្រកាសជាផ្លូវការ នៃការមកដល់នូវម៉ូឌែលថ្មីចុងក្រោយរបស់ម៉ាកទូរស័ព្ទដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាក៏ដូចជានៅលើពិភពលោក។ ក្រៅពីនេះក៏មានការចូលរួមពីសំណាក់តារាកិត្តិយស អ្នកផលិតមាតិកាក្នុងវិស័យបច្ចេកវិទ្យា ព្រមទាំង Influencer ល្បីៗជាច្រើនរូប ដែលញ៉ាំងឱ្យពិធីសម្ពោធទូរស័ព្ទ Galaxy S25 Series កាន់តែអធឹកអធមទ្វេដង។ 

តាមប្រសាសន៍របស់លោកជំទាវ គឹម ចាន់ថា ដែលជាអគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង ដែលទទួលបានសិទ្ធិផ្ដាច់មុខផ្គត់ផ្គង់ និងចែកចាយ Tablet និងទូរស័ព្ទឆ្លាតវៃ Samsung បានថ្លែងក្នុងពិធីសម្ពោធខាងលើនេះ បានឱ្យដឹងពីចំណុចពិសេសៗជាច្រើនគួរឱ្យចាប់អារម្មណ៍បំផុត។ ក្នុងនោះលោកជំទាវ បានថ្លែងពីចំណុចពិសេសមួយចំនួននៃទូរស័ព្ទឆ្លាតវៃ ម៉ូឌែលថ្មី ទាន់សម័យ និងទំនើបបំផុតនេះ មានបំពាក់នូវបច្ចេកវិទ្យា AI នៅលើ Galaxy S25 Series ស័ក្ដិសមប្រើប្រាស់ក្នុងសម័យវិស័យ Digital ដែលកំពុងមានការរីកចម្រើនខ្លាំង។ ចំណុចគួរឱ្យចាប់អារម្មណ៍លើសពីនេះទៀតនោះ គឺមុខងារកាមេរ៉ាកាន់តែអស្ចារ្យទ្វេដង ស័ក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តថតរូបស្អាតៗ ជាពិសេសរូបភាព Digital ពេលរាត្រីអាចថតក្នុងកម្រិត 4K។ លោកជំទាវ គឹម ចាន់ថា បានថ្លែងទៀតថា ផលិតផលថ្មីនេះ នឹងនាំលាភនាំសំណាងជូនអតិថិជនគ្រប់ៗគ្នា។

បន្ថែមលើពីនេះបើតាមអ្នកជំនាញរបស់ Samsung ក៏បានធ្វើបទបង្ហាញពីមុខងារពិសេសៗជាច្រើនផ្សេងទៀតរបស់Galaxy S25 Series ម៉ូឌែលថ្មីបំពាក់បច្ចេកវិទ្យា AI ទំនើបចុងក្រោយបំផុតរបស់ Samsung រួមមាន៖

  • Seamless action across apps (Gemini): គឺជាមុខងារមួយដែលអាចបញ្ជារក្នុងការប្រើប្រាស់ App ណាមួយដោយគ្រាន់តែបញ្ជាដោយសំឡេងប៉ុណ្ណោះ។
  • AI Audio Eraser :គឺជាមុខងារកាត់សំឡេងរំខានដែលមានក្នុងវីដេអូ។ យើងអាចកាត់សំឡេងរំខាន ដែលយើងមិនចង់ឱ្យមានក្នុងវីដេអូ ដូចជាសំឡេង Background, ចម្រៀង ឫ ខ្យល់។ ពោលគឺឮសំឡេងច្បាស់ល្អខ្លាំងសឹងមិនបាច់ប្រើ Mic ជំនួយ។
  • Auto Trim : គឺជាមុខងារជួយកាត់តវីដេអូដោយអូតូ នូវចំណុចណាដែលមើលទៅមិនចាំបាច់ឱ្យមានក្នុងវីដេអូរបស់យើង។
  • កាមេរ៉ា : អាចថតរូបភាព Ultra Wide lense បានយ៉ាងច្បាស់ជាមួយនឹងទំហំ Camera រហូតដល់ 50MP ជាមួយមុខងារ Nightograply Video : បានបង្កើនសមត្ថភាពក្នុងការថតវីដេអូពេលរាត្រីឱ្យកាន់តែប្រសើរឡើងជាងមុន ផ្តល់ពណ៌ ពន្លឺ និងកាត់បន្ថយ Noice បានល្អជាងមុន។
  • កាមេរ៉ាមុខ 12MP ថតរូបច្បាស់ និងរស់រវើកដ៏ ទោះបីជាស្ថិតក្នុងស្ថានភាពពន្លឺខ្សោយក៏ដោយ ជាមួយមុខងារ Natural Portrait :បង្កើនគុណភាពនៃការថត Selfie ឱ្យកាន់តែប្រសើរ និង អាចថត portrait ដោយកាត់ជាយ Background បានយ៉ាងល្អឥខ្ចោះ។

បន្ថែមលើពីនេះនៅមានមុខងារពិសេសៗ និងអស្ចារ្យជាច្រើនផ្សេងទៀត ដោយទទួលបានការ Recommend និងការសរសើរជាច្រើនពីសំណាក់អ្នកជំនាញបច្ចេកទេស និង Influencer ល្បីៗក្នុងវិស័យបច្ចេកវិទ្យាដែលបានចូលរួមក្នុងព្រឹត្តិការណ៍សម្ពោធខាងលើនេះ។

សម្រាប់បងប្អូនអតិថិជនទាំងអស់អាចធ្វើ Pre-Order ទុកជាមុនចាប់ពីពេលឥលូវនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ព្រមទាំងមានការបន្ថែមជូនកាដូជាច្រើនផ្សេងទៀត ។ Galaxy S25 Series មកលើកនេះពិតជាពិសេសទ្វេដងដ្បិតបាននាំមកនូវពណ៌ស្អាតៗច្រើនជម្រើសសម្រាប់អតិថិជន។

សូមបញ្ជាក់ថា ក្រុមហ៊ុនជីបម៉ុង បានក្លាយជាអ្នកនាំចូលផ្ដាច់មុខនូវ​ Tablet និងទូរស័ព្ទឆ្លាតវៃ Samsung ចូលក្នុងទីផ្សារប្រទេសកម្ពុជា ដែលជាម៉ាកទូរស័ព្ទដ៏ទំនើប គុណភាពល្អ និងពេញនិយមបំផុតក្នុងប្រទេសកូរ៉េ និងទូទាំងពិភពលោក៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *