បើបានទៅដល់កូរ៉េ កុំភ្លេចឆៀងចូលលេងទីក្រុងទាំង ៥ ដែលជាស្រុកកំណើតរបស់តារាខេប៉ុបល្បីៗទាំងនេះ

ជាធម្មតា នៅពេលដែលធ្វើដំណើរទៅលេងនៅប្រទេសកូរ៉េខាងត្បូង ភ្ញៀវទេសចរបរទេសទូទៅតែងតែនិយមផ្ដោតយកទីក្រុងសេអ៊ូលជាទិសដៅគោល។ ដោយឡែក សម្រាប់អ្នកដែលនិយមស្ដាប់បទចម្រៀងខេប៉ុប ការដែលបានទៅដើរនៅទីតាំងជាមួយគ្នានឹងស្រុកកំណើតរបស់តារាក្នុងដួងចិត្ត ប្រហែលជាពេលវេលាដ៏ល្អបំផុតសម្រាប់ពួកគេ។

ហេតុដូចនេះហើយ ទីក្រុងទាំង ៥ខាងក្រោមនេះ ជាទីតាំងដែលអ្នកគាំទ្រចម្រៀងខេប៉ុបគួរបញ្ចូលក្នុងគម្រោងដើរលេង ពេលទៅដល់ប្រទេសកូរ៉េខាងត្បូង៖

១. ទីក្រុង Busan

ស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង Busan ជាស្រុកកំណើតរបស់តារាខេប៉ុបជាច្រើនរូប រួមាន Jungkook និង Jimin សមាជិក BTS, Woozi សមាជិក Seventeen និង Winter សមាជិក Aespa។ ដោយមានទីតាំងភូមិសាស្រ្តជាប់នឹងផ្ទៃសមុទ្រ Busan ជាទីក្រុងមួយដែលមានមុខម្ហូបធ្វើពីគ្រឿងសមុទ្រយ៉ាងសម្បូរបែប ក៏ដូចជាម្ហូបល្បីប្រចាំតំបន់ដែលជាបបរបែបកូរ៉េឈ្មោះ Gukbap ។

សម្រាប់កន្លែងដើរលេងដែលមិនគួររំលងវិញ អ្នកអាចដើរទស្សនាភាពវប្បធម៌ចម្រុះពណ៌ Gamcheon ក៏ដូចជាជិះរថភ្លើងគយគន់ទេសភាពឆ្នេរ Haeundae។  

២. ទីក្រុង Jeonju

តារាមិនតិចរូបទេដែលបានចាប់កំណើតក្នុងទីតាំងពេញដោយវប្បធម៌ប្រពៃណី Jeonju។​ តួយ៉ាង Sunggyu ពីក្រុម INFINITE, Hwasa ពីក្រុម MAMAMOO, Taeyeon ពីក្រុម Girls’ Generation និងតារាសម្តែង Bae In Hyuk សុទ្ធតែមានស្រុកកំណើតនៅទីនេះ។

Jeonju ជាទីក្រុងមួយមានទីតាំងស្ថិតនៅក្នុងខេត្ត North Jeolla ប្រទេសកូរ៉េខាងត្បូង និងមានកេរ្តិ៍ឈ្មោះល្បីល្បាញទាក់ទងនឹងប្រវត្តិសាស្រ្ត វប្បធម៏ប្រពៃណី ជាពិសេសគឺទីតាំងភូមិ Hanok តែម្ដង។ មន្តស្នេហ៍នៃភូមិបុរាណមួយនេះ គឺទិដ្ឋភាពនៃសំណង់អាគារចំណាស់ ធម្មជាតិ និងម្ហូបអាហាររសជាតិដើមរបស់កូរ៉េ។

៣. ទីក្រុង Daegu

Daegu ជាទីក្រុងធំទី៣ របស់កូរ៉េខាងត្បូង បន្ទាប់ទីក្រុងសេអ៊ូល និងBusan ហើយក៏ជាទីក្រុងកំណើតរបស់ SUGA សមាជិក BTS និង Irene សមាជិក Red Velvet ផងដែរ។

ដ្បិតមិនមែនជាទីតាំងពេញនិយមប៉ុន្មានសម្រាប់អ្នកទេសចរ ក៏ប៉ុន្តែ Daegu ជាទីក្រុងមួយដែលមានលាយបញ្ចូលគ្នារវាងភាពទាក់ទាញបែបប្រពៃណី និងបែបទំនើប។ បើសិនជាអ្នកបានទៅកាន់ទីតាំងមួយនេះ សូមកុំរំលងសួនកម្សាន E-World, បឹង Susong និងផ្សារ Seomun ដែលជាទីប្រជុំនូវម្ហូបអាហារឆ្ងាញ់ៗនៅពេលរាត្រី។

៤. ទីក្រុង Ulsan

មិនត្រឹមតែជាទីតាំងដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តស្រូបខ្យល់អាកាសធម្មជាតិ និងសិក្សាពីវប្បធម៌ក្នុងពេលតែមួយប៉ុណ្ណោះទេ ទីក្រុង Ulsan ក៏ជាស្រុកកំណើតរបស់តារាខេប៉ុបល្បីៗដូចជា Wonbin សមាជិកក្រុម RIIZE, តារាសម្តែង Han So Hee, តារាចម្រៀង BIBI និង Yura សមាជិកក្រុម Girl’s Day ផងដែរ។

សម្រាប់ទីតាំងបែបវប្បធម៌ និងធម្មជាតិសំខាន់ៗនៅក្នុងទីក្រុងមួយនេះ មានដូចជា ព្រៃឫស្សី Taehwagang សារមន្ទីរត្រីបាឡែន Jangsaengpo, ទឹកជ្រោះ Paraeso, កោះ Seuldo និងទន្លេ Taehwa។

៥. កោះ Jeju

កោះ Jeju ជាទីតាំងលំហែអារម្មណ៍ដ៏ល្បីល្បាញមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ បន្ថែមពីនេះទៀត តារាៗដូចជា Seungkwan ពីក្រុម Seventeen, Mina ពីក្រុម Gugudan, Baekho ពីក្រុម NU’EST និង Joy ពីក្រុម Red Velvet ក៏សុទ្ធសឹងតែមានស្រុកកំណើតនៅដែនសមុទ្រមួយនេះដូចគ្នា។

កោះ Jeju ជាគោលដៅទេសចរណ៍សម្រាប់អ្នកដែលចង់គេចចេញពីទីក្រុង មកស្វែងរកខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់បំព្រង និងបរិយាកាសស្ងប់ស្ងាត់នៅមាត់សមុទ្រ។ ទីតាំងសំខាន់ៗដែលអ្នកមកដល់កោះមួយនេះហើយមិនងាយនឹងរំលង រួមមាន ភ្នំ Hallasan, ភ្នំ Seongsan Ilchulbong និងតំបន់ឆ្នេរសមុទ្រជុំវិញផ្ទៃកោះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក



Leave a Reply

Your email address will not be published.Required fields are marked *