​ទម្លាយប្រវត្តិ វិមានស្ដេចណាប៉ូឡេអុងទី៣ ក្នុងរាជវាំងខ្មែរ ជាប់ទាក់ទងនឹងព្រែកជីកស៊ុយអេ

វិមានដ៏ស្កឹមស្កៃមួយ រំលេចនៅកណ្ដាលព្រះបរមរាជវាំងកម្ពុជា មានរចនាបទល្អឯក ប៉ែកបច្ចឹមប្រទេស។ តើអ្នកទាំងអស់គ្នាដឹងទេថា វិមាននេះ សាងសង់ឡើងដើម្បីអ្វី? ថ្ងៃនេះ AMS នឹងមកនិយាយអំពីវិមានស្ដេចណាប៉ូឡេអុងទី៣ សាងសង់ក្នុងបរិវេណព្រះបរមរាជវាំងខ្មែរ មានអាយុកាលជាង ១០០ឆ្នាំហើយ។

ស្របពេលកម្ពុជាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រឹត្តិការណ៍សំខាន់មួយទៀតគឺសំណង់វិមានស្តេចណាប៉ូឡេអុងទី៣ ដែលមានទីតាំងស្ថិតនៅក្នុងព្រះបរមរាជវាំង ក៏បានបញ្ចប់ការជួសជុលដូចគ្នា។ នេះបើតាមប្រភពពីលោក រុន វិរុទ្ធ អតីតសមាជិកក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ​ Wikipedia កម្ពុជា។

តាមការឱ្យដឹងពីអ្នកស្រាវជ្រាវប្រវត្តិសាស្ត្ររូបនេះឱ្យដឹងថា វិមាននេះជាសំណង់សំខាន់មួយជំនាន់ជីកព្រែកស៊ុយអេ របស់អេហ្ស៊ីប ដែលផ្លាស់ប្ដូរទាំងស្រុងនូវវិស័យដឹកជញ្ជូនតាមកប៉ាល់របស់ពិភពលោក។ វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែកមានលំអដោយរូបនាឡិកា១ដ៏ធំ សាងឡើងថ្វាយរាជនីជាព្រះជាយារបស់ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ ព្រះនាមព្រះអធិរាជនីអីហ្ស៊េនី នៅពេលបើកសម្ពោធព្រែកជីកស៊ុយអេនៅឆ្នាំ១៨៦៩។

បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តមក្នុងឆ្នាំ១៨៧០ ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះ ត្រូវបានរៀបចំដំឡើងឡើងវិញតាមគំរូដើមទាំងអស់ក្នុងឆ្នាំ១៨៧៦ គិតមកទល់បច្ចុប្បន្នអាយុ ១៤៨ឆ្នាំហើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អូលីវ៉ា គង់ បកស្រាយការចូលរួមរបស់ កុយ អេនណា នៅមហោស្រពភាពយន្តកាន ទើបបញ្ចប់ថ្មីៗនេះ

អូលីវ៉ា គង់ ស្រាយ​ចម្ងល់​របស់​មហាជន​ចំពោះ​ការ​បង្ហាញ​វត្តមាន​របស់ កុយ អេនណា នៅ​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​កាន លើក​ទី៧៩ ដែល​ទើប​តែ​បញ្ចប់​នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

ឃើញតារាកូរ៉េថតពាណិជ្ជកម្មឱ្យធនាគារព្រោងព្រាត ដឹងអត់ថាពួកគេទទួលបានប្រាក់កម្រៃក្រាស់ក្រែលប៉ុណ្ណា?

ស្របពេលដែលការប្រកួតប្រជែងកាន់តែមានភាពក្ដៅគគុក ធនាគារនានាក៏កំពុងផ្លាស់ប្ដូរពីយុទ្ធសាស្ត្រប្រពៃណីបែប «ប្រើប្រាស់តារាដែលគួរឱ្យទុកចិត្តតែមួយ» ហើយបានចាប់ផ្ដើមកសាងកញ្ចប់ BA តារា​ល្បី រួមមានទាំង

ទើបទិញកំពូលឡានស្ព័រ Lamborghini ឥឡូវ នី រតនា បង្ហាញវីឡាធំស្កឹមស្កៃ១ទៀត

កាលពី​ដើម​ខែ​ឧសភា ឆ្នាំ ២០២៦ កន្លងទៅនេះ តារា​ចម្រៀង នី រតនា ទើប​បង្ហាញ​រថយន្ត​កំពូល Lamborghini ពណ៌​ទឹកក្រូច​តម្លៃ​រាប់​សែន​ដុល្លារ​ថ្មី​ៗ​ក្ដៅ​ៗ ស្រាប់តែ​ម្សិលមិញ​ ម្ចាស់​បទ «កូនក្រមុំបង​គ្រាន់តែ​ជា​មនុស្ស​ស្រី​

គម្រប់ខួប ១១ឆ្នាំ SEVENTEEN បរិច្ចាគថវិកាជូនយូណេស្កូ ជួយដល់វិស័យអប់រំនៅឡាវ

នៅថ្ងៃទី២៦ ខែឧសភានេះ គណៈកម្មាធិការជាតិកូរ៉េសម្រាប់អង្គការយូណេស្កូ បានប្រកាសថា SEVENTEEN បានអបអរគម្រប់ខួប ១១ ឆ្នាំនៃក្រុម ជាមួយនឹងការបរិច្ចាគថវិកា ដើម្បីជួយគាំទ្រដល់សិស្សានុសិស្ស

“Michael” ភាពយន្តជីវប្រវត្តិរបស់ Michael Jackson នឹងមានវគ្គ ២

Adam Fogelson ប្រធានផ្នែកភាពយន្តរបស់ផលិតកម្ម Lionsgate អ្នកនៅពីក្រោយភាពយន្តរឿង Michael បានឱ្យដឹងថា គម្រោងផលិតភាពយន្តជីវប្រវត្តិរបស់ Michael Jackson វគ្គបន្តកំពុងបោះជំហានទៅមុខ ខណៈភាព

Kim Soo Hyun អរគុណអ្នកគាំទ្រ និងអ្នកស៊ើបអង្កេត ស្របពេលអ្នកផ្សាយព័ត៌មានលោកទាក់ទង Kim Saeron ត្រូវចាប់ខ្លួន

តារាសម្ដែងកូរ៉េ Kim Soo Hyun បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដើម្បីថ្លែងអំណរគុណដល់អាជ្ញាធរស៊ើបអង្កេត និងអ្នកគាំទ្រដែលបានជួយជ្រោមជ្រែងរូបលោក រយៈពេលមួយឆ្នាំបន្ទាប់ពីការធ្វើសន្និសីទសារព័ត៌មាន

N.John ហោះទៅកូរ៉េ ដើម្បីសម្ដែងក្នុងកម្មវិធីមួយ ដែលរៀបចំដោយ Error nyc

តារា​ចម្រៀង​ដែល​មាន​ឈាម​ជ័រ​ខ្មែរ តែ​​ប្រកប​អាជីព​នៅ​អាមេរិក N.John មាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយបន្តិចទៀត​​នេះ កូនប្រុស​ទី ២ របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ នឹង​ត្រូវ​ចូលរួម​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ខាង

BTS ឈ្នះពានរង្វាន់ធំម្តងទៀត ពីកម្មវិធី American Music Awards

BTS ដណ្ដើមបានពានរង្វាន់សិល្បករឆ្នើមប្រចាំឆ្នាំ ដែលជាពានរង្វាន់កិត្តិយសដ៏ធំបំផុតពីកម្មវិធី AMAs ដែលបានប្រារព្ធឡើងនៅឯ MGM Grand Garden Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែឧសភា

ZEROBASEONE ក្លាយជាក្រុម K-Pop ជំនាន់ទី ៥ ដំបូងបង្អស់ដែលលក់អាល់ប៊ុមបានលើស ១០ លានបន្ទះ

ក្រុមចម្រៀងបុរស K-pop ZEROBASEONE បានលក់អាល់ប៊ុមរួមបញ្ចូលគ្នាសរុបបានលើស ១០ លានបន្ទះហើយ បើផ្អែកលើទិន្នន័យរបស់តារាង Hanteo Chart ដែលធ្វើឱ្យពួកគេក្លាយជាក្រុម K-pop ជំនាន់ទី ៥ ដំបូងបង្អស់

ស្រ្តីអ្នកជំនួញដើមកំណើតខ្មែរ អ៊ុង ពីយ៉ាណេ ទៅមហោស្រពភាពយន្តកាន ត្រូវទស្សនាវដ្ដី Vanity Fair ចាប់អារម្មណ៍

ក្រោយ​បង្ហាញ​វត្តមាន​ជាច្រើន​ថ្ងៃ នៅ​មហោស្រព​កាន លើក​ទី ៧៩ លោកស្រី អ៊ុង ពីយ៉ាណេ ដែល​ជា​ស្ត្រី​អ្នក​ជំនួញ​ដើម​កំណើត​ខ្មែរ ត្រូវ​បាន​បង្ហាញ​ខ្លួន​នៅ​លើ ទស្សនាវដ្ដី Vanity Fair របស់​អាមេរិក នា​ថ្ងៃ​បិទ​កម្មវិធី កាលពី​ថ្ងៃ ២៣ ខែ​ឧសភា ឆ្នាំ ២០២៦ កន្លង​ទៅ​ថ្មី​ៗ​នេះ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published. Required fields are marked *