ការសិក្សាបង្ហាញ Gen Z ត្រូវប្រឈមមុខសម្ពាធការងារខ្ពស់ជាងជំនាន់មុនៗ ព្រោះហេតុផលទាំងនេះ

មនុស្សដែលកើតក្នុងយុគសម័យឌីជីថល ដូចជា ‘Gen Z’ ត្រូវបានរកឃើញថាកំពុងប្រឈមមុខនឹងបញ្ហាក្នុងជីវិតការងារដែលខុសពីមនុស្សជំនាន់មុនៗ ដោយថ្មីៗនេះការស្ទង់មតិរបស់ Deloitte ឆ្នាំ ២០២៣ លើមនុស្ស ១៤ ៤៨៣ នាក់ដែលជាអ្នកធ្វើការវ័យ ‘Gen Z’ (អ្នកកើតចាប់ពីឆ្នាំ ១៩៩៧) នៅក្នុងប្រទេសចំនួន ៤៤ បានរកឃើញថា ៤៦% នៃក្រុម Gen Z ប្រឈមនឹងការថប់បារម្ភ និងស្ត្រេសជាប្រចាំនៅកន្លែងធ្វើការ។

លើសពីនេះទៀត ច្រើនជាងមួយភាគបីនៃអ្នកផ្ដល់ចម្លើយបានរាយការណ៍ថា ពួកគេមានអារម្មណ៍អស់កម្លាំង កម្រិតថាមពលទាប ហើយក៏លែងមានចិត្តក្នុងការងារ ដោយមូលហេតុចម្បងគឺ​ដោយ​សារ​បរិយាកាស​អវិជ្ជមាន ឬ​ដោយសារ​ការ​មើលងាយ​ក្នុង​កន្លែង​ធ្វើការ។

ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី Kathleen Pike សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា សាកលវិទ្យាល័យកូឡុំប៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន One Mind at Work (ផ្តល់ការថែទាំសុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ) បានបញ្ចេញមតិថា អ្នកធ្វើការ Gen Z កំពុងប្រឈមមុខនឹងសម្ពាធច្រើនជាងមនុស្សជំនាន់មុន ដោយសារតែពួកគេធំឡើងនៅក្នុងពិភពលោកដែលបច្ចេកវិទ្យាបានបំផ្លាញព្រំដែនរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួន។

ប្រៀបធៀបការធ្វើការរបស់មនុស្សជំនាន់នេះទៅនឹងមនុស្សជំនាន់មុន គេបានរកឃើញថា មនុស្សជំនាន់មុនមិនប្រឈមមុខនឹងសម្ពាធដែលបណ្តាលមកពីបច្ចេកវិទ្យាដូចបច្ចុប្បន្ននោះទេនៅពេលពួកគេចាប់ផ្ដើមការងារដំបូងៗ។

សាស្ត្រាចារ្យ Pike បានពន្យល់បន្ថែមថា កាលពីអតីតកាល គ្មានអ្វីអាចកើតឡើងភ្លាមៗដូចសព្វថ្ងៃនេះនោះទេ ហើយនៅពេលដែលមនុស្សជំនាន់មុនត្រឡប់ទៅផ្ទះវិញ ពួកគេពិតជាត្រូវបានផ្តាច់ចេញពីការងាររបស់ពួកគេទាំងស្រុង។

ក្រឡេកមកមើលសម័យនេះ បច្ចេកវិទ្យាត្រូវបានគេមើលឃើញថាជាពិរុទ្ធជននៅពីក្រោយការតស៊ូក្នុងជីវិតការងាររបស់ Gen Z ដែលជាលទ្ធផលបានជំរុញឱ្យមនុស្សជំនាន់នេះព្យាយាមបែងចែកភាពខុសគ្នាកាន់តែច្បាស់រវាងការងារ និងជីវិតផ្ទាល់ខ្លួន។

អ្វី​ដែល​ឃើញ​កាន់​តែ​ខ្លាំង​ឡើង​ក្នុង​ពិភព​ការងារ​គឺ​ថា Gen Z កំពុង​ព្យាយាម​ដាក់​ព្រំដែន​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេឡើង​វិញ ខណៈអ្នកធ្វើការវ័យក្មេងជាច្រើនកំពុងងាកទៅរកនិន្នាការ (Trend) ធ្វើការបែបផ្សេងៗដូចជា៖

– និន្នាការធ្វើការបែប Act your Wage គឺធ្វើការស្របតាមប្រាក់ឈ្នួលដែលទទួលបាន មិនធ្វើអ្វីលើសពីសមត្ថភាពរបស់ខ្លួន។

– និន្នាការ​ធ្វើការបែប Quiet Quitting គឺធ្វើការទៅតាមភារកិច្ចដែលបានកំណត់ ដោយមិនលះបង់ធ្វើការងារខ្លាំងទាំងយប់ទាំងថ្ងៃ ដើម្បីការពារខ្លួនឯងកុំឱ្យ burnout។

– និន្នាការធ្វើការបែប Lazy girl jobs គឺការធ្វើការដែលអាចកំណត់កាលវិភាគផ្ទាល់ខ្លួនបាន ការងារមិនធ្វើឱ្យជីវិតផ្ទាល់ខ្លួនស្មុគស្មាញពេក ឬ​ជា​ការងារ​ដែល​អាច​កែ​តម្រូវ​តាម​របៀប​រស់​នៅ (lifestyle) ​របស់​ខ្លួនបាន។ ជារឿយៗវាជាការងារដែលមានកម្រិតស្ត្រេសទាប ប៉ុន្តែមានផលតបស្នងគួរឱ្យទាក់ទាញ។

សរុបមក ពួកគេផ្តោតលើការស្វែងរកការងារ ឬទម្រង់ការងារដែលមានភាពរវល់តិចបំផុត។

ទោះជាយ៉ាងណា សាស្រ្តាចារ្យ Pike បានណែនាំថាការដែលមនុស្ស Gen Z ជាច្រើនប្រឈមនឹងភាពតានតឹង ការថប់បារម្ភ និងសម្ពាធនៅកន្លែងធ្វើការនោះ ពេលខ្លះអារម្មណ៍ទាំងនោះគឺជាអារម្មណ៍ធម្មតា មិនមែនជារោគសញ្ញានៃជំងឺផ្លូវចិត្តរហូតនោះទេ។ ការប្រឈមនឹងភាពតានតឹងដោយសារ deadline ការងារ អារម្មណ៍សោកសៅ ខកចិត្ត ឬការថប់បារម្ភម្តងម្កាល ត្រូវបានគេចាត់ទុកថាជាផ្នែកធម្មតានៃជីវិត។

ម្យ៉ាងទៀត អារម្មណ៍តានតឹង ឬថប់បារម្ភនៅកន្លែងធ្វើការ អាចជាសូចនាករដ៏មានប្រយោជន៍ ដែលនឹងជួយឱ្យអ្នកធ្វើការងារសម្រេចបានកាន់តែល្អក៏ថាបាន។

ជាចុងក្រោយ សាស្ត្រាចារ្យចិត្តវិទ្យារូបនេះបានសន្និដ្ឋានថា មនុស្ស Gen Z ដែលចង់ជោគជ័យក្នុងជីវិតការងារ ត្រូវតែទទួលយកភាពតានតឹង និងការថប់បារម្ភមួយចំនួនដែលបណ្តាលមកពីការងារ។ “យើងត្រូវប្រឈមមុខនឹងការបរាជ័យរបស់យើងភ្លាមៗ ហើយព្យាយាមម្តងទៀត។ វានឹងអនុញ្ញាតឱ្យយើងរីកចម្រើនតាមរយៈកំហុស រួមទាំងការរៀនសូត្រជំនាញបន្ថែម ការសុំជំនួយ និងការដឹងពីរបៀបជំរុញសមត្ថភាពខ្លួនឯង។ល។ ទាំងអស់នេះសុទ្ធតែជាផ្នែកមួយនៃការរីកលូតលាស់នៅក្នុងជីវិតការងារ” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក