សរសើរ​ទឹក​ចិត្ត​ សាយ ទោះមាន​ជំងឺ​ប្រចាំ​កាយ​​តាំង​ពី​ក្មេង​ តែ​នៅ​ពុះពារ​រត់​ ដើម្បី​កុមារ​កម្ពុជា

«បើ​ពេទ្យ​បិទ ​នឹងមានមនុស្ស​ស្លាប់​ច្រើន …» ​ជា​ឃ្លា​​មួយ​ដែល​តារា​ចម្រៀង ​Original Song អ៊ួន​ បឋម ហៅ សាយ​ លើក​ឡើង​​ ធ្វើ​ឱ្យ​មហាជន​​ក្ដុក​ក្ដួល​ និង​រំភើប​ចំពោះ​ការ​លះ​បង់​ដ៏​ធំធេង​មួយ​នេះ​។ «Run for Charity with Sai» ជា​បេសកកម្ម​ដ៏​អស្ចារ្យ​នៃ​ការ​រត់​សប្បុរសធម៌​ ដែល​បាន​ជួយ​ដល់​កុមារ​រាប់​ម៉ឺន​នាក់​​។​

នៅ​ចាំ​បាន​ទេ​? កម្មវិធី​ រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ( Run with Sai) កាល​ពី​ឆ្នាំ ​២០១៩​​ ក្នុង​រយៈពេល ​៩៧​ ថ្ងៃ​ លើ​ចម្ងាយ​ផ្លូវ​ ២ ៤០៨​ គីឡូម៉ែត្រ​ ​ឆ្លង​កាត់​ ២១​ ខេត្ត​ក្រុង​​ ជុំវិញ​ប្រទេស​កម្ពុជា​។​​ បេសកកម្ម​មួយ​នេះ​​​ ទទួល​បាន​ការ​បរិច្ចាគ​ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ប្រមាណ​ជា ​៥០ ​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ​ដែល​នេះ​គឺ​ជា​ក្ដី​សង្ឃឹម​របស់​កុមារ​ជាច្រើន​​កំពុង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្ត​សៀម​រាប​។​

ជា​ការ​ពិតណាស់ ​ក្នុង​ដំណើរ​ការ​នៃ​ការ​រត់​របស់​ សាយ​ បាន​ជួប​ប្រទះ​​បញ្ហា​ច្រើន​រាប់​មិន​អស់ ​​ថ្ងៃ​ក្ដៅ ​មេឃ​ភ្លៀង​ បញ្ហាផ្លូវលំបាក ​រហូត​ដល់​ពេល​មួយ​ ​សាយ ​បាន​ចូល​ពេទ្យ​សង្គ្រោះ​​បន្ទាន់ ​ដោយ​សារ​តែ​គាត់​មាន​បញ្ហា​សុខភាព​ក្នុង​ពេល​​​រត់​ តែ​នេះ​មិន​មែន​ជា​កត្តា​រាំង​ស្ទះ​ការ​តាំង​ចិត្ត​របស់​បុរស​ម្នាក់​នេះ​បាន​ឡើយ។ ​ទីបំផុត​ម្ចាស់​បទ “សារភាព​ស្នេហ៍​តាម​ខ្យល់” ​បាន​ជម្នះ​រហូតបញ្ចប់​បេសកកម្ម​មួយ​នេះ​ដោយ​ជោគជ័យ​។​

ជាក់ស្ដែង​នា​ពេល​ថ្មី​ៗ​នេះ នៅ​ក្នុង​កម្មវិធី​កិច្ច​ជជែក​ពិភាក្សា​មួយ​ ​អ៊ួន​ បឋម ហៅ សាយ ​បាន​ទម្លាយគ្មាន​សល់​​រឿង​រ៉ាវ​ពិត​មួយចំនួន​ ដែល​គ្រប់​គ្នា​មិន​ធ្លាប់​បាន​ដឹង​ពី​រូប​លោក​​​ពី​ក្រោយ​បេសកកម្ម​ រត់​ដើម្បី​សប្បុរសធម៌មួយនេះ។ សាយ បាន​និយាយ​ថា​ ​«​ក្នុង​អំឡុង​ពេល​ផ្ទុះ​កូវីដ​១៩​ ពេល​ហ្នឹង​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា ​​សម្រាប់​អ្នក​ដែល​កើត​ជំងឺ​ហឺត​ មាន​ភាគ​រយ​ស្លាប់​ខ្ពស់​ណាស់ ​គឺ​រហូត​ដល់​ទៅ ​៩៨ %​ ខណៈ​​ជំងឺ​ហឺត​ គឺ​ជា​ជំងឺ​ប្រចាំ​កាយ​​ដែលខ្ញុំមាន​តាំង​ពី​ក្មេង​»​។

សាយ បានបន្ថែមថា «​​​​ខ្ញុំ​មិន​ចង់​ស្លាប់​លើ​គ្រែ​​កូវីដ​ទេ​ បើ​ខ្ញុំត្រូវ​ស្លាប់​ពិត​មែន​ ខ្ញុំចង់​ស្លាប់​ឱ្យ​វា​មាន​ន័យ​ បាន​ន័យ​ថា​ស្លាប់​ ដើម្បី​ជាប្រយោជន៍​ដល់​ជាតិ​​។ប្រសិនបើមន្ទីពេទ្យ​ពេទ្យ​បិទ​ នឹង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ខ្ញុំ​ស្លាប់​ទៀត​ ព្រោះ​គ្រូ​ពេទ្យ​អាច​ព្យាបាល​អ្នកជំងឺ​បាន ​ដូច្នេះ​ដាច់ខាត​មន្ទីរពេទ្យ​មិន​អាច​បិទ​ទ្វារ​ទេ»​។ ក្រោយ​មក ​សាយ ​ក៏​បាន​សម្រេច​ចិត្ត​ស្នើ​សុំ​ធ្វើ​គម្រោង​​រត់​ជុំវិញ​ខេត្ត​ក្រុង​ភ្នំពេញ រហូត​បាន​សម្រេច​ និង​​ទទួល​បាន​ផ្លែ​ផ្កា​ដោយ​បាន​ជួយ​កុមារ​​ជា​ច្រើន​រយ​នាក់​ សម្រាល​ព្យាបាល​​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ទាំង​អស់​៕

វីដេអូកិច្ចសម្ភាសន៍​របស់ សាយ https://www.facebook.com/Thomith.Chin/videos/385679740909662



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក