អាប់ដេតច្រើនលើកនេះ! មកដឹងលក្ខណៈពិសេសនិងតម្លៃ iPhone 17 គ្រប់ស៊េរី ព្រមទាំងផលិតផលថ្មីផ្សេងទៀតរបស់ Apple

ក្រុមហ៊ុន Apple បានទាក់ទាញការចាប់អារម្មណ៍គ្រប់គ្នាជាថ្មីជាមួយនឹងការបង្ហាញផលិតផលចុងក្រោយរបស់ខ្លួន ដឹកនាំដោយការអាប់ដេតទ្រង់ទ្រាយធំសម្រាប់ iPhone 17 Series ដែលមានម៉ូដែល Air ស្តើងបំផុត ក៏ដូចជា Apple Watch និង AirPods Pro 3 ដែលមានការកែប្រែទាំងស្រុងនៅក្នុងព្រឹត្តិការណ៍ Apple Event នៅថ្ងៃទី 9 ខែកញ្ញា ឆ្នាំ 2025 (ត្រូវនឹងថ្ងៃទី 10 ខែកញ្ញា ឆ្នាំ 2025 ម៉ោង 12:00 រំលងអាធ្រាត ម៉ោងនៅកម្ពុជា)។

របាយការណ៍ទាំងពី Bloomberg និង The Wall Street Journal បានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះកំពុងសម្លឹងរកមើលការរក្សាអតិថិជនរបស់ខ្លួននៅលើស្មាតហ្វូនដែលជាអ្នកសាងចំណូលធំបំផុតរបស់ខ្លួន បន្ទាប់ពីមានសញ្ញានៃការថយចុះតម្រូវការក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយ Apple កំពុងប្រឈមមុខនឹងភាពឆ្អែតឆ្អន់នៃទីផ្សារស្មាតហ្វូន និងការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងបណ្តាប្រទេសដូចជាប្រទេសចិន ដូច្នេះហើយពួកគេសង្ឃឹមថានឹងធ្វើឱ្យអតិថិជនរំភើបជាមួយនឹងទូរស័ព្ទ iPhone ស៊េរីថ្មីដំបូងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ រួមទាំងការប៉ះប៉ូវមុខងារ AI ដែលមិនសូវមានប្រសិទ្ធភាពកន្លងមក បើទោះបីជាមានការព្យាយាមបើកដំណើរការមុខងារជាច្រើនក៏ដោយ។

លោក Tim Cook នាយកប្រតិបត្តិ Apple បាននិយាយក្នុងអំឡុងពេលព្រឹត្តិការណ៍ផ្សព្វផ្សាយនេះថា “iPhone Air គឺជាអ្នកផ្លាស់ប្តូរហ្គេម” ។

ចំណុចសំខាន់ៗ៖ iPhone 17 Series

ក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយធំសម្រាប់ត្រកូល iPhone ដោយបង្ហាញម៉ូដែលថ្មីចំនួន 4 រួមមាន៖

* iPhone 17 និង iPhone 17 Air៖ ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រគឺការនាំមកនូវអេក្រង់ 120Hz ProMotion ជាគំរូស្តង់ដារលើកដំបូង និងការបង្ហាញ iPhone Air ស្តើងបំផុត 5.6mm ជំនួសម៉ូដែល Plus បំពាក់ដោយបន្ទះឈីប A19 និងមានប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 48MP Dual Fusion ។

* iPhone 17 Pro និង iPhone 17 Pro Max៖ បំពាក់នូវបន្ទះឈីប A19 Pro ព្រមជាមួយប្រព័ន្ធបន្ថយកម្ដៅ Vapor Chamber ដែលអាចទ្រទ្រង់មុខងារ Apple Intelligence បានពេញលេញ ជាមួយ RAM 12GB និងប្រព័ន្ធកាមេរ៉ាក្រោយបីគ្រាប់ទំហំ 48MP ទាំងអស់ជាលើកដំបូង ដែលអាច Zoom Optical រហូតដល់ 8 ដង និងការថតវីដេអូកម្រិត 8K ។

ក្រុមឧបករណ៍ពាក់ (Wearables)

* Apple Watch Series 11៖ មានភាពទាក់ទាញជាងមុនដោយមុខងារសុខភាព ជាមួយសមត្ថភាពវាស់សម្ពាធឈាម (High Blood Pressure Detection) ជាលើកដំបូង ព្រមជាមួយមុខងារ Sleep Score, 5G និងអេក្រង់ធន់នឹងការឆ្កូតខ្លាំងជាងមុន 2 ដង។

* Apple Watch Ultra 3៖ ជានាឡិកាឆ្លាតវៃចុងក្រោយបំផុតដែលមានអេក្រង់ធំបំផុតមិនធ្លាប់មាន ជាមួយថាមពលថ្មអាចដំណើរការបានរហូតដល់ 42 ម៉ោង និងការតភ្ជាប់ផ្កាយរណប (Satellite Connectivity)។

* AirPods Pro 3៖ មានការរចនាថ្មីទាំងអស់ជាមួយនឹងបន្ទះឈីប H3 ដែលជួយលុបសំឡេងរំខានបានប្រសើរជាងមុន 2 ដង និងឧបករណ៍ចាប់សញ្ញាចង្វាក់បេះដូងដំបូងគេ។ លើសពីនេះ AirPods ក៏មានមុខងារបកប្រែផ្ទាល់មាត់ផងដែរ ដែលមានជាភាសាអង់គ្លេស បារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ និងអេស្ប៉ាញ។ ភាសាចំនួនបួនទៀតនឹងត្រូវបានបន្ថែមនៅចុងឆ្នាំនេះរួមមានភាសា អ៊ីតាលី ជប៉ុន កូរ៉េ និងចិន។

ក្រៅពីនេះ Apple ក៏​បាន​ប្រកាស​ត្រៀម​បញ្ចេញ​ការ​អាប់ដេត Software Full Version ​​ទាំង iOS 26 និង watchOS 26 សម្រាប់អ្នកប្រើប្រាស់ទូទៅអាចអាប់ដេតបាននៅ​​សប្តាហ៍​ក្រោយ។

តម្លៃ iPhone 17 Series (តម្លៃពីអាមេរិក)

* iPhone 17 ចាប់ផ្តើមពី 799 ដុល្លារ

* iPhone Air ចាប់ផ្តើមពី 999 ដុល្លារ

* iPhone 17 Pro ចាប់ផ្តើមពី 1099 ដុល្លារ

* iPhone 17 Pro Max ចាប់ផ្តើមពី 1199 ដុល្លារ

** គ្រប់ម៉ូដែល iPhone 17 ចាប់ផ្តើមពីទំហំផ្ទុក 256 GB **

ការបញ្ជាទិញទុកមុននឹងចាប់ផ្ដើមបើកនៅថ្ងៃទី 12 ខែកញ្ញា វេលាម៉ោង 7:00 យប់ ម៉ោងប្រទេសកម្ពុជា ហើយនឹងចាប់ផ្តើមដឹកជញ្ជូននៅថ្ងៃទី 19 ខែកញ្ញា។

តម្លៃ Apple Watch

* Apple Watch Series 11 ចាប់ផ្តើមពី 399 ដុល្លារ

* Apple Watch SE 3 ចាប់ផ្តើមពី 249 ដុល្លារ

* Apple Watch Ultra ចាប់ផ្តើមពី 799 ដុល្លារ

តម្លៃ AirPods Pro 3

* 249 ដុល្លារ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ



Leave a Reply

Your email address will not be published.Required fields are marked *