វិធី​មួយ​ចំនួន​ ជួយ​បង្រៀន​​កុមារ​យក​រួច​ខ្លួន​បាន​ក្នុង​ស្ថានភាព​អាសន្ន

ឧបទ្ទវហេតុ​ និង​គ្រោះ​ធម្មជាតិ​នាំ​ស្ថានភាព​អាសន្ន​មក​ដោយ​គ្មាន​សញ្ញា​នោះ​ទេ ​ដូច​ពាក្យ​ចាស់​តែង​និយាយ​ថា​គ្រោះថ្នាក់​មើល​មិន​ឃើញ​នោះ​ទេ​។ ការ​បង្រៀន​កុមារ​​ឲ្យ​ចេះ​យក​រួច​ខ្លួន​បាន​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​ ព្រោះ​តែ​ពួក​គេ​នៅ​តូច និង​ទន់​ខ្សោយ​នៅ​ឡើយ តែ​វា​ជា​ចំណេះ​ដ៏​ចាំ​បាច់​គួរ​មាន​ក្នុង​ខ្លួន​ពួក​គេ​ដូច​គ្នា​។

កុមារ​នៅ​លោក​ខាង​លិច និង​ជប៉ុន​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ចេះ​ដឹង​ពី​រឿង​បែប​នេះ​តាំង​ពី​តូច​ៗ​មក​ម្ល៉េះ។ នៅ​កម្ពុជា​យើង​បើ​ទោះ​ជា​មិន​សូវ​មាន​គ្រោះ​មហន្តរាយ​ញឹកញាប់​ក្ដី​ក៏​អាណាព្យាបាល​គួរ​បង្រៀន​ពួក​គេ​ដូចគ្នា​ ជា​ពិសេស​ជំនាញ​សំខាន់​ដែល​ស្រប​ទៅ​នឹង​គ្រោះ​ថ្នាក់​ដែល​ងាយ​កើត​ឡើង​ស្រប​តាម​តំបន់​ដែល​ខ្លួន​រស់​នៅ​។ តួ​យ៉ាង​ដូច​ជា​ឧបទ្ទវហេតុ​លិច​ទូកដ​ឆក់​យក​ជីវិត​កុមារ​ជា​ច្រើន​នាក់​ដ៏​គួរ​ឲ្យ​សោកស្ដាយ​បំផុត​មួយ​នៅ​ខេត្ត​កណ្ដាល​ថ្មីៗ​នេះ។

១ ការ​ណែនាំ​

វា​ពិត​ជា​រឿង​ពិបាក​សម្រាប់​ពួក​គេ​ក្នុង​ការ​ចាប់​យក​ចំណេះ​ដឹង​បែប​នេះ​ទាំង​វ័យ​ក្មេង តែ​យ៉ាង​ហោច​ណាស់​ពួក​គេ​ត្រូវ​តែ​ស្គាល់​ពី​ឧបទ្ទវហេតុ​ទាំង​នោះ និង​ត្រូវ​តែ​ចេះ​ជំនាញ​ស្ដារ​ជីវិត​ជា​ពិសេស​ហេតុការណ៍​ងាយ​កើត​ឡើង​បំផុត​​ក្នុង​តំបន់​ដែល​ពួក​​​​​រស់​នៅ (ឧទាហរណ៍​​៖ នៅ​ក្បែរ​ទឹក ត្រូវ​ចេះ​ហែល​ទឹក)​ ចេះ​ប្រើប្រាស់​ឧបករណ៍​សង្គ្រោះ​ ដឹង​ថា​ពេល​ណា​វា​អាច​កើត​ឡើង និង​ចេះ​ស្វែង​រក​ជំនួយ។

២ វិធី​ឡើង​ភ្នំ

ការ​ឡើង​ភ្នំ​ជួយ​បង្រៀន​ឲ្យ​ពួក​គេ​ចេះ​តោង​ឡើង​ជម្រាល មាន​សមត្ថភាព​អាច​ដើរ​បាន​ចម្ងាយ និង​ថែម​ទាំង​ជួយ​ឲ្យ​ពួក​គេ​ស្គាល់​ពី​សត្វ​ និង​សត្វ​ព្រៃ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​គេ​។ ប្រសិន​បើ​នៅ​ទីក្រុង​ អាច​ជា​ការ​ដើរ​ជុំ​វិញ​ផ្ទះ ឬ​ទៅ​លេង​សួន​សត្វ​ជា​ដើម។

៣ ដំណើរ​កម្សាន្ត​បោះតង់

ការ​នាំ​ក្មេងៗ​ទៅ​ដើរ​កម្សាន្ត​ បោះតង់​អាច​បង្រៀន​ពួក​គេ​ឲ្យ​ចេះ​ប្រើ​ប្រាស់​ឧបករណ៍​សង្គ្រោះ​អាសន្ន ចេះ​បង្កាត់​ភ្លើង ឡើង​ភ្នំ ចេះ​អត់ធ្មត់​ពេល​នៅ​តំបន់​មិន​សូវ​បាន​មនុស្ស​ និង​ជួយ​ឲ្យ​ពួក​គេ​រឹង​មាំ​ផង​ដែរ។

៤ វិធិ​ហែល​ទឹក

ឪពុក​ម្ដាយ​ខ្មែរ​មួយ​ចំនួន​មាន​ទំនោរ​ហាម​ឃាត់​កុំ​មិន​ឲ្យ​កូន​ៗ​របស់​ទៅ​លេង ជាជាង​បង្រៀន​ឲ្យ​ពួក​គេ​ចេះ។ ផ្ទុយ​ទៅ​វិញ​ក្មេងៗ​ខ្លះ​មិន​ស្ដាប់​បែរ​ទៅ​ជា​លួច​លេង​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​គេ​ទៅ​វិញ។ ការ​បង្រៀន​ហែល​ទឹក​អាច​ពិបាក​បន្តិច​នៅ​ជនបទ​លើក​លែង​តែ​អាណាព្យាបាល​ខ្លួន​ឯង​ចេះ និង​មាន​កន្លែង​បង្រៀន​ដែល​ត្រឹម​ត្រូវ​ តែ​បើ​នៅ​ទី​ក្រុង​វិញ​ហាក់​មាន​ភាព​ទូលំទូលាយ​ ដែល​សម្បូរ​អាង​ទឹក និង​មាន​ទាំង​គ្រូ​ជំនាញ​បង្ហាត់​បង្រៀន​ថែម​ទៀត​ផង​៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តភាគ “ស៊ុនអ៊ូខុង” AI កំពុងផ្ទុះខ្លាំងនៅចិន ខណៈមានអ្នកមើលជិត ៣០០ លានដងក្រោយចេញបានត្រឹម ៥ ភាគ

ភាពយន្តភាគ AI ខ្នាតវែងដំបូងបង្អស់របស់ប្រទេសចិន រឿង «ស៊ុនអ៊ូខុង វគ្គបន្ត» ឬ «Sequel to Journey to the West» ទទួលបានចំនួនទស្សនាជិត ៣០០ លានដង សម្រាប់ត្រឹម

ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ ដាក់បង្ហាញស្នាដៃសិល្បៈចម្រុះមកពីតំបន់ផ្សេងៗជាច្រើនលើពិភពលោក

លើស​ពី​ការ​តាំង​បង្ហាញ​រូប​ថត «ពិព័រណ៍ គំនិត – សិល្បៈ ពន្លឺ» ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​អនាគត​ដែល​មនុស្ស ធម្មជាតិ វប្បធម៌ និង​បច្ចេកវិទ្យា អាច​រស់​នៅ​ជាមួយ​គ្នា

ក្រសួងវប្បធម៌ ​នឹងរៀបចំសិក្ខាសាលាតម្រង់ទិស ក្រោមប្រធានបទ “ស្បៃខ្មែរ និងរបៀបប្រើប្រាស់ ក្នុងទំនៀមទម្លាប់ប្រពៃណី”

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​ជូន​ដំណឹង​ជា​ថ្មីម្តងទៀត ស្តី​ពី​ការ​រៀបចំ​សិក្ខាសាលា​ តម្រង់​ទិស ក្រោម​ប្រធានបទ “ស្បៃខ្មែរ និង​របៀប​ប្រើប្រាស់ ក្នុ

មកស្ដាប់ចម្លើយម្ចាស់មកុដ Miss Universe Cambodia 2026 និងលំដាប់រងទាំង៤ ទាក់ទងនឹងបច្ចេកវិទ្យា AI

កម្មវិធី Miss Universe Cambodia 2026 បាន​បញ្ចប់​ទៅ​កាលពី​រាត្រី​ថ្ងៃ ២០ ខែ​កញ្ញា ឆ្នាំ ២០២៦ ហើយ ដោយ​ម្ចាស់​មកុដ​បាន​ទៅ​លើ​កញ្ញា MUC 14 ថាន រតនា និង​លំដាប់​រង​ទី

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉

អាណាព្យាបាលសម្រុកនាំយកកូនៗទៅប្រឡងចូលរៀននៅសាលាជំនាន់ថ្មី

សាលា​រៀន​ជំនាន់ថ្មី កំពុង​ត្រូវ​បាន​ទាក់ទាញចិត្តអាណាព្យាបាល​ជាច្រើនឲ្យព្យាយាម​ស្វះស្វែង​បញ្ជូន​កូន​ទៅ​សិក្សា ដោយសារ​តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ សិស្ស​ដែល​បញ្

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម

ភាពជោគជ័យនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ នាំយកនិស្សិតបរទេសជាង ៥​ សែននាក់មកសិក្សានៅកូរ៉េខាងត្បូង

ក្រោមការផ្ទុះប្រជាប្រិយភាពនៃវប្បធម៌កូរ៉េលើឆាកអន្តរជាតិ ចំនួនជនបរទេសដែលចូលមកប្រទេសកូរ៉េខាងត្បូងក្នុងគោលបំណងសិក្សា និងបណ្តុះបណ្តាលបានកើនឡើងលើសកំណត់ត្រា

ស័ក្តិសមឥតទាស់ ទាំងសម្បុរស្បែក រូបសម្រស់ កុយ អេនណា គ្រងឈុតស្បៃនៅប្រាសាទអង្គរវត្ត ឃើញហើយគួរឲ្យគយគន់

កញ្ញា កុយ អេនណា តារាសម្ដែង តារា​​បង្ហាញ​ម៉ូដ និង​ជា​អ្នក​តស៊ូ​មតិ​លើក​ទឹកចិត្ត​ស្ត្រី​ដូចគ្នា តែងតែ​សកម្ម​ក្នុង​ការងារ​ថែរក្សា​មរតក​ដូនតា ដែល​ជា​សម្បត្តិ​វប្បធម

នៅ សុនិតា តំណាងសមាគមសិល្បករខ្មែរ ចុះ MoU ជាមួយ រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ផ្តល់ជូនការគាំពារសុខុមាលភាពពិសេសជូនសិល្បករខ្មែរ

អនុប្រធានអចិន្ត្រៃយ៍សមាគមសិល្បករខ្មែរ អ្នកនាង នៅ សុនិតា បាន​ចុះ MoU ជាមួយ​នឹង​មន្ទីរ​សម្រាក​ព្យាបាល រ៉ូយ៉ាល់គ្រុប វែលនេស សេនធើ ដែល​ផ្ដល់​ជូន​ការ​គាំពារ​សុខុមាលភ