សាយ ប្រកាសរត់លើកទី២ ដើម្បីបង្ហាញរបៀបបរិច្ចាគថ្មីទៅមន្ទីរពេទ្យកុមារអង្គរ

លោក ​អ៊ួន ​បឋម ​ហៅ ​សាយ សិល្បករដែលហ៊ានលះបង់ពេលវេលា ធនធាន រូបសម្រស់ ផ្តួចផ្តើមបង្កើត​ព្រឹត្តិការណ៍ ​«រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ» កាលពីរឆ្នាំកន្លងទៅ បានកំពុងប្រកាសឱ្យដឹងគម្រោងកម្មវិធីសប្បុរសធម៌មួយទៀត ដើម្បីកុមារកម្ពុជាម្ដងទៀត ដោយដាក់ឈ្មោះថា «រត់ជាមួយសាយ៤សែនជំហាន» ឬ “RUN WITH SAI 400K STEPS” ។ សម្រាប់គម្រោងនេះ សាយ នឹងធ្វើការរត់ពីភ្នំពេញទៅសៀមរាប ក្នុងរយៈចម្ងាយប្រហែល ៣០៣ គីឡូម៉ែត្រ ក្នុងរយៈពេល៩ ថ្ងៃ ចាប់ពីថ្ងទី២២ ដល់ថ្ងៃទី ៣០ ខែតុលា ខាងមុខនេះ។

រូបភាព៖ FB page @RUN WITH SAI

តាមការឱ្យដឹងរបស់ សាយ ក្នុងកិច្ចសម្ភាសន៍ គោលបំណងចម្បងនៃការរត់លើកនេះមិនខុសពីលើកមុនឡើយ គឺដើម្បីធ្វើការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប ប៉ុន្តែការរត់លើកនេះនៅមានគោលបំណងធំផ្សេងមួយទៀត គឺចង់បង្ហាញរបៀបការបរិច្ចាគថ្មីទៅដល់មហាជន គឺពេលនេះខាងមន្ទីរពេទ្យកុមារអង្គរ បានបង្កើតទម្រង់បរិច្ចាគថ្មីមួយដែលលោកអ្នកអាចបរិច្ចាគ ជាប្រចាំឆ្នាំ ឬប្រចាំខែ ទៅតាមលទ្ធភាពរបស់អ្នកគ្រប់គ្នា។ ដូច្នេះការរត់លើកទី២នេះ គឺចង់ជំរុញទឹកចិត្តមហាជនឱ្យចូលរួមបរិច្ចាគជាប្រចាំ ដើម្បីជួយទ្រទ្រង់ដល់មន្ទីរពេទ្យកុមារអង្គរឱ្យមាននិរន្តភាពក្នុងការជួយកុមារកម្ពុជានៅក្នុងតំបន់ ព្រោះបច្ចុប្បន្ន មន្ទីរពេទ្យកុមារអង្គរ នៅខេត្តសៀមរាប នៅតែមានការខ្វះខាតខាងផ្នែកថវិកាសម្រាប់ទ្រទ្រង់លើការចំណាយផ្សេងៗក្នុងមន្ទីរពេទ្យ។

សម្រាប់អ្នកចូលរួមរត់ផ្ទាល់ក្នុងកម្មវិធី «រត់ជាមួយសាយ៤សែនជំហាន» ឬលោកអ្នកដែលមានបំណងចូលរួមបរិច្ចាគថវិកាផ្ទាល់ជាមួយខាងមន្ទីរពេទ្យកុមារអង្គរ ក៏អាចបរិច្ចាគបានដែល ព្រោះអំឡុងពេលរត់ពីភ្នំពេញទៅសៀមរាប ក៏នឹងមានក្រុមការងារមន្ទីរពេទ្យទៅតាមជាមួយផងដែរ។ មួយផ្នែកទៀត គឺលោកអ្នកអាចចូលរួមជាវអាវដែលមាន Logo «RUN WITH SAI» ទុកជាអនុស្សាវរីយ៍ផងដែរ ព្រោះថវិកាដែលបានពីការលក់អាវ ក៏នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរដូចគ្នានៅពេលចប់កម្មវិធី។

រូបភាព៖ FB page @RUN WITH SAI

ដើម្បីជាការជំរុញទឹកចិត្តសាធារណជនឱ្យចូលរួមរត់ឱ្យកាន់តែច្រើន ក្រុមការងាររបស់ សាយ បានបែកចែកកាលវិភាគរត់ជា ២ វេន នៅពេលព្រឹកព្រលឹម និងពេលល្ងាច ដែលនេះជាការផ្តល់ឱកាសឱ្យបងប្អូនអាចចូលរួមរត់បាន ព្រោះជាវេលារត់រត់មុនពេលទៅធ្វើការ ចំណែកពេលល្ងាចគឺក្រោយពេលចេញពីធ្វើការ ដូច្នេះគ្រប់គ្នាអាចមានលទ្ធភាពចូលរួមច្រើន។ ការរត់លើកនេះ នឹងមានការឈប់ច្រើនតាមទីតាំងផ្សេងៗដែលក្រុមការងារបានកំណត់ ដើម្បីទុកឱកាសផ្សព្វផ្សាយឱ្យគ្រប់គ្នាបានដឹងពីគោលបំណងនៃការរត់នេះ។

រូបភាព៖ FB page @RUN WITH SAI

តារាចម្រៀងសកម្មការងារសង្គមរូបនេះ បានលើកទឹកចិត្តឱ្យសាធារណជនចូលរួមរត់ជាមួយលោកឱ្យបានច្រើន ជាពិសេសសិល្បករខ្មែរ បុគ្គលមានឥទ្ធិពលលើសង្គមនាពេលបច្ចុប្បន្ន។ ការចូលរួមរបស់បុគ្គលល្បីៗនឹងក្លាយជាការជំរុញទឹកចិត្តមហាជនឱ្យចូលរួមកាន់តែច្រើនឡើង។ សម្រាប់ព័ត៌មានលម្អិតផ្សេងៗពាក់ព័ន្ធគម្រោង​កម្មវិធីសប្បុរសធម៌នេះ លោកអ្នកអាចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ «RUN WITH SAI»។

ឆ្លៀតឱកាសនេះ សាយ បានថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជា (Union of Youth Federations of Cambodia) ដែលតែងតែគាំទ្រ និងសហការរៀបចំកម្មវិធីសប្បុរសធម៌របស់លោក និងអរគុណដល់បណ្តាដៃគូសហការផ្សព្វផ្សាយ ដែលនឹងធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែល្អប្រសើរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន