ទទួលយកការពិតដ៏សែនពិបាកទាំង ៧ នេះបាន ជីវិតអ្នកនឹងកាន់តែរឹងមាំខ្លាំងជាងមុន

ជាធម្មតាមនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានជីវិតមួយដ៏មានសុភមង្គល ភាពរីករាយ និងស្នាមញញឹម។ ប៉ុន្តែរឿងទាំងអស់នោះច្បាស់ណាស់នឹងមិនមែនចេះតែកើតមានឡើងដោយឯកឯង ពោលគឺយើងត្រូវធ្វើជាមនុស្សរឹងមាំដែលអាចឆ្លងកាត់ភាពលំបាកមួយចំនួនដើម្បីបង្កើតពេលវេលាដ៏មានតម្លៃទាំងអស់នេះ។ ដូច្នេះហើយមុនពេលចង់ឱ្យខ្លួនក្លាយជាមនុស្សរឹងមាំ យើងក៏ត្រូវរៀនទទួលស្គាល់នូវការពិតដ៏សែនពិបាកខ្លះៗដូចជា៖

១. គ្មានអ្នកណាម្នាក់អាចជួយយើងក្រៅពីយើងខ្លួនឯង

នៅពេលដែលយើងមិនពេញចិត្តជាមួយអ្វីមួយក្នុងជីវិត ឬជួបបញ្ហាអ្វីមួយ យើងតែងតែសង្ឃឹមថានឹងមានអព្ភូតហេតុមួយនឹងកើតឡើងដើម្បីជួយរំដោះខ្លួនយើងពីបញ្ហាទាំងអស់។ ប៉ុន្តែការពិតមិនដូចការគិតនោះទេ រាល់បញ្ហាទាំងអស់គឺយើងមិនអាចទាយទុកមុនបាននោះទេ។ ដូច្នេះហើយយើងមិនអាចប្រើដំបងវេទមន្ដដើម្បីបញ្ជៀសបញ្ហាឡើយ អ្វីដែលសំខាន់នៅពេលនេះគឺយើងត្រូវតែរឹងមាំ ចេះឯករាជ្យដើម្បីគ្រប់គ្រងស្ថានភាពទាំងនោះដោយខ្លួនឯង។ ហើយត្រូវចាំថាគ្មានអ្នកណាម្នាក់ដែលអាចជួយយើង ក្រៅពីយើងខ្លួនឯងបាននោះទេ។

២. អ្វីគ្រប់យ៉ាងនឹងមិនរត់មករកយើងខ្លួនឯងឡើយ

នៅក្នុងពិភពលោកដ៏ធំមួយនេះ យើងអាចជាមនុស្សម្នាក់ដែលស្ងប់ស្ងាត់ ឆ្លាតបំផុត ឬគួរឱ្យចាប់អារម្មណ៍បំផុត។ ដូច្នេះយើងអាចគិតថារបស់ជាច្រើននៅលើលោកនេះសុទ្ធតែគួរជារបស់យើង ហើយសុទ្ធតែត្រូវតម្រង់ជួរមកឱ្យយើងរើស។ ប៉ុន្តែមិនមែនមនុស្សទាំងអស់សុទ្ធតែមើលមកយើងក្នុងន័យបែបនេះទាំងអស់នោះទេ។ ជាមួយគ្នានេះ បើចង់ឱ្យជីវិតយើងរឹតតែរឹងមាំ និងជោគជ័យជាងនេះ គប្បីជម្រុះចោលការគិតខាងលើ ហើយសាកល្បងចាប់ផ្ដើមដើរចេញពីកន្លែងផាសុកភាព ព្យាយាមស្វែងរកអ្វីដែលខ្លួនចង់បាន។

៣. មនុស្សគ្រប់គ្នាតែងតែផលប្រយោជន៍ផ្ទាល់ខ្លួនជាចម្បង

មនុស្សរាប់អានគ្នា មិនថាជិតស្និទ្ធខ្លាំងយ៉ាងណា ស្រឡាញ់គ្នាខ្លាំងយ៉ាងណានោះ ពួកគេតែងតែគិតដល់ផលប្រយោជន៍ខ្លួនឯងជាមុនសិនហើយ។ ភាគច្រើនមនុស្សនៅជុំវិញខ្លួនយើងអាចនឹងសុំឱ្យយើងជួយរហូតដល់លើសពីអ្វីដែលយើងអាចធ្វើបាន។ ដូច្នេះយើងមិនត្រូវស្ទាក់ស្ទើរក្នុងការឆ្លើយថា «ទេ» ឡើយនៅពេលដែលតម្រូវការរបស់គេចំពោះ វាលើសពីអ្វីដែលយើងអាចធ្វើបាន។ ទន្ទឹមនឹងនេះ យើងក៏ត្រូវតែឱ្យគេដឹងពីការកំណត់របស់យើងដែរថាអ្វីដែលទៅរួច ហើយអ្វីដែលយើងទៅមិនរួច។

៤. យើងមិនអាចផ្គាប់ចិត្តមនុស្សទាំងអស់ឡើយ

ជាការពិតមិនមានអ្នកណាម្នាក់ចង់ឱ្យមនុស្សជុំវិញខ្លួនមិនសប្បាយចិត្តនោះទេ ទើបយើងក្លាយជាមនុស្សម្នាក់ដែលតែងតែគិតអំពីចិត្តរបស់គេជាមុនដោយមិនដឹងខ្លួន។ ប៉ុន្តែការពិតមួយទៀតគឺយើងមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាឱ្យរីករាយបានគ្រប់ពេលនោះទេ ដូច្នេះយើងត្រូវចាំថាការសម្រេចចិត្តជារបស់យើង។​ ប្រសិនបើគិតពិចារណាថារឿងមួយនេះត្រឹមត្រូវ មិនចាំបាច់ស្ទាក់ស្ទើរក្នុងការធ្វើ ឬហាមាត់បដិសេធអ្នកណាម្នាក់ឡើយ។

៥. ទង្វើជាគោលដៅកំណត់ជីវិត មិនមែនគំនិត

យើងអាចអង្គុយនៅផ្ទះពេញមួយថ្ងៃដើម្បីគិតអំពីពិភពលោកមួយដ៏ល្អប្រសើរសម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែនោះគ្រាន់តែគំនិតស្រមៃទាំងអស់ ហើយវាក៏មិនទាន់លេចចេញជារូបរាងដែរ។ ដូច្នេះបើយើងរៀបផែនការជីវិតបានល្អហើយ យើងក៏គួរតែចាប់ផ្ដើមសកម្មភាពតាមរយៈការអនុវត្តផ្ទាល់ផងដែរ មិនដូច្នោះទេវានឹងនៅតែជាការបំភាន់ដដែល។

៦. លើលោកនេះមិនមានមនុស្សណាម្នាក់ដែលរវល់រហូតគ្មានពេលឱ្យខ្លនឯងទេ

មនុស្សយើងម្នាក់ៗតែងតែមានពេលវេលាសម្រាប់ខ្លួនឯង មិនថាជាភារកិច្ចផ្ទាល់ខ្លួន ឬការងារនោះទេ។ មានន័យថាពួកគេនឹងចំណាយពេលទៅលើអ្វីដែលគេគិតថាសំខាន់ខ្លាំងជាង។ ជាក់ស្ដែងប្រសិនបើយើងកំពុងត្រូវការអ្នកណាម្នាក់ខ្លាំង ហើយផ្ញើសារដើម្បីសុំជំនួយតែមិនឃើញមានការឆ្លើយតប នោះអាចត្រូវបានរាប់ជាទង្វើចេតនារបស់គេហើយ។ ដូច្នេះប្រសិនបើរឿងនេះកើតឡើងច្រើនដងដដែលៗពេក វាគឺជាពេលដែលត្រូវដើរចេញពីមនុស្សទាំងនោះ ហើយក៏ជាឱកាសដែលយើងអាចរាប់អានមនុស្សថ្មីផងដែរ។

៧. ឈប់បង្កើតលេសឱ្យខ្លួនឯង

ស្ទើរពេញមួយជីវិតរបស់មនុស្សយើង យើងតែងតែចូលចិត្តស្ដីបន្ទោសឱ្យពិភពលោក ព្រហ្មលិខិត ឬអ្នកដទៃដោយសារខ្លួនឯងមិនមានពេលវេលាគ្រប់គ្រាន់ មិនមានថវិកាគ្រប់គ្រាន់ មិនមានថាមពលគ្រប់គ្រាន់ ឬមិនមានធនធានគ្រប់គ្រាន់ដើម្បីសម្រេចគោលដៅរបស់យើង។ ប៉ុន្តែអ្នកដឹងទេនោះគឺជាការពិតដ៏អាក្រក់លេសដ៏អាក្រក់មួយដែលធ្វើឱ្យជីវិតយើងកាន់តែលេចលង់។ ដូច្នេះគួរចាំថាមនុស្សជោគជ័យក្នុងជីវិតមិនបានចំណាយពេលស្វែងរកលេសសម្រាប់ខ្លួន​ឯងនោះទេ។ ពួកគេតែងតែចំណាយពេលដើម្បីជម្នះឧបសគ្គជាជាងការចុះចាញ់ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ