តារាស្រីកំពូលម៉ូដ ដាដាវ បង្ហាញឆន្ទៈជំរុញវិស័យ fashion ខ្មែរទៅអន្តរជាតិ

ទីផ្សារសិល្បៈរបស់ Influener រាងតូចច្រឡឹង ម៉ៅ ធីតា ហៅ ដាដាវ នៅតែខ្ពស់ត្រដែត បើទោះបីជាពេលនេះនាងកំពុងក្លាយជាម៉ាមីវ័យក្មេងម្នាក់ក៏ពិតមែន តែស្ទីល៍តុបតែងខ្លួន និងម៉ូដសម្លៀកបំពាក់របស់នាងនៅតែលះមិនប្រួលប្រែឡើយ។ 

ដោយសារចំនូលចិត្ត និងទេពកោសល្យលើ fashion ធ្វើឱ្យ ដាដាវ ក្តោបបានការងារជាមួយប្រេនជាតិ-អន្តរជាតិជាច្រើនតាំងពីមុននាងមានផ្ទៃពោះមកម្ល៉េះ។ ជាក់ស្តែង អំឡុងពេលកំពុងពពោះក៏ Influener រូបនេះមានការងារថតផ្សព្វផ្សាយឱ្យប្រេនធំៗឥតដាច់នោះឡើយ។ មិនតែប៉ុណ្ណោះ នាងក៏ទទួលបានឱកាសទៅចូលរួមកម្មវិធីអន្តរជាតិធំៗ តាមរយៈប្រេនល្បីៗដែលនាងធ្លាប់បានរួមការងារជាមួយទៀតផង ធ្វើឱ្យអ្នកជុំវិញខ្លួនលាន់មាត់សរសើរពីនាងគ្រប់ៗគ្នា។

ក្នុងជំនួបថ្ងៃសម្ភោធរឿង «អ៊ុំចនម៉ែដោះ» ដាដាវ បានឱ្យដឹងថា អ្វីដែលធ្វើឱ្យនាងវិវត្តន៍ខ្លួនក្នុងវិស័យយ៉ាងឆាប់រហ័សបែបនេះ គេដោយសារ fashion ជាចំនូលចិត្ត ហើយនាងក៏ស្រលាញ់វិស័យ fashion ខ្លាំងដូចគ្នាដែរ។ គួបផ្សំភាពឆ្លាតវ័យក្នុងការច្បិចយកភាពស៊ីវិល័យពីមនុស្សជុំវិញខ្លួន និងប្រទេសជិតខាងផងនោះ ធ្វើឱ្យនាងរកឃើញខ្លួនឯង និងសម្រេចចិត្តចាប់យកវិស័យ fashion ជាគោល ដើម្បីបង្ហាញឱ្យគ្រប់គ្នាយល់ថា fashion ក៏ជាសិល្បៈមួយដែរ។

តារាស្រីពូកែលេងស្ទីល៍រូបនេះមើលឃើញថា ខ្មែរយើងមានធនធានពូកែខាង fashion ច្រើនណាស់ សូម្បីតារាល្បីៗ និងសិល្បករ-សិល្បការិនីជំនាន់ក្រោយ ក៏មានការយល់ដឹងច្រើនពីវិស័យ fashion ផងដែរ ដូច្នេះហើយទើបនាងនៅក្រាញននៀលក្នុងវិស័យនេះ ដើម្បីខំប្រឹង ពង្រឹង លើកស្ទួយវិស័យ fashion ខ្មែរយើងឱ្យឈានជើងទៅដល់ទីផ្សារអន្តរជាតិ។

ដើម្បីស្របតាមទស្សនៈវិស័យ និងឆន្ទៈដែលចង់ជំរុញវិស័យ fashion ឱ្យមានភាពរីកចម្រើន ដាដាវ កំពុងស្វែងរកអ្នកផ្គត់ផ្គង់ (supplier) ក្នុងស្រុកដែលអាចកាត់ដេរ និងច្នៃសម្លៀកបំពាក់តាមតម្រូវការរបស់នាង ឆ្ពោះទៅការដាប់ស្លាកយីហោប្រេនក្នុងស្រុក ជាផលិតផលក្នុងស្រុកពិតប្រាកដ។ មែនទែនទៅ កន្លងមកនាងធ្លាប់រកស៊ីសម្លៀកបំពាក់ម្តងរួចហើយ តែពេលនោះជា supplier ក្រៅស្រុក ទើបនាងផ្អាកគំនិតនោះ ងាកមករក supplier ក្នុងស្រុកជំនួសវិញ ហើយអ្វីដែលនាងកំពុងធ្វើនៅពេលនេះ ក៏មានបំណងនាំចេញទៅទីផ្សារក្រៅស្រុកផងដែរ តែគ្រប់យ៉ាងត្រូវដើរទៅតាមដំណាក់កាល។

សូមជម្រាបផងដែរថា ដាដាវ មិនត្រឹមតែជា influencer ល្បីឈ្មោះក្នុងរង្វង់សិល្បៈកម្ពុជាប៉ុណ្ណោះទេ នាងក៏ជាអ្នកជំនួយវ័យក្មេងម្នាក់ដ៏មានសមត្ថភាព ដែលអាចបង្កើតប្រេនផ្ទាល់ខ្លួនរយៈពេលច្រើនឆ្នាំមកហើយ។ ផលិតផលជាច្រើនមុខរបស់ ដាដាវ ត្រូវបានទទួលស្គាល់ពីអ្នកប្រើប្រាស់ សូម្បីតែ influencer និង content creator ល្បីៗក៏នាំគ្នាសរសើរពីគុណភាពផងដែរ។ 

ទោះបីជាពេលនេះ ដា ដាវ កំពុងពពោះទាយាទដំបូង តែអ្នក​ម្ដាយ​វ័យ​ក្មេង​រូបស្រស់នេះ នៅតែបញ្ចេញស្ទីល៍ថតរូបជាមួយសម្លៀកបំពាក់ប្លែកឥតឈប់។ ដោយសារកូនក្នុងផ្ទៃយល់ចិត្ត អំណោយផលឱ្យម៉ាមីវ័យក្មេង និងគូស្នេហ៍ ក៏ឆ្លៀតពេលធ្វើដំណើរកម្សាន្តទៅប្រទេសឥណ្ឌូណេស៊ី យ៉ាងសប្បាយរីករាយ មុនពេលនាងត្រូវវិស្សមកាលរយៈពេលយូរ ក្រោយពេលសម្រាលបុត្ររួច៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន