របស់​ ៧យ៉ាង ទោះនៅប្រើបាន តែមិនគួរប្រើបន្ត! 

តើអ្នកដែលសង្កេតទេថា របស់ខ្លះអ្នកអាចប្រើប្រាស់ក្នុងរយៈពេលយូររហូតដល់ទៅ ៤-១០ឆ្នាំ ដោយមិនមានបាក់បែក ឬខូចខាតអ្វី? ក៏ប៉ុន្តែមិនប្រាកដទេថា អ្នកអាចប្រើប្រាស់របស់ទាំងនោះបានរហូត ព្រោះពេលខ្លះ​របស់ដែលស្ថិតនៅក្នុងសភាពល្អនៅឡើយ ក៏អាចមានមេរោគ ឬសារធាតុកខ្វក់ផ្សេងទៀតតោងជាប់ ដែលអ្នកមិនអាចមើលឃើញដោយភ្នែកទទេបានទេ។​

ខាងក្រោមនេះ​ គឺជារបស់ ៧យ៉ាង​ ដែលមិនងាយខូចខាត ថែមប្រើប្រាស់បានយូរ តែគួរផ្លាស់ប្ដូរតាមកាលកំណត់៖ 

១. ស្និតសិតសក់

ស្និតសិតសក់ គឺជារបស់ម៉្យាងដែលយើងតែមើលរំលង​ ទាំងដែលជាក់ស្ដែង វាគឺជារបស់សំខាន់មួយដែលមនុស្សតែងត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ។​ ដ្បិតស្ថិតនៅក្នុងសភាពល្អ តែស្និតសិតសក់គឺជាបណ្ដុំមេរោគមួយ​ ដែលអាចនាំផលប៉ះពាល់ដល់សុខភាពស្បែកក្បាលរបស់អ្នកបាន។ ដូច្នេះ អ្នកគួរផ្លាស់ប្ដូរស្និតសិតសក់រៀងរាល់​ ១ឆ្នាំម្ដង តែអ្នកគួរធ្វើការសម្អាតរៀងរាល់ ១សប្ដាហ៍ម្ដង។ 

២.​ ខ្នើយ

មនុស្សជាច្រើនបានចាប់អារម្មណ៍ជាពិសេសទៅលើស្រោមខ្នើយ ក៏ព្រោះតែការកើយនៅលើស្រោមខ្នើយដែលមិនស្អាត អាចនឹងប៉ះពាល់ទៅលើសុខភាពស្បែកមុខ នាំ​ឱ្យផ្ទៃមុខឡើងមុនជាដើម។ យ៉ាងណាមិញ មនុស្សមួយចំនួនបែរជាភ្លេចគិតទៅលើតួខ្នើយ ខណៈដែលប្រេងនៅលើក្បាល និងស្បែកមុខក៏អាចជ្រាបចូលជ្រៅទៅក្នុងផ្ទៃខ្នើយបានដែរ។

លើសពីនេះទៅទៀត បើទោះបីជាអ្នកព្យាយាមប្ដូរស្រោមខ្នើយក៏ពិតមែន តែសារធាតុគគ្រិចទាំងនោះនៅតែតោងជាប់នឹងផ្ទៃខ្នើយដូចដើម។ ដូច្នេះ អ្នកគួរតែផ្លាស់ប្ដូរខ្នើយកើយថ្មីរៀងរាល់ ២ ទៅ ៣ឆ្នាំម្ដង។

៣. ឧបករណ៍ផាត់មុខ

ឧបករណ៍ផាត់មុខ ដូចជាប៉ុង និងជក់ផាត់មុខ ដែលអ្នកប្រើប្រាស់ប្រចាំថ្ងៃក៏ជាបណ្ដុំនៃមេរោគមួយដែរ។ ហេតុនេះហើយ សូមកុំភ្លេចធ្វើការសម្អាតប៉ុង ឬជក់ផាត់មុខរៀងរាល់សប្ដាហ៍។ ស្របពេលដែរ អ្នកគួរធ្វើការផ្លាស់ប្ដូរឧបករណ៍ទាំងនោះ តាមកាលបរិច្ឆេទដែលក្រុមហ៊ុនណែនាំ ឬធ្វើការផ្លាស់ប្ដូររៀងរាល់ ៣ទៅ ៥ឆ្នាំម្ដង។​

៤. ច្រាសដុសធ្មេញ

មនុស្សតែងដុសធ្មេញដើម្បីសុខភាពមាត់ធ្មេញល្អ។ ដោយឡែក ការប្រើប្រាស់ច្រាសដុសធ្មេញដែលយូរលើសការគួរ វាមិនត្រឹមតែបាត់បង់ប្រសិទ្ធភាពក្នុងការសម្អាតធ្មេញឱ្យស្អាតប៉ុណ្ណោះទេ តែច្រាសដុះធ្មេញនោះក៏អាចសន្សំទុកមេរោគនានា នាំឱ្យប៉ះពាល់ដល់សុខភាពមាត់ធ្មេញទៀតផង។ ដូច្នេះ អ្នកគួរផ្លាស់ប្ដូរច្រាសដុសធ្មេញរៀងរាល់ ៣ទៅ​ ៤ខែម្ដង។ 

៥. ឈុតក្នុង

ឈុតក្នុង គឺជាសម្លៀកបំពាក់ដែលយើងតែងប្រើប្រាស់ប្រចាំថ្ងៃ និងស្ថិតនៅជាប់នឹងតំបន់សំខាន់នៃរាងកាយបំផុត។ ហេតុដូច្នេះ អ្នកគួរផ្លាស់ប្ដូរសម្លៀកបំពាក់ក្នុងរៀងរាល់ ៦ខែម្ដង ព្រោះការប្រើប្រាស់យូរពេក អាចនឹងធ្វើឱ្យឈុតក្នុងទាំងនោះក្លាយជាបណ្ដុំនៃមេរោគ បង្កជាជំងឺកាមរោគ ផ្សិត និងក្លិនមិនល្អជាដើម។ 

៦. ដបទឹក 

ខណៈដបទឹកបរិសុទ្ធភាគច្រើន មិនមែនជាប្រភេទដបដែលអាចប្រើប្រាស់ឡើងវិញបាន តែប្រភេទដបទឹកដែលផលិតឡើងដើម្បីការច្រកទឹកតែម្ដង ក៏មានអាយុកាលប្រើប្រាស់ដូចគ្នា។ ជាក់ស្ដែង ប្រភេទដបដែលធ្វើពីផ្លាស្ទិកអាចមានអាយុកាលប្រមាណ ១២ខែ ស្របពេលដែលដបថ្មអាចនឹងមានអាយុកាលប្រើប្រាស់ពី ២ទៅ ៣ឆ្នាំ។ 

៧. កន្សែងជូតខ្លួន

ផ្ទៃនៃកន្សែងជូតខ្លួន ឬកន្សែងពោះគោ​ គឺជាបណ្ដុំនៃរោមល្អិតៗជាច្រើន ក្លាយជាលក្ខខណ្ឌអំណោយផលដល់មេរោគក្នុងការរស់នៅ។ ដូច្នេះហើយ វាគឺជារឿងសំខាន់ក្នុងការដាក់ហាលកន្សែងពោះគោនៅក្នុងទីតាំងដែលមានលំហូរខ្យល់ និងពន្លឺគ្រប់គ្រាន់ក្រោយពេលប្រើប្រាស់រួច និងបោកសម្អាតឱ្យបានញឹកញាប់តាមដែលអាចធ្វើបាន ឬយ៉ាងហោចណាស់ ១សប្ដាហ៍ម្ដង។ បន្ថែមពីនេះ អ្នកគួរផ្លាស់ប្ដូរកន្សែងជូតខ្លួនថ្មី​ ក្រោយប្រើប្រាស់ប្រមាណ ១ ទៅ ៣ឆ្នាំម្ដង៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម



Leave a Reply

Your email address will not be published.Required fields are marked *