ស៊ីន យូប៊ីន ឈ្នះ​ពានរង្វាន់តារា Fashion Influencer of the Year របស់ Harpper’s Bazzar

តារា​ស្រី​ជួរ​មុខ​កម្ពុជា ស៊ីន យូប៊ីន បាន​បង្ហាញ​មុខ​លើ​ទស្សនាវដ្ដី​ Harpper’s bazzar វៀតណាម កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ក្នុង​នាម​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់ តារា Harpper’s bazzar ឆ្នាំ 2025។

កាលពី​ចុង​សប្ដាហ៍​កន្លង​តារា​ស្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​បាន​ទៅ​ចូលរួម​កម្មវិធី​ប្រគល់​ពាន​រង្វាន់​របស់​ទស្សនាវដ្ដី Harpper’s bazzar នៅ​ប្រទេស​វៀតណាម និង​បាន​ជ្រើសរើស​ឈុត​ដែល​ច្នៃ​ឡើង​របស់​ប្រេន​កូន​ខ្មែរ​ដ៏​ស្រស់​ស្អាត។ Harper’s Bazaar Star Awards 2025 បាន​ប្រកាស​ថា “ស៊ីន យូប៊ីន អបអរ​ចំពោះ​ស្ទីល៍​បែប​ខ្មែរ​របស់​នាង​ត្រូវ​បាន​គេ​ផ្ដល់​កិត្តិយស​ទទួល​បាន​ងារ​ជា Fashion Influencer of the Year“។

នៅ​ក្នុង Instagram របស់ Bazaar Vietnam បាន​សរសេរ​រៀបរាប់​អំពី​តួឯក​ស្រី​ដ៏​ល្បី​របស់​ខ្មែរ​រូប​នេះ​ថា “ស៊ីន យូប៊ី ស្ដេច​នៃ​ភាព​ឆើតឆាយ​នៅ​លើ​កម្រាល​ព្រំ​ក្រហម​នៃ Harper’s Bazaar Star Awards 2025 “។ បន្ថែម​ពី​លើ​ឃ្លា​សរសើរ​ប៉ុន្មាន​ឃ្លា​នោះ​ហើយ ក៏​បាន​រៀបរាប់​ពី​សម្រស់​ដ៏​ស្រស់​ស្អាត និង​ឫកពា​ថ្លៃថ្នូរ​របស់​កូន​ខ្មែរ​ម្នាក់​នោះ​ដែរ។

កញ្ញា យូប៊ីន ក៏​បាន​នាំ​យក​របាំ​​ប្រពៃណី​ខ្មែរ និង​​បកស្រាយ​បទ​ចម្រៀង​​នៅ​លើ​ឆាក​នៃ​កម្មវិធី Harper’s Bazaar Star Awards 2025 ផង​ដែរ។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ដ៏​ល្បី​ខាង​លើ យូប៊ីន បាន​រៀបរាប់​រឿងរ៉ាវ និង​ការ​បង្កប់​សិល្បៈ​ខ្មែរ​នៅ​ក្នុង fashion។

តួឯក​ស្រី​រឿង “លួច​ស្នេហ៍​គូ​ដណ្ដឹង​” បាន​ឲ្យ​ដឹង​ថា ដំណើរ​នៃ​ការ​លើក​ស្ទួយ​វប្បធម៌​ជាតិ​តាមរយៈ​ម៉ូដ មិន​ដែល​ងាយ​ស្រួល​នោះ​ទេ។ ដោយសារ​តែ​វប្បធម៌​នៅ​ក្នុង​ម៉ូដ ពេលខ្លះ​មិន​មាន​ជាទម្រង់ច្បាស់លាស់ ប៉ុន្តែ​ត្រូវ​បាន​លាក់​នៅ​ក្នុង​​ផ្នែក​ណា​មួយ​។ ដូច្នេះ​ហើយ ការ​ខិតខំ​ប្រឹងប្រែង​របស់ ស៊ីន យូប៊ីន ក្នុង​ការ​ផ្សព្វផ្សាយ​សម្រស់​ខ្មែរ តាមរយៈ​ភាសា fashion គឺ​កាន់តែ​មានតម្លៃ។

សម្រាប់តារា​ខ្មែរ​រូបនេះ ពានរង្វាន់ Fashion Influencer of the Year នៅឯ Harper’s Bazaar Star Awards 2025 មិន​ត្រឹមតែ​ជា​ថ្ងៃ​ខួប​កំណើត​គម្រប់ ៣០ ឆ្នាំ​របស់​នាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ទទួល​ស្គាល់​ពី​ដំណើរ​ដ៏​ខ្ជាប់ខ្ជួន​របស់​នាង ក្នុង​ការ​គោរព​អត្តសញ្ញាណ​ខ្មែរ​ជាមួយ​នឹង​ស្ទីល៍​ប្លែក​ៗ​របស់​នាង​ផង​ដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា នេះ​មិនមែន​ជា​លើក​ទី​១​ឡើយ​ដែល ស៊ីន យូប៊ីន បាន​បង្ហាញ​មុខ​នៅ​លើ​ទស្សនាវដ្ដី Harper’s Bazaar ដោយ​កាលពី​ឆ្នាំ ២០២៣ កន្លង​ទៅ នាង​ត្រូវ​បាន​ទស្សនាវដ្ដី​ដ៏​ល្បី​របស់​ពិភពលោក​នេះ សម្ភាស​ផងដែរ ហើយ​កញ្ញា​ក៏​បាន​យក​មកុដ​អប្សរា ទៅ​បង្ហាញ​ក្នុង Harper’s Bazaar ដែល​ជា​ទស្សនាវដ្តី​ម៉ូដ​ស្ត្រី​ប្រចាំខែ​របស់​អាមេរិក និង​មាន​សាខា​តាម​ប្រទេស៕

ស៊ីន យូប៊ីន លើគ្រប​ទស្សនាវដ្ដី Harper’s Bazaar កាលឆ្នាំ ២០២៣

រូបភាព៖ yubinshin official និង bazaarvietnam


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។

កម្ពុជាត្រូវជ្រើសជា «ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តនិយាយភាសាបារាំងទីក្រុង Angoulême

អបអរ​កម្ពុជា​ដែល​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រទេស​កិត្តិយស​សម្រាប់​មហោស្រព​ភាពយន្ត​និយាយ​ភាសា​បារាំង​ទីក្រុង Angoulême លើក​ទី​១៩ ចាប់​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៩ ខែ សីហា ឆ្នាំ ២០២៦។

ឆ្នាំមុនមករៀបចំកម្មវិធីបង្ហាញម៉ូដនៅប្រាសាទខ្មែរ ស្រាប់តែស្ងាត់ៗនេះប្រធានក្រុមហ៊ុន Bvlgari Jc babin ត្រឡប់មកសៀមរាបម្ដងទៀត

ជឿ​ថា​ប្រិយមិត្ត​ពិត​ជា​ចាំ​ពី​ព្រឹត្តិការណ៍ Bvlgari Aeterna Angkor Thom High Jewelry នៅ​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​២១ ខែ​កុម្ភៈ ឆ្នាំ ២០២៥ ដោយ​បាន​នាំ​យក​គ្រឿងអលង្ការ​មាន​តម្លៃ និង​ជា​របស់​ប្រណិត​មក​កម្ពុជា មាន​តម្លៃ​

សាស្ត្រាចារ្យ ខ្លូត រតនា ចង់ឱ្យមានអ្នកបន្តវេន ត្បិតមិនចង់ឃើញ «ល្ខោននិយាយ» ត្រូវបាត់បង់

មិន​ត្រឹម​ជា​សាស្ត្រាចារ្យ​មួយ​រូប​ដែល​កំពុង​បង្ហាត់​បង្រៀន​កូន​សិស្ស​លើ​ជំនាញ​សិល្បៈ​បុរាណ​លោក ខ្លូត រតនា ជា​ជើង​ចាស់​មួយ​រូប​ដែល​ធ្លាប់​បាន​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ក្នុង​នាម​ជា​ផលិតករ តារា​សម្ដែង និង​ជា​អ្នក​ដឹក​

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

Leave a Reply

Your email address will not be published.Required fields are marked *