ហោរាសាស្ត្របង្ហាញថាក្នុងឆ្នាំ ២០២៣ នេះគឺជាឆ្នាំដែលអាចនាំមកនូវលាភសំណាង និងការផ្លាស់ប្ដូរកាន់តែប្រសើរនៅក្នុងជីវិតសម្រាប់ឆ្នាំសត្វទាំង ១២ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងទទួលបានលាភសំណាងជាងគេ ជាពិសេសរឿងលុយកាក់៖
៣. ឆ្នាំកុរ
សម្រាប់អ្នកកើតឆ្នាំកុរ ឆ្នាំនេះគឺជាឆ្នាំដែលមានលាភសំណាង ឡើងតំណែង ឡើងប្រាក់ខែ ហើយការងារក៏កាន់តែប្រសើរផងដែរ។ ការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ទោះបីជាជួបឧបសគ្គតិចតួចពិតមែន តែក៏នៅតែមានមនុស្សជួយជ្រោមជ្រែងដោះស្រាយ និងសម្រួលបញ្ហាដែរ។ ជាមួយគ្នានេះដែរ អំឡុងពេលដោះស្រាយបញ្ហាគឺគួរតែប្រើពាក្យសម្ដីល្អៗដើម្បីដោះស្រាយបញ្ហា ជៀសវាងការបង្កទៅជាបញ្ហាធំ។
សម្រាប់អ្នកប្រកបរបររកស៊ី ឆ្នាំនេះជាពេលវេលាដែលអាចជួយឱ្យមានចម្រុងចម្រើន ទោះមានឧបសគ្គបន្តិចមែនក៏អាចប្រែជាសំណាងបានដែរ។ ហើយសម្រាប់អ្នកធ្វើការអាចនឹងទទួលបានភាពជោគជ័យលើគម្រោងអ្វីមួយ ឬឡើងឋានៈជាដើម។ ជាងនេះទៅទៀត ដើម្បីឱ្យឆាប់បានសម្រេចគោលបំណង អ្នកកើតឆ្នាំកុរគួរតែរៀបចំគោលដៅ និងផែនការជីវិតផងដែរ។
២. ឆ្នាំច
ឆ្នាំ ២០២៣ នេះក៏ជាឆ្នាំដែលល្អសម្រាប់អ្នកកើតឆ្នាំចដែរ។ មនុស្សកើតឆ្នាំនេះនឹងមានពន្លឺទាំងក្នុងការងារ និងជីវិតផ្ទាល់ខ្លួន។ នៅកន្លែងធ្វើការអ្នកកើតឆ្នាំនេះអាចមានឱកាសច្រើនបូករួមជាមួយការខិតខំប្រឹងប្រែង និងព្យាយាមទៀតនឹងកាន់តែងាយសម្រេចគោលដៅ។ មិនតែប៉ុណ្ណោះ ពួកគេក៏ត្រូវបានមេដឹកនាំកត់សម្គាល់ទុក ហើយតម្លើងតំណែង ឬផ្ដល់រង្វាន់ជាទីគាប់ចិត្តដែរ។
បើចំពោះអ្នករកស៊ីបណ្ដាក់ទុនវិញ ឱកាសចំណេញប្រាក់ក៏មានខ្ពស់ដែរ។ ប្រសិនបើអ្នកកើតឆ្នាំចនេះព្យាយាមពង្រឹង ក៏ដូចជាបង្កើតទំនាក់ទំនងល្អៗ នោះភាពជោគជ័យ និងចំណេញលុយកាក់ក៏ចូលមកកាន់តែរលូននៅចុងឆ្នាំនេះ។
១. ឆ្នាំមមែ
គេមានជំនឿថាឆ្នាំមមែគឺជាឆ្នាំដែលមានសំណាងបំផុត។ អ្នកកើតឆ្នាំមមែនឹងមានការងារកាន់តែរលូន និងសុភមង្គលផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេជាមនុស្សឈ្លាសវៃ ចេះដោះស្រាយបញ្ហា និងជម្នះការលំបាកបានយ៉ាងងាយ។ ពួកគេក៏ចេះសម្លឹង និងឆក់យកឱកាសដើម្បីសម្រេចគោលដៅទៀតផង។
មិនថាអ្នករកស៊ី ឬអ្នកធ្វើការនោះទេ ឱកាសនៃភាពជោគជ័យ ចំណេញ រីកចម្រើន និងជម្នះឧបសគ្គនឹងមានកាន់តែច្រើន។ ថ្វីបើអ្នកកើតឆ្នាំមមែមានសំណាងខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅខិតខំប្រឹងប្រែងពង្រឹង និងអភិវឌ្ឍន៍ខ្លួនឯងដើម្បីស្វែងរកឱកាសរីកចម្រើនជានិច្ច។ មិនមែនតែការងារទេ សូម្បីតែស្នេហាក៏ពួកគេមានឱកាសខ្ពស់ដែរ៕

























Account
Security
Favourite Content