ជាធម្មជាតិទៅហើយដែលក្នុងជីវិតរបស់មនុស្សយើងតែងតែមានសុខ និងទុក្ខដើរទន្ទឹមគ្នា។ ប៉ុន្តែយើងមិនគួរបណ្ដោយឱ្យភាពអវិជ្ជមានគ្របដណ្ដប់លើចិត្តគំនិតខ្លាំងពេកនោះទេដោយសារវាអាចនឹងធ្វើឱ្យស្ថានភាពជីវិតរបស់យើងកាន់តែដុនដាប។ ក្នុងនោះផងដែរយើងគួរចេះគ្រប់គ្រង ២ យ៉ាងក្នុងជីវិតព្រោះវាងាយនឹងធ្វើឱ្យយើងមិនសប្បាយចិត្ត៖
១. អាណិតអាសូរខ្លួនឯងជ្រុលពេក

ធម្មតានៅពេលមនុស្សយើងជួបប្រទះជាមួយបញ្ហាច្រើនតែងតែមានអារម្មណ៍តូចចិត្ត និងអាណិតអាសូរចំពោះខ្លួនឯង។ ប៉ុន្តែគួរកត់ចំណាំដែរថាការអាណិតអាសូរខ្លួនឯងហួសហេតុគឺប្រៀបដូចជាសញ្ញានៃភាពអស់សង្ឃឹម និងអសមត្ថភាពដែលងាយទាញយើងឱ្យធ្លាក់លេចចូលជាប់គាំងក្នុងបញ្ហាមែនទែន។ ដូច្នេះយើងមិនត្រូវបណ្ដោយឱ្យភាពអវិជ្ជមានមួយនេះគ្រប់គ្រង់បានឡើយ។ ហើយគួរចេះរៀនរស់នៅក្នុងជីវិតដែលប្រកបដោយភាពវិជ្ជមាន បើទោះបីលំបាកយ៉ាងណាក៏ត្រូវប្រឈមមុខជម្នះដោយភាពក្លាហានផងដែរ។
២. កុំបណ្ដោយឱ្យការត្អូញត្អែរក្លាយជាទម្លាប់

ក្នុងជីវិតរបស់មនុស្សម្នាក់ៗមិនមានអ្នកណាដែលមិនជួបជាមួយរឿងមិនល្អ ភាពលំបាក និងឧបសគ្គនោះទេ។ ជាទូទៅ នៅពេលមនុស្សភាគច្រើនមានអារម្មណ៍មិនល្អ គេអាននឹងជ្រើសរើសយកការត្អូញត្អែរដើម្បីបញ្ចេញទុក្ខលំបាកទាំងនោះចេញមកខាងក្រៅឱ្យអស់។ ប៉ុន្តែសូមកុំបង្កើតឱ្យភាពអវិជ្ជមានមួយនេះក្លាយជាទម្លាប់អីព្រោះវានឹងធ្វើឱ្យខួរក្បាលរបស់យើងបាត់សមត្ថភាពក្នុងការវិភាគ និងស្វែងរកដំណោះស្រាយ។ ដូច្នេះយើងគួរតែយកពេលនេះប្ដូរពីការត្អូញត្អែរមកជាការតាំងចិត្តជម្នះភាពលំបាកដោយខ្លួនឯងវិញទើបប្រសើរព្រោះមិនមានអ្នកណាម្នាក់ទំនេរចាំជួយដោះស្រាយឱ្យយើងរហូតនោះទេ៕


























Account
Security
Favourite Content