១. អាយុ ៣០ ឆ្នាំមិនមែនជាវ័យចាស់ទេ។ វ័យនេះជាវ័យដែលបេះដូងរបស់យើងនៅតែមានក្តីស្រមៃ ប៉ុន្តែចាប់ផ្តើមដឹងថាអ្វីដែលខ្លួនឯងមិនអាចទ្រាំទ្របាន និងដឹងពីព្រំដែនកំណត់របស់ខ្លួនឯង ដែលជាសញ្ញាប្រាប់ថាយើងកំពុងចាស់ទុំពិតប្រាកដ។
២. ប្រសិនបើពេលនេះជីវិតមិនទាន់នឹងនដូចដែលយើងរំពឹងទុកទេ ក៏មិនចាំបាច់បន្ទោសខ្លួនឯងដែរ។ វ័យនេះមិនមែនជាវ័យដែលត្រូវមានអ្វីៗគ្រប់យ៉ាងនោះទេ ប៉ុន្តែជាវ័យដែលត្រូវចាប់ផ្តើមជ្រើសរើសអ្វីដែល “ត្រូវ” នឹងយើងជាជាងអ្វីដែល “គួរ”។
៣. នៅពេលមានអារម្មណ៍ថាឆាប់ហត់ជាងមុន មិនមានន័យថាយើងទន់ខ្សោយនោះទេ ប៉ុន្តែវាអាចមានន័យថាកន្លងមកយើងព្យាយាមរត់លឿនខ្លាំងពេក ស្ងៀមស្ងាត់ខ្លាំងពេក និងគិតជំនួសអ្នកដទៃច្រើនពេក។
៤. មិត្តភក្តិខ្លះអាចចាប់ផ្តើមបាត់ខ្លួន មិនមែនដោយសារតែអ្នកណាខុស អ្នកណាត្រូវ ប៉ុន្តែដោយសារតែផ្លូវជីវិតចាប់ផ្តើមខុសគ្នា ហើយការមានមិត្តភក្តិតិចជាងមុនក៏មិនបានធ្វើឱ្យយើងគ្មានតម្លៃនោះដែរ។
៥. ស្នេហាក្នុងវ័យ ៣០ ឆ្នាំច្រើនតែស្ងប់ស្ងាត់ជាងក្នុងវ័យ ២០ ឆ្នាំ ប៉ុន្តែវាជាស្នេហាពិតជាងដូចគ្នា ព្រោះយើងមិនបានស្វែងរកមនុស្សដែលធ្វើឱ្យបេះដូងយើងលោតញាប់ទៀតទេ ប៉ុន្តែយើងកំពុងស្វែងរកនរណាម្នាក់ដែលធ្វើឱ្យចិត្តយើងស្ងប់ និងមានសុវត្ថិភាព។
៦. ប្រសិនបើកំពុងព្រួយបារម្ភអំពីការងារ លុយកាក់ ឬអនាគត សូមចងចាំថាគ្មាននរណាម្នាក់ចាត់ចែងជីវិតខ្លួនឯងបានល្អរាល់ថ្ងៃនោះទេ សូម្បីតែអ្នកដែលមើលទៅហាក់ដូចជាមានជីវិតល្អប្រសើរ ក៏មានយប់ខ្លះដែលពួកគេយំស្ងាត់ៗដូចគ្នា។
៧. ការយំនៅអាយុ ៣០ ឆ្នាំមិនមែនជារឿងគួរឱ្យខ្មាសអៀននោះទេ។ វាជាសញ្ញាមួយដែលបង្ហាញថាបេះដូងរបស់យើងនៅមានភាពស្មោះត្រង់នឹងអារម្មណ៍ខ្លួនឯង។
៨. អាយុ ៣០ ឆ្នាំគឺជាពេលវេលាដែលត្រូវជ្រើសរើសខ្លួនឯងកាន់តែច្រើន មិនមែនដោយសារអាត្មានិយម ប៉ុន្តែដោយសារតែយើងទើបតែយល់ច្បាស់ថាការទុកខ្លួនឯងជាជម្រើសចុងក្រោយ នឹងធ្វើឱ្យយើងឈឺចាប់យូរជាងអ្វីទាំងអស់។
៩. ប្រសិនបើមិនទាន់ប្រាកដថាជីវិតនេះត្រូវដើរទៅផ្លូវណា នោះក៏ជារឿងធម្មតា ព្រោះផ្លូវជីវិតរបស់យើងមិនត្រូវបានកំណត់តាំងពីដំបូងៗនោះទេ ប៉ុន្តែវានឹងកាន់តែច្បាស់នៅពេលយើងដើរបានកាន់តែច្រើន។
១០. កុំខ្លាចការផ្លាស់ប្តូរ ព្រោះពេលខ្លះ អ្វីដែលយើងគិតថាគួរតែរក្សាទុក តាមពិតគឺជាអ្វីដែលយើងត្រូវហ៊ានទម្លាក់ចោលដើម្បីឱ្យជីវិតដើរទៅមុខបានធូរស្រាលជាងមុន។
១១. ផ្លូវចិត្តរបស់មនុស្សវ័យ ៣០ ឆ្នាំច្រើនតែមានភាពហត់នឿយដោយសារអម្រែកទំនួលខុសត្រូវច្រើន ប៉ុន្តែវាក៏រឹងមាំបំផុតដែរ ព្រោះតែមកដល់វ័យនេះយើងបានឆ្លងកាត់ទាំងការខកចិត្ត បរាជ័យ និងការបាត់បង់ ប៉ុន្តែនៅតែជ្រើសរើសផ្ដល់ក្ដីស្រឡាញ់ដល់ពិភពលោកនេះបាន។
១២. ចុងក្រោយ ចង់ប្រាប់អ្នកដែលមានវ័យ ៣០ ឆ្នាំថា៖ អ្នកដើរបានឆ្ងាយជាងអ្វីដែលអ្នកគិតហើយ អ្នកពូកែជាងអ្វីដែលអ្នកសរសើរខ្លួនឯងខ្លាំងណាស់។ គ្រាន់តែអាចក្រោកឈរបាន នៅពេលដែលជីវិតមិនងាយស្រួល ក៏ចាត់ទុកថាជាមោទនភាពចំពោះខ្លួនឯងបាត់ទៅហើយ ៕

























Account
Security
Favourite Content