Wabi-Sabi ទោះមិនអាចលុបលាងអតីតកាលបាន តែជីវិតនៅតែអាចបន្តរស់យ៉ាងមានក្ដីសុខ

មនុស្សម្នាក់ៗមិនមែនធំធាត់ឡើងជាមួយនឹងបទពិសោធន៍ដូចគ្នានោះទេ។ អ្នកខ្លះធំធាត់ឡើងដោយមានជីវិតសាមញ្ញធម្មតា។ នេះចាត់ទុកថាជាសំណាង។ ក៏ប៉ុន្តែ អ្នកខ្លះទៀតធំធាត់ឡើងជាមួយនឹងបញ្ហាច្របូកច្របល់ កំហុស ភាពភ័យខ្លាច និងរបួសស្នាម។

រឿងទាំងនេះមិនបានបាត់បង់ទៅវិញទេ បើទោះបីជាពេលវេលាបានរំលងផុតទៅយូរប៉ុណ្ណាក្ដី ប៉ុន្តែវាបែរជាកប់ជ្រៅក្នុងខ្លួនមនុស្សទាំងនោះ ដែលជះឥទ្ធិពលដល់របៀបដែលគេមើលពិភពលោក វិធីនៃការស្រឡាញ់អ្នកដទៃ និងវិធីដែលមនុស្សទាំងនោះប្រព្រឹត្តចំពោះខ្លួនឯងយ៉ាងស្ងៀមស្ងាត់ជារៀងរាល់ថ្ងៃ។

ទស្សនៈ Wabi-Sabi មិនបានជួយឱ្យអ្នកមើលឃើញជីវិតថាជារឿងស្រស់ស្អាតជានិច្ចនោះទេ ប៉ុន្តែទស្សនៈជប៉ុនមួយនេះ នឹងជួយធ្វើឱ្យអ្នកអាចមើលឃើញជីវិតក្នុងភាពជាក់ស្តែង ជាមួយនឹងការពិត ព្រោះភាពខ្វះខាត និងរឿងរ៉ាវពីអតីតកាល គឺជា “ភស្តុតាងនៃជីវិត”។

ស្នាមប្រេះស្រាំមិនមែនជារឿងដែលគួរឱ្យខ្មាស់អៀននោះទេ ប៉ុន្តែវាជាប្រវត្តិសាស្ត្រ ជាស្លាកស្នាមដែលបញ្ជាក់ថា អ្នកធ្លាប់បានឆ្លងកាត់អ្វីខ្លះក្នុងពេលកន្លងមក។ សេចក្តីសុខបែប Wabi-Sabi មិនមែនជាសេចក្តីសុខដែលកើតពីការព្យាយាមកែប្រែខ្លួនឯងរហូតដល់ល្អឥតខ្ចោះនោះទេ ប៉ុន្តែសេចក្ដីសុខនោះនឹងកើតឡើងនៅនាទីដែលអ្នកឈប់ព្យាយាម “លុបអតីតកាល” ហើយចាប់ផ្ដើមទទួលស្គាល់ថា អតីតកាលជាផ្នែកមួយនៃអ្នក ហើយវាមិនចាំបាច់ត្រូវជីកកកាយយកមកកែប្រែអ្វីនោះទេ។

មនុស្សជាច្រើនព្យាយាមយកឈ្នះភាពភ័យខ្លាច ដោយការបង្ខំខ្លួនឯងឱ្យខ្លាំងជាងមុន រឹងមាំជាងមុន ឬទទួលបានជោគជ័យជាងមុន។ ប៉ុន្តែនៅក្នុងការពិត អ្វីដែលជួយឱ្យចិត្តធូរស្រាលបំផុត មិនមែនជាការយកឈ្នះភាពភ័យខ្លាចនោះទេ តែគឺ “ការឈប់រត់គេចពីវា”។នៅថ្ងៃដែលអ្នកអាចទទួលស្គាល់ថា “មែនហើយ! ខ្ញុំពិតជាខ្លាចមែន” ចិត្តអ្នកនឹងចាប់ផ្ដើមធូរស្រាលជាងមុនដោយមិនបាច់ព្យាយាម ហើយពេលដែលអ្នកលែងប្រឹង អ្នកនឹងចាប់ផ្ដើមមានភាពក្លាហានក្នុងបែបបទដែលមិនចាំបាច់ពិសោធន៍ឱ្យអ្នកណាឃើញឡើយ។

អ្នកដែលចេះស្រឡាញ់ខ្លួនឯង មិនមែនជាមនុស្សដែលគិតថាខ្លួនឯងគ្មានរបួសស្នាមនោះទេ ប៉ុន្តែគឺជាមនុស្សដែលដឹងច្បាស់ថាខ្លួនឯងមានរបួសត្រង់ណា ហើយជ្រើសរើសមិនយករបួសនោះមកធ្វើជាហេតុផលដើម្បីបំផ្លាញខ្លួនឯងម្តងហើយម្តងទៀត។ នៅពេលដែលអ្នកមិនអាចលុបលាងអតីតកាលបាន តែសូមចងចាំថា ជីវិតអ្នកនៅតែអាចបន្តរស់យ៉ាងមានក្ដីសុខ។ អតីតកាលដែលកន្លងមក គឺជាអ្វីដែលបង្កើតឱ្យអ្នកក្លាយជាអ្នកនៅថ្ងៃនេះ នានាទីនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​

លោក Jensen Huang ចុះចេញពីតំណែងជា CEO របស់ក្រុមហ៊ុន Nvidia ក្រោយបែកធ្លាយរឿងអាស្រូវសហាយស្មន់ ២ ករណី

លោក Jensen Huang បានចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia កាលពីថ្ងៃទី ១២ ខែវិច្ឆិកានេះ បន្ទាប់ពីមានការបែកធ្លាយរឿងអាស្រូវស្នេហាត្រីកោណចំនួន ២ ករណី

ហ្វីយ៉ាតា ទទួលបាន​ការ​អញ្ជើញផ្ទាល់ពី Fátima Miss Universe 2025 សម្រាប់រាត្រីចុងក្រោយនៃការគ្រងមកុដ

ការ​រឿង​ដ៏​ភ្ញាក់ផ្អើល និង​កិត្តិយស​សម្រាប់​អ្នកនាង ថៃ នារីសុជាតា ឬ ហ្វីយ៉ាតា ត្រូវ​បាន​ Miss Universe អញ្ជើញ​រូប​នាង ដែល​ជា Miss Universe Cambodia 2025 ទៅ​ចូល

Maurice Chan កូនខ្មែរជាតួ Stunt ដ៏ល្បីនៅហូលីវូដ ប្រកាសផលិតភាពយន្ត​ Action ខ្នាតធំលើកដំបូងនៅកម្ពុជា

បន្ទាប់ពីបានសាងកេរ្តិ៍ឈ្មោះ និងបទពិសោធន៍យ៉ាងជោគជ័យក្នុងវិស័យភាពយន្តហូលីវូដតាមរយៈស្នាដៃលំដាប់ពិភពលោកជាច្រើនដូចជា John Wick: Chapter 4 និង James Bond: Spectre លោក

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយ

ឈុតតំណាងជាតិ ល្អហួស Miss Teen Icon Cambodia 2026 ក្នុងកម្មវិធី Miss Teen Icon International ប្រណីតហួសថ្លែង

យុវតី ជូរី ល្អហួស Miss Teen Icon Cambodia 2026 ដែល​តែ​នៅ​ក្នុង​វេទិកា​ប្រកួត Miss Teen Icon International 2026 ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​នោះ ទទួល​

លោកស្រី Angelina Jolie លើកសរសើរវប្បធម៌ និងទឹកចិត្តប្រជាជនកម្ពុជាយ៉ាងជ្រាលជ្រៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន

តារាសម្ដែងជួរមុខហូលីវូដ លោកស្រី Angelina Jolie បានចែករំលែកពីទំនាក់ទំនងអស់រយៈពេលជាង ២៥ ឆ្នាំរបស់លោកស្រីជាមួយប្រទេសកម្ពុជា ដែលបានធ្វើឱ្យលោកស្រីឱ្យតម្លៃយ៉ាង

ទម្រាំប៉ាក់ចេញស្បៃខ្មែរមួយផ្ទាំងៗ ត្រូវចំណាយពេលជាង ១ ខែ រាប់តាំងពីថ្ងៃដំឡើង

នៅ​ក្នុង​សង្គម​ខ្មែរ កាលពី​អតីតកាល ដូនតា​បាន​ប្រើប្រាស់​ស្បៃ ​ក្នុង​គោលបំណង​ចម្បង២។ ទី១ ប្រើប្រាស់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​សម្រាប់​គ្រប​ដណ្តប់​កាយ ឬ​បំបាត់​

ជីវិត Sad ស្រាប់ហើយ ហេតុអ្វីនៅតែចូលចិត្តមើលរឿង Sad ទៀត?

តើធ្លាប់ដែរទេ? ពេលខ្លះជីវិតកំពុងតែមានទុក្ខទារុណទោម្នេញដួងចិត្តណាស់ទៅហើយ ក៏ប៉ុន្តែយើងបែរជាសម្រេចចិត្តជ្រើសរើសមើលរឿងបង្ហូរទឹកភ្នែក ដើម្បីលួងលោមខ្លួនឯងទៅវិញ។



Leave a Reply

Your email address will not be published.Required fields are marked *