ជោគជ័យកាន់តែខ្លាំង TVB គ្រោងចាយទុនរាប់សិបលានដុល្លារ ថតរឿងថ្មី ១០រឿងសម្រាប់ឆមាសទី២ឆ្នាំនេះ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ TVB បានធ្វើការផ្លាស់ប្ដូរទៅលើគោលនយោបាយផលិតរបស់ខ្លួន ដោយបានធ្វើការចាប់ដៃសហការជាមួយនឹងប្រទេសចិន។ ជាមួយនឹងថវិកា និងធនធានច្រើនជាងមុន TVB បានផលិតរឿងភាគ និងកម្មវិធីដ៏សម្បូរបែបជាមួយនឹងគុណភាពប្រសើរជាងមុន ដែលទាក់ទាញការគាំទ្រកាន់តែច្រើនពីទស្សនិកជនក្នុងប្រទេសចិន។

កម្មវិធីដូចជា Asia Super Young និង Infinity and Beyong ត្រូវបានផលិត ក្រោមកិច្ចសហការជាមួយនឹងប្រទេសចិន។ បើទោះបីជា ភាពយន្តភាគមួយចំនួនតូចនៅតែស្ថិតក្រោមការផលិតដោយផ្ទាល់ពី TVB ក៏ប៉ុន្តែភាពយន្តភាគ ដូចជា The Queen of News (រាជិនីសារព័ត៌មាន), No Room for Crime, Darkside of the Moon និង No Return សុទ្ធតែជាភាពយន្តភាគដែលបង្ហាញថា TVB កំពុងតែបង្កើនការសហការផលិតជាមួយប្រទេសចិន។

TVB ក៏បានធ្វើការប្រកាសគម្រោងរបស់ខ្លួន ដែលនឹងវិនិយោគទឹកប្រាក់ចំនួន ១០០ លានយន់ (ជាង ១៤លានដុល្លារអាមេរិក) ទៅលើការសហការផលិតភាពយន្តភាគចំនួន ១០ រឿង ក្នុងឆមាសទី២ នេះ ដូចជា ភាពយន្តភាគ The Queen of Castle សម្ដែងដោយ Ruco Chan និង Jessica Hsuan, ភាពយន្តភាគ Criminal Investigation សម្ដែងដោយ Bowie Lam និង Owen Cheung, ភាពយន្តភាគ The Queen of News 2 សម្ដែងដោយ Charmaine Sheh, Kenneth Ma និង Samantha Ko, ភាពយន្តភាគ War of the Roses និងភាពយន្តភាគ Lady Justice Themis ជាដើម។។ 

ដោយបច្ចុប្បន្ននេះ​ ភាពយន្តភាគដែលគ្រោងនឹងសហការផលិតទាំងអស់ កំពុងតែស្ថិតនៅក្នុងដំណាក់នៃការរៀបចំផលិត ដើម្បីធានាឱ្យបាននូវគុណភាពអត្ថបទភាពយន្ត និងផ្នែកផ្សេងទៀតនៃការផលិត មុននឹងចាប់ផ្ដើមការថតជាផ្លូវការ។ 

ប្រធានប្រតិបត្តិ TVB លោក Thomas Hui បានលើកឡើងថា  ស្ថានីយទូរទស្សន៍ TVB បាន និងកំពុងតែចាប់យកឱកាសពិសេសៗ ដើម្បីកិច្ចសហការរវាងហុងកុង និងប្រទេសចិនក្នុងពេលអនាគត។ TVB ក៏បានធ្វើកំណែទម្រង់ផ្ទៃក្នុង ដើម្បីពង្រឹងកិច្ចសហការជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយរបស់ចិនដីគោក ក៏ដូចជាការពង្រឹងគុណភាពមាតិការបស់ខ្លួនផងដែរ។ 

មិនមែនផ្ដោតតែលើការសហការជាមួយនឹងប្រទេសចិននោះទេ ប៉ុន្តែ TVB ក៏បានធ្វើការដើម្បីពង្រឹងគុណភាពទៅលើមាតិកាដែលខ្លួនផលិតផងដែរ។ បច្ចុប្បន្ន មានភាពយន្តភាគ២ ទៅ ៣រឿង ដែលសម្រេចឱ្យធ្វើការផ្អាកផលិត។ តួយ៉ាង ភាពយន្តភាគដ៏ល្បី Come Home Love: Lo and Behold នឹងត្រូវផ្អាកផលិតជាបណ្ដោះអាសន្ត ដើម្បីឱ្យក្រុមការងារធ្វើការបង្កើនអត្ថបទភាពយន្ត។ ក៏ប៉ុន្តែ ការផ្អាកដំណើរការនៃការផលិតនេះ មិនបានជះផលប៉ះពាល់លើការចាក់ផ្សាយនោះទេ ដោយសារភាពយន្តភាគមួយនេះ នៅមានភាគជាច្រើនដែលមិនទាន់បានធ្វើការផ្សាយនៅឡើយ។ 

យោងតាមការប្រកាសលទ្ធផលហិរញ្ញវត្ថុបណ្ដោះអាសន្ន ប្រាក់ចំណូលសរុបរបស់ TVB ដែលរកបានតាមរយៈអាជីវកម្មទាក់ទងនឹងទូរទស្សន៍របស់ខ្លួន មានការកើនឡើងពី ១.២៨៩ ពាន់លានដុល្លារហុងកុង (ជាង ១៦៥លានដុល្លារអាមេរិក) មក ១.៤៤៥ ពាន់លានដុល្លារហុងកុង (ជាង ១៨៥លានដុល្លារអាមេរិក) ដោយមានការកើនឡើង ២២% នៃប្រាក់ចំណូលពីផ្នែកអាជីវកម្មនៅក្នុងប្រទេសចិន។ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ

សារព័ត៌មានអន្តរជាតិ បានចុះផ្សាយពីមូលនិធិ Angelina Jolie ចំណាយពេល ២០ ឆ្នាំ ជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

តាមរយៈមូលនិធិរបស់នាង Angelina Jolie បានជួយការពារព្រៃឈើទំហំ ១៥០ ៧២០ ហិចតា (acres) នៅ​ក្នុង​ប្រទេស​កម្ពុជា។ នេះ​ជា​ចំណងជើង​ព័ត៌មាន​អន្តរជាតិ​ជាច្រើន​បាន​ចុះផ្សាយ​

លោកស្រី សែត ហាច ៖ ផ្ដើមពីស្ត្រីមេផ្ទះស៊ូរហូតក្លាយជាអ្នកដឹកនាំសហគមន៍កសិកម្ម ទទួលពានរង្វាន់ស្ត្រីឆ្នើមពិភពលោក

លោក​ស្រី សែត ហាច ត្រូវ​បាន​ចាត់​ជា​ស្ត្រី​ខ្មែរ​ដែល​លេច​ធ្លោ​ក្នុង​វិស័យ​កសិកម្ម ក៏​ជា​ស្ត្រី​ខ្លាំង​មួយ​រូប​ដែល​អាច​ឈរ​នៅ​លើ​ឆាក​អន្តរជាតិ​ទទួល​នូវ​ពាន​រង្វាន



Leave a Reply

Your email address will not be published.Required fields are marked *