ការចាប់យកជំនាញ ទេសចរណ៍ នៅសាកលវិទ្យាល័យតម្រូវឱ្យបេក្ខជនជាសិស្ស-និស្សិត ត្រូវមានចំណេះដឹងមូលដ្ឋាន សម្រាប់លើមុខវិជ្ជាសំខាន់ៗដូចជា ភូមិវិទ្យា , គណិតវិទ្យា សីលធម៌ ពលរដ្ឋវិជ្ជា និងភាសាអង់គ្លេស ដែលមុខវិជ្ជាទាំងនេះស្ថិតក្នុងថ្នាក់វិទ្យាសាស្ត្រសង្គម។

សម្រាប់មុខជំនាញមួយនេះ សិស្ស-និស្សិត ត្រូវសិក្សាក្នុងរយៈពេលយ៉ាងតិច ៤ ឆ្នាំ ដែលមាន ១២០ ក្រេឌីត ដើម្បីទទួលបានសញ្ញាប័ត្របរិញ្ញាបត្រ។ ការសិក្សាក្នុងរយៈពេល ៤ ឆ្នាំ សិស្ស-និស្សិត នឹងទទួលបានចំណេះដឹង ៖
–យល់ដឹងពីប្រតិបត្តិការធុរកិច្ច និងទេសចរណ៍ ការអភិវឌ្ឍសហគ្រិនភាព និងនវានុវត្តន៍
–យល់ដឹងពីការគ្រប់គ្រងសណ្ឋាគារ រីសត និងទីភ្នាក់ងារទេសចរណ៍
–យល់ដឹងពីការគ្របគ្រងបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ
–យល់ដឹងពីគោលនយោបាយនិងការធ្វើផែនការទេសចរណ៍
–យល់ដឹងពីការអភិវឌ្ឍ និងការគ្រប់គ្រងទេសចរណ៍ប្រកបដោយនិរន្តរភាព
ជាមួយគ្នា សិស្ស-និស្សិត ដែលបានបញ្ចប់ការសិក្សាលើមុខជំនាញនេះអាចបម្រើការងារនៅតាមស្ថាប័នអប់រំទេសចរណ៍ សណ្ឋាគារ និងសេវាកម្មស្នាក់នៅ , ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងឧស្សាហកម្មដឹកជញ្ជូន , តាមសមាគម និងសហគមន៍ទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល និងតាមស្ថាប័នរដ្ឋ៕
ប្រភព ៖ សៀវភៅមគ្គុទេសក៍សម្រាប់ជ្រើសរើសគ្រឹះស្ថានសិក្សា និងមុខជំនាញបន្តការសិក្សានៅកម្រិតឧត្តមសិក្សា
























































Account
Security
Favourite Content