ភ្ញាក់ផ្អើលពិភពតន្ត្រីក្រោយតារាល្បីៗដូចជា Justin Bieber និង Ariana Grande ដើរចេញពីផលិតករ Scooter Braun និង HYBE

ថ្មីៗនេះ មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ទាក់ទងនឹងសិល្បករល្បីៗជាច្រើនបានផ្តាច់ទំនាក់ទំនងជាមួយអ្នកចាត់ការល្បីឈ្មោះ Scooter Braun និងក្រុមហ៊ុន HYBE America ។

Scooter Braun ដែលជាអ្នកចាត់ការ និងសហគ្រិនផ្នែកតន្ត្រីអាមេរិកដ៏ល្បីល្បាញបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងតារាល្បីៗពិភពលោកជាច្រើននាក់។ ដូច្នេះហើយ ដំណឹង​ដែល​តារា​ល្បីៗ​ជាច្រើន​បាន​ចែកផ្លូវ​ជាមួយលោកបាន​បង្ក​ការភ្ញាក់ផ្អើល​ពេញ​វិស័យ​កម្សាន្ត។

គេហទំព័រ Billboard និង Variety បានចុះផ្សាយថា Ariana Grande និង Demi Lovato បានចែកផ្លូវពី Scooter Braun ប៉ុន្តែជាការចែកផ្លូវដោយសន្តិវិធី។ Ariana Grande បាននៅជាមួយ Scooter Braun និងក្រុមហ៊ុនរបស់លោក SB Projects តាំងពីឆ្នាំ២០១៣ ជាឆ្នាំដែលនាងបានចេញអាល់ប៊ុមដំបូង “Yours Truly”។ ទោះយ៉ាងណាបន្ទាប់ពីចេញអាល់ប៊ុម “Positions” តាំងពីឆ្នាំ២០២០ នាងមិនទាន់បានចេញអាល់ប៊ុមថ្មីទៀតនៅឡើយទេ។

ចំណែក Demi Lovato បានចុះកុងត្រាជាមួយ SB Projects ក្នុងឆ្នាំ២០១៩។ បច្ចុប្បន្ន នាងកំពុងស្វែងរកអ្នកចាត់ការថ្មី ខណៈពេលកំពុងត្រៀមចេញអាល់ប៊ុមថ្មី “Revamped”។ មិនត្រឹមតែតារាស្រីទាំងពីរ ប៉ុន្តែសូម្បី Justin Bieber ដែលត្រូវបាន Scooter Bruan នាំចូលសិល្បៈតាំងពីឆ្នាំ២០០៨ ក៏បានសម្រេចចែកផ្លូវជាមួយអ្នកចាត់ការរូបនេះក្នុងពេលថ្មីៗនេះដែរ។

គួរបញ្ជាក់ថា លោក Scooter Bruan បានក្លាយជានាយកប្រតិបត្តិនៃក្រុមហ៊ុន HYBE America បន្ទាប់ពីក្រុមហ៊ុន Ithaca Holdings ដែលជាក្រុមហ៊ុនមេរបស់ SB Projects ត្រូវក្រុមហ៊ុនកូរ៉េខាងត្បូង HYBE ទិញយកក្នុងខែមេសា ឆ្នាំ ២០២១ ក្នុងតម្លៃប្រមាណ ១ពាន់លានដុល្លារ។

ព័ត៌មាននៃការចាកចេញរបស់សិល្បករកំពូលៗជាមួយ Scooter Braun និង HYBE America បាននាំឱ្យមានការពិភាក្សាព្រោងព្រាតលើបណ្ដាញសង្គមក្នុងចំណោមអ្នកគាំទ្រវិស័យចម្រៀង ដោយមតិផ្សេងៗដូចជា៖

“Scooter Braun នេះហើយជាអ្នកលួចកម្មសិទ្ធិបទចម្រៀងរបស់ Taylor Swift។ គាត់មិនមែនមនុស្សល្អទេ ដូច្នេះហើយទើបមនុស្សជាច្រើនមិនចូលចិត្តគាត់”

“ល្មមហើយ តាំងពី HYBE ទិញ Ithaca Holdings មក តារាៗទាំងនោះអត់បានចេញបទចម្រៀងទេ ដូច្នេះហើយទើបពួកគេនាំគ្នាចាកចេញ”

“តើមានរឿងអី? ក្រុមហ៊ុននេះមានសុទ្ធតែតារាល្បីៗ ហេតុអ្វីអត់មានសកម្មភាពអ្វីសោះ?”

“ពួកគេមិនមែនតារាខេប៉ុបទេ អីចឹងពួកគេចង់ចេញពេលណាក៏បានដែរ”

“HYBE មិនគួរទិញក្រុមហ៊ុនហ្នឹងតាំងពីដំបូងម្ល៉េះ Scooter Braun ដឹងថាតារាទាំងនោះដឹងតែមិនបន្តកុងត្រាហើយ ទើបលក់ក្រុមហ៊ុនឱ្យ HYBE ដោយមិនខ្វល់ខ្វាយពីអ្វីទាំងអស់” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។

ចោះប្រមាត់ ល្បែងកម្សាន្តរបស់ខ្មែរទំនៀមអ្នកសៀមរាបច្រើនលេងក្នុងរដូវវស្សា

ល្បែង​ចោះ​ប្រមាត់ ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ ដែល​ល្បែង​មួយ​នេះ​មាន​តែ​នៅ​ភូមិ​កំពង់ភ្លុក , ភូមិ​កំពង់​ឃ្លាំង ស្រុក​សូត្រ​និគម និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប ជា​ភូមិ​ស្ថិត​ជាប់​មាត់​ទន្លេ​សាប។

អ៊ិន លក្ខិណា ចូលដល់ Top 60 នៃការប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026

បវរកញ្ញា​ពិភពលោក​របស់​កម្ពុជា ២០២៦ កញ្ញា អ៊ិន លក្ខិណា បាន​ជាប់​ចូល​ក្នុង​ Top 60 នៃ​ការ​ប្រកួត Miss World Top Model របស់​កម្មវិធី Miss World 2026 ដែល​កំពុង​រៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម

ឪពុកម្ដាយចង់ឱ្យកូនមានចំណេះជំនាញសិល្បៈក្នុងខ្លួន សិក្សាឥតបង់ថ្លៃនៅសាលាមធ្យមវិចិត្រសិល្បៈ

អាណាព្យាបាល​ដែល​មាន​កូន​ៗ​ក្រោម​អាយុ ១៨ ឆ្នាំ ហើយ​ចង់​បណ្ដុះ​ជំនាញ​សិល្បៈ​ក៏​ដូច​ជា​ចង់​ឱ្យ​ពួកគេ​បាន​សិក្សា​នូវ​ចំណេះ​ជំនាញ​ដែល​ដូន​តា​ខ្មែរ​បាន​បន្សល់​ទុក​ឱ្យ ឱកាស​បាន​ដល់​ហើយ។

ទៅ​សៀមរាប​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​សំលៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ សម្រាប់ភ្ញៀវ​ខ្មែរ​ ១ពាន់​រៀល​ប៉ុណ្ណោះ

ដំណឹង​ល្អ​សម្រាប់​ទេសចរ​ដែល​ទៅ​លេង​លេង​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប​កុំ​ភ្លេច​ឆៀង​ចូល​ទស្សនា ពិព័រណ៍​សម្លៀកបំពាក់​បុរាណ​ដែល​ជា​កេរ្តិ៍​ដំណែល​ដូន​តា​បាន​បន្សល់​ទុក​តាំង​ពី​យូរ​លង់​នៅ​ឯ​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី។