ហ្វេនសរសើរ ព្រះកាយច័ន្ទ សុខចិត្តស្ងាត់ការងារសិល្បៈ ដើម្បីយកពេលបង្រៀនក្មេងៗ

ដូចប្រិយមិត្តបានជ្រាបហើយថា ព្រះកាយច័ន្ទ ជាតារាសម្តែងល្បីឈ្មោះម្នាក់ដែលវិវត្តន៍ខ្លួនចេញពីនាដការីរបាំបុរាណ។ ច្រើនឆ្នាំមកនេះ នាងបានចូលរួមសម្តែងរឿងភាគខ្មែរជាច្រើន ធ្វើឱ្យនាងមានឈ្មោះបោះសំឡេងក្នុងរង្វង់សិល្បៈខ្មែររហូតដល់សព្វថ្ងៃ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះកាយច័ន្ទ មើលទៅហាក់ស្ងប់ស្ងាត់ការងារសិល្បៈជាងមុន ដោយ​នាងមិនសូវមានការងារសិល្បៈណែនដៃដូចមុនទេ បន្ទាប់ពីនាងបើក ព្រះកាយច័ន្ទ ក្លឹប ទទួលបង្រៀនកុមារលើជំនាញរាំរបាំបុរាណ ថ្នាក់រៀនដើរម៉ូដ និងកែដំណើរ ថ្នាក់រាំ K-pop Class ថ្នាក់សម្តែង និងថា្នក់ចម្រៀងជាដើម។

ក្រោយមើលឃើញថា តារាស្រីរូបនេះរៀងស្ងាត់ការងារសិល្បៈជាងមុន ហ្វេនៗអ្នកគាំទ្រនាងស្រាប់តែចេញមកបង្ហោះសារដ៏វែងអន្លាយ រៀបរាប់ពីទំហំចិត្ត និងការខិតខំប្រឹងប្រែងបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយដោយមិនខ្លាចហត់នឿយ នៅឡើយតែត្រូវរងការរិះគន់ពីបុគ្គលមួយចំនួនទៀត។

ទំព័រហ្វេសប៊ុកផ្លូវការ PreshKay Chan fans ជាក្រុមអ្នកគាំទ្រតារាស្រី ព្រះកាយច័ន្ទ បានរៀបរាប់ថា «បងច័ន្ទអេីយ បងល្អពេកហេីយ ការងារសិល្បៈខ្លួនឯងឡេីងស្ងាត់ មិនផ្ទុះដូចគេ មិនឡូយឆាយដូចគេ តែបែជាយកពេលមកជួយក្មេងជំនាន់ក្រោយទៅវិញទទួលស្គាល់ថាការបង្ហាត់នេះបង់លុយមែន តែសួរថាគាត់អាចក្លាយជាសេដ្ឋីទេ? 

អ្នកខ្លះនិយាយថាបេីមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន តេីហាត់បង់លុយធ្វេីអី? មិនបង្ហាត់ក្មេង free ទៅ? ចម្លេីយងាយៗ គាត់ហាត់រៀនខាងសិល្បៈរាប់ឆ្នាំ ប្រុងឱ្យគាត់ទៅលក់ពេជ្រហ៎ រៀនជំនាញអី ធ្វេីការងារជំនាញហ្នឹង យល់? 

ព្រោះវាជាញេីសឈាមគាត់។ គាត់មានឈាមជាអ្នកសិល្បៈ។ គាត់ធំធាត់ឡេីងក្នុងត្រកូលជាអ្នកសិល្បៈ រកចំណូលចំអែតក្រពះដោយសារសិល្បៈ(ជីដូនអ្នកល្ខោនហ្លួង, ឪពុកអ្នកល្ខោនបាសាក់, បងប្រុសអ្នករបាំប្រពៃណី, ខ្លួនឯងជាតារាសម្តែង វិវត្តចេញពីនាដការិនី) ដូច្នេះគាត់មានសិទ្ធិក្នុងការប្រេីប្រាស់សិល្បៈមកបង្កេីតជាអាជីព ព្រោះវាសុទ្ធតែជាជំនាញដែលចេញពីសាលាសិល្បៈស្រុកខ្មែរ ហេីយមានឈ្មោះថាសិល្បករអាជីព។ តែទោះសព្វថ្ងៃបងមិនល្បីខ្ទរខ្ទារយ៉ាងណា មិនចេះអែបអបគេ មិនចេះទ្រគេយ៉ាងណា ក៏បងព្រះកាយច័ន្ទនៅតែមានក្តីសុខព្រោះគាត់បាននឹងកំពុងបំពេញកាតព្វកិច្ចជាសិល្បការនីខ្មែរដ៏ល្អមួយរូប ទោះមហាជនអ្នកគាំទ្រតារាខ្មែរមួយចំនួនធំឥលូវមិនដែលយកភ្នែកមេីល តែបងជាគ្រាប់ពេជ្រក្នុងកែវភ្នែកយាយតា អ៊ុំពូមីង បងប្អូនដែលជាអ្នកមានបេះដូងស្រឡាញ់គាំទ្រវិស័យសិល្បៈខ្មែរពិតប្រាកដ។ កុំស្រឡាញ់នរណាម្នាក់ដោយសារតែឃេីញគេមានធនធាន ឆេីតឆាយ កុំរំលងនរណាម្នាក់ទាំងដែលគេមានចិត្តស្មោះ។ កុំចាំបាច់ទាល់តែមានលុយរាប់លាន ទេីបអាចថែសិល្បៈដូនតាខ្មែរបាន។ កុំចាំបាច់ទាល់ឡូយឆាយ បានពាក់ម្កុដ ជាន់ឆាកអន្តរជាតិទេីបមានតួនាទីជាអ្នកនាំសិល្បៈឱ្យគេស្គាល់ មិនចាំបាច់ប្រឹងនាំសិល្បៈខ្មែរទៅស្រុកក្រៅឱ្យបរទេសស្គាល់ទេ ព្រោះសព្វថ្ងៃបរទេសគេកំពុងសិក្សាពីប្រទេសយេីងណាស់ ប្រវត្តិសាស្ត្រដឹងជាងម្ចាស់ប្រទេសទៀត ងាកមកមេីលក្នុងស្រុកឯងវិញផងម្ចាស់ដេីមស្គាល់អ្វីដែលជារបស់ខ្លួនឯងអស់ឬនៅ? បានធ្វេីអ្វីខ្លះសម្រាប់សហគមន៍ខ្លួនឯង សង្គមជាតិខ្លួនឯង? បានធ្វេីអ្វីខ្លះដេីម្បីសិល្បៈរបស់ជាតិខ្លួនឯង? បេីខ្លួនធ្លាក់ខ្លួនក្រ លែងល្បី មិនមានឥទ្ធិពល តេីអាចនៅបន្តថែសិល្បៈហ្នឹងតទៅទៀតបានទេ? #ព្រះកាយច័ន្ទ a very simple artist, but she is my super star»។

ពេលឃើញសារលើកទឹកចិត្តដ៏មានអត្ថន័យនេះ កូនស្រីដែលមានឪពុកជាអ្នកល្ខោនបាសាក់ បានបង្ហាញអារម្មណ៍រំភើបពន់ពេក និងបានចែករំលែកសំណេរនោះ​ ភ្ជាប់ជាមួយ Caption ថា « Thank you so much admin  You made me cry»។

សូមជម្រាបថា ឆាប់ៗនេះប្រិយមិត្តទស្សនិកជន នឹងបានទស្សនាស្នាដៃរឿងភាគថ្មីមួយ ដែលតារាស្រី ព្រះកាយច័ន្ទ ចូលរួមសម្តែង ចំណងជើង «ស្នេហា Cover» ជាស្នាដៃតែងនិពន្ធរបស់ អ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធជើងចាស់ដ៏ល្បីល្បាញ លើកញ្ចក់ទូរទស្សន៍ភីអិនអិន។ 

ក្រឡេកទៅមើលការបង្ហាត់បង្រៀនកូនសិស្សវិញ អ្នកគ្រូ ព្រះកាយច័ន្ធ ពិតជាបំពេញតួនាទីបានយ៉ាងល្អ ដោយបានបង្រៀនកូនសិស្សចេះចំណេះជំនាញសិល្បៈផ្សេងៗ។ កន្លង​មក កូនសិស្សក្រោមការបង្ហាត់បង្រៀនរបស់ ព្រះកាយច័ន្ទ ធ្លាប់ត្រូវផលិតករក្នុងស្រុកជ្រើសរើសឱ្យសម្តែងក្នុងភាពយន្តជាច្រើនហូរហែរ រីឯខ្លះទៀតក៏បានចូលរួមប្រកួតបវរកញ្ញា ហើយបានជាប់លទ្ធផលល្អថែមទៀតផង ទើបធ្វើឱ្យអ្នកគ្រូស្រីរូបនេះមានទឹកចិត្តបង្រៀនពួកគេពេញទំហឹង ទោះខ្លួនឯងមិនសូវមានការងារសិល្បៈច្រើនដូចមុនក៏ដោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

ប្រធានសមាគមសិល្បករខ្មែរអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រៀបចំឱ្យក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម