Stray Kids ប្រើពេលត្រឹម ៥ថ្ងៃ លក់អាល់ប៊ុមថ្មីបានជាង ២ លានបន្ទះ

ជាថ្មីម្ដងទៀត ក្រុមចម្រៀងខេប៉ុប Stray Kids បានបង្ហាញឱ្យឃើញពីប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ខ្លួនដោយ​អាចលក់អាល់ប៊ុមចម្រៀងរបស់ខ្លួនដាច់ជាង ២ លានបន្ទះក្នុងសប្ដាហ៍ដំបូង។

កាលពីថ្ងៃទី ១៩ ខែកក្កដា ក្រុមចម្រៀងខេប៉ុបកំពុងល្បីពីផលិតកម្ម JYP គឺ Stray Kids បានធ្វើការវិលត្រលប់មកវិញជាមួយមីនីអាល់ប៊ុមថ្មីមានចំណងជើងថា “ATE” និងបទចម្រៀងនាំមុខមានចំណងជើងថា “Chk Chk Boom” ។ រយៈពេលត្រឹមតែប្រាំថ្ងៃក្រោយមក គេហទំព័រ Hanteo Chart បានប្រកាសនៅថ្ងៃទី ២៤ ខែកក្កដានេះថា អាល់ប៊ុម “ATE” អាចលក់ដាច់សរុប ២ លានបន្ទះ។

គួរបញ្ជាក់ថា “ATE” គឺជាអាល់ប៊ុមទីបួនជាប់ៗគ្នារបស់ Stray Kids ដែលអាចលក់បានច្រើនជាង ២ លានបន្ទះក្នុងសប្តាហ៍ដំបូងនៃការចេញផ្សាយ បន្ទាប់ពីអាល់ប៊ុម “MAXIDENT” អាល់ប៊ុម “★★★★★ (5-Star)” និងអាល់ប៊ុម “ROCK-STAR”។

ចំណែកឯវីដេអូចម្រៀងបទ “Chk Chk Boom” ដែលជាបទចម្រៀងនាំមុខក្នុងអាល់ប៊ុមថ្មីនេះក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ខណៈមានការចូលរួមសម្ដែងពីតារាសម្ដែងភាពយន្ត “Deadpool & Wolverine” គឺតារាសម្ដែង Ryan Reynolds  និង Hugh Jackman ដោយក្នុងរយៈពេល ៥ ថ្ងៃ វីដេអូនេះមានអ្នកចូលទស្សនាជាង ៤៧ លានដងនៅលើយូធូប។

ព្រមជាមួយការចេញអាល់ប៊ុមថ្មី ក្រុមចម្រៀងបុរសរបស់ផលិតកម្ម JYP មួយនេះក៏បានប្រកាសនូវការប្រគំតន្ត្រីទេសចរណ៍ពិភពលោកថ្មីផងដែរ គឺការប្រគំតន្ត្រី “dominATE” ដោយបានប្រកាសអំពីកាលបរិច្ឆេទរៀបចំនៅទីក្រុងចំនួន ១២ នៅទ្វីបអាស៊ី និងអូស្ត្រាលីរួចរាល់ ហើយនឹងប្រកាសនៅអាមេរិក និងអឺរ៉ុបនៅពេលក្រោយ។

បង្កើតឡើងដោយ JYP Entertainment ក្រុម Stray Kids មានសមាជិកសរុបប្រាំបីនាក់ ដែលត្រូវបានជ្រើសរើសចេញពីកម្មវិធីប្រលងអាយដល Stray Kids កាលពីឆ្នាំ២០១៧។ ពួកគេចាប់ផ្ដើមទទួលបានប្រជាប្រិយភាពខ្លាំងក្រោយចេញបទចម្រៀង “God’s Menu” នៅឆ្នាំ២០២០។

ថ្មីៗនេះដែរ Stray Kids ក៏បានចេញបទចម្រៀងភាសាអង់គ្លេសមានចំណងជើង “Lose My Breath” ជាមួយតារាចម្រៀងអាមេរិក Charlie Puth ហើយកាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ ពួកគេបានតំណាងក្រុមខេប៉ុបឡើងសម្ដែងនៅឆាកមហោស្រពតន្ត្រីអង់គ្លេស BST Hyde Park នៅទីក្រុងឡុងដ៍ និងមហោស្រពតន្ត្រី I-Days Milano នៅទីក្រុង Milan ប្រទេសអ៊ីតាលី កាលពីថ្ងៃទី១២ ខែកក្កដានេះដូចគ្នា ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព

ក្រោយ ALmée Couture បង្ហាញម៉ូដនៅ New York Fashion Week 2026 កេរ្តិ៍ឈ្មោះកាន់តែកើន តារាចិនល្បីៗចាប់អារម្មណ៍ជាបន្តបន្ទាប់

ប៉ុន្មាន​ថ្ងៃ​មកនេះ កេរ្តិ៍ឈ្មោះ​ប្រេន​សម្លៀកបំពាក់ កូន​ខ្មែរ ALmée Couture ​បាន​រីក​សាយភាយ​កាន់តែ​ល្បី​ខ្លាំង​បន្ថែម​ទៀត បន្ទាប់ពី​តារា​ស្រី​ល្បី​ៗ​​របស់​ប្រទេ

សមាគមសិល្បករខ្មែរដឹកនាំដោយអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំ​ក្រុមសិល្បករទស្សនាភាពយន្ត «LOOT»ដើម្បីបំផុសការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ

អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ បានរៀបចំឱ្យសិល្បករខ្មែរប្រមាណ ៥០រូប ចូលរួមទស្សនាខ្សែភាពយន្តឯកសារអន្តរជាតិ «LOOT: ការវិលត្រឡប់មកវិញនូវរតន

មកដឹងពីជំនឿនៃការសាងសង់សំណង់ «រានម៉ា» ក្នុងពិធីកោរជុកអ្នកស្រុកអង្គរ

«រានម៉ា» ឬហៅថា «រានកោរ» គឺ​ជា​សំណង់​ពិសេស ​សម្រាប់​ពិធី​កោរ​ជុក ឬ​កាត់​កំប៉ោយ ដែល​ពិធី​ឆ្លង​វ័យ​ដ៏​សំខាន់​ក្នុង​ប្រពៃណី​ខ្មែរ​មួយ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​អង្គ

ទីវ តារារិទ្ធិ ត្រៀមធ្វើដំណើរច្រើនកន្លែងនៅកម្ពុជា ដោយប្រើពេល ៦ខែ ជាមួយកង់

ទើប​បញ្ចប់​បេសកកម្ម​ជិះ​កង់​ជិត ៦ ម៉ឺន គីឡូម៉ែត្រ ឆ្លងកាត់ប្រទេសជាង ៤០ ជុំវិញពិភពលោក ពេល​នេះ​លោក ទីវ តារារិទ្ធិ ត្រៀម​ធ្វើ​ដំណើរ​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​កម

អ៊ិន លក្ខិណា និង កុយ អេនណា ត្រូវជ្រើសឲ្យចូលរួមរត់ភ្លើងគប់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣

កញ្ញា អ៊ិន លក្ខិណា និង កុយ អេនណា ដែលជា​បវរកញ្ញា​ខ្មែរ ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ក្នុង​សង្គម ត្រៀម​បង្កើត​ប្រវត្តិសាស្ត្រ ដែល​អ្នក​ទាំង ២ នឹង​តំណាង​យុវតី​កម្ពុជ

នៅសល់ពេលមិនយូរទៀតទេ! អ្នកមានឥទ្ធិពលលើបណ្ដាញសង្គមជំរុញកូនខ្មែរគ្រប់រូបទៅទស្សនាភាពយន្ត “LOOT” ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រដ៏សំខាន់នៃសម្បត្តិបេតិកភណ្ឌដូនតា

បន្ទាប់ពីបានចាក់បញ្ចាំងផ្លូវការនៅតាមបណ្តារោងភាពយន្តនានាក្នុងប្រទេសកម្ពុជា ខ្សែភាពយន្តឯកសារស៊ើបអង្កេតប្រវត្តិសាស្ត្រដ៏មានឥទ្ធិពល «LOOT: ការវិលត្រឡប់

បទថ្មី “Surrender” របស់ N.John ជ្រើសយក Dancer ខ្មែរ ៣ នាក់ រួមជាមួយ artist បរទេសម្នាក់

តារា​ចម្រៀង​ខ្មែរ​ដែល សុវត្ថិ មុនីនាគ ឬ N.John ដែល​ជា​តារា​ចម្រៀង​ប្រកប​អាជីព​នៅ​អាមេរិក បាន​នឹង​កំពុង​កសាង​ស្នាដៃ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ឲ្យ​ពី​ទេពកោសល្យ និង

សេវាកម្ម “ជួលកូនបណ្ដោះអាសន្ន” កំពុងពេញនិយម នៅពេលដែលភាពឯកាកើតឡើងក្នុងសង្គមចាស់ជរា

ដោយសារភាពឯកា និងការភ័យខ្លាចចំពោះការរស់នៅម្នាក់ឯងក្នុងសង្គមចាស់ជរា ថ្មីៗនេះនៅក្នុងប្រទេសចិន មានសេវាកម្មមួយដែលជួយដោះស្រាយបញ្ហានេះ នោះគឺ “ការជួលកូនបណ្ដោះអាសន្ន” ឬ



Leave a Reply

Your email address will not be published.Required fields are marked *